សេដ្ឋកិច្ច រដ្ឋាភិបាលនឹងបន្តរួមដំណើរជាមួយអាជីវកម្មក្នុងការប្រែក្លាយសក្តានុពលទៅជាតម្លៃ ប្រែក្លាយសេចក្តីប្រាថ្នាទៅជាសមិទ្ធផល 17/10/2026 នេះគឺជាការអះអាងរបស់លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង នៅក្នុងពិធីប្រកាសពានរង្វាន់ម៉ាកយីហោជាតិវៀតណាម លើកទី១០ ឆ្នាំ ២០២៦ ដោយប្រធានបទ "លំហូរនៃម៉ាកយីហោវៀតណាម" ដែលបានប្រារព្ធឡើងនាថ្ងៃទី១៦ ខែតុលា នៅទីក្រុងហាណូយ។ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង ទស្សនាស្តង់តាំងពិព័រណ៍នៅក្នុងពិធី (រូបថត៖ VNA)ជាមួយនឹងតម្លៃស្នូលចំនួនបីគឺ៖ គុណភាព - នវានុវត្តន៍និងភាពច្នៃប្រឌិត - សមត្ថភាពត្រួសត្រាយផ្លូវ ដំណើរការជ្រើសរើសនៅឆ្នាំនេះមានផលិតផលនិងសេវាកម្មចំនួន ៤៩៩ ពីអាជីវកម្មចំនួន ២២៧ ត្រូវបានលើកតំកើង។អញ្ជើញថ្លែងនៅក្នុងព្រឹត្តិការណ៍នេះ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា បន្ទាប់ពីការអភិវឌ្ឍរយៈពេល ២៣ ឆ្នាំ និងឆ្លងកាត់ការជ្រើសរើសចំនួន ១០ លើកមក កម្មវិធីម៉ាកយីហោជាតិបានសម្គាល់ជំហានលោតផ្លោះដ៏គួរឱ្យកត់សម្គាល់មួយនៅក្នុងការរីកចម្រើនរបស់អាជីវកម្មវៀតណាម។ ដោយឡែក នៅក្នុងឆ្នាំ២០២៥ តែមួយ អាជីវកម្មដែលទទួលបានការលើកតំកើង គឺសម្រេចបានប្រាក់ចំណូលជាង ២,៥ ពាន់ពាន់លានដុង (ប្រហែល ៩៧ ពាន់លានដុល្លារអាមេរិក) ដោយបង្កើតការងារដែលមានស្ថេរភាពសម្រាប់កម្មករជាង ៧៦០.០០០ នាក់។ លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា រដ្ឋាភិបាលនឹងរួនដំណើរអាជីវកម្ម ដើម្បីធ្វើឱ្យលំហូរនៃម៉ាកយីហោវៀតណាមកាន់តែរឹងមាំ កាន់តែរីកសាយភាយ។នាយករដ្ឋមន្ត្រី លោក ឡេ មិញហ៊ឹង អញ្ជើញថ្លែងនៅក្នុងពិធីប្រកាសអ្នកឈ្នះពានរង្វាន់ពាណិជ្ជសញ្ញាជាតិវៀតណាមលើកទី ១០ ឆ្នាំ ២០២៦ (រូបថត៖ VNA)“រដ្ឋាភិបាលនឹងបន្តរួមដំណើរអាជីវកម្ម ដើម្បីប្រែក្លាយសក្តានុពលទៅជាតម្លៃ និងសេចក្តីប្រាថ្នាទៅជាសមិទ្ធផល។ ខ្ញុំរំពឹង និងសង្ឃឹមថា វៀតណាមនឹងមានម៉ាកយីហោកាន់តែច្រើនឡើងៗ ហើយនៅពេលដែលត្រូវបានលើកឡើង អ្នកប្រើប្រាស់នៅក្នុងប្រទេសណាមួយនឹងទទួលស្គាល់ភ្លាមៗថា នោះជាម៉ាកយីហោវៀតណាម ដែលផ្សាភ្ជាប់នឹងគុណភាព ភាពវៃឆ្លាត ភាពធន់ និងកិត្យានុភាពវៀតណាម។ ម៉ាកយីហោដ៏រឹងមាំនីមួយៗ គឺជាប្រភពនៃមោទនភាពវៀតណាម ម៉ាកយីហោនីមួយៗរួមចំណែកដល់កម្លាំង និងជាឋានៈរបស់ប្រទេសជាតិ។ ខ្ញុំជឿជាក់ថា លំហូរនៃម៉ាកយីហោវៀតណាមនឹងកាន់តែរីកសាយភាយ ដែលរួមចំណែកដល់ការកសាងប្រទេសដ៏សម្បូរធូធារ វិបុលភាព អរិយធម៌ និងសុភមង្គល”។ នេះបើយោងតាមប្រសាសន៏របស់លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹង។លោកនាយករដ្ឋមន្ត្រីបានជំរុញឱ្យសហគមន៍ធុរកិច្ច ជាពិសេសសហគ្រាសដែលមានផលិត ផលសម្រេចបានឋានៈជាម៉ាកយីហោជាតិ ដើរតួនាទីជាអ្នកត្រួសត្រាយផ្លូវក្នុងការអនុវត្តសេចក្តីសម្រេចចិត្តជាយុទ្ធសាស្ត្ររបស់បក្សលើការកែទម្រង់គំរូអភិវឌ្ឍន៍សម្រាប់អាជីវកម្ម និង សហគ្រិន។ ជាមួយគ្នានោះ ម្ចាស់ការក្នុងការដណ្តើមយកទីផ្សារអន្តរជាតិ និងកសាងម៉ាកយីហោប្រកបដោយចីរភាព; ផ្លាស់ប្តូរពីការអភិវឌ្ឍបុគ្គលទៅជាកិច្ចសហការ ដោយរួមគ្នាធ្វើឱ្យប្រសើរឡើងនូវខ្សែសង្វាក់តម្លៃរបស់វៀតណាម៕ តាម vovworld.vn/km-KH Tags:នាយករដ្ឋមន្ត្រី លោក ឡេ មិញហ៊ឹង សមិទ្ធផល

នេះគឺជាការអះអាងរបស់លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង នៅក្នុងពិធីប្រកាសពានរង្វាន់ម៉ាកយីហោជាតិវៀតណាម លើកទី១០ ឆ្នាំ ២០២៦ ដោយប្រធានបទ "លំហូរនៃម៉ាកយីហោវៀតណាម" ដែលបានប្រារព្ធឡើងនាថ្ងៃទី១៦ ខែតុលា នៅទីក្រុងហាណូយ។ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង ទស្សនាស្តង់តាំងពិព័រណ៍នៅក្នុងពិធី (រូបថត៖ VNA)ជាមួយនឹងតម្លៃស្នូលចំនួនបីគឺ៖ គុណភាព - នវានុវត្តន៍និងភាពច្នៃប្រឌិត - សមត្ថភាពត្រួសត្រាយផ្លូវ ដំណើរការជ្រើសរើសនៅឆ្នាំនេះមានផលិតផលនិងសេវាកម្មចំនួន ៤៩៩ ពីអាជីវកម្មចំនួន ២២៧ ត្រូវបានលើកតំកើង។អញ្ជើញថ្លែងនៅក្នុងព្រឹត្តិការណ៍នេះ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា បន្ទាប់ពីការអភិវឌ្ឍរយៈពេល ២៣ ឆ្នាំ និងឆ្លងកាត់ការជ្រើសរើសចំនួន ១០ លើកមក កម្មវិធីម៉ាកយីហោជាតិបានសម្គាល់ជំហានលោតផ្លោះដ៏គួរឱ្យកត់សម្គាល់មួយនៅក្នុងការរីកចម្រើនរបស់អាជីវកម្មវៀតណាម។ ដោយឡែក នៅក្នុងឆ្នាំ២០២៥ តែមួយ អាជីវកម្មដែលទទួលបានការលើកតំកើង គឺសម្រេចបានប្រាក់ចំណូលជាង ២,៥ ពាន់ពាន់លានដុង (ប្រហែល ៩៧ ពាន់លានដុល្លារអាមេរិក) ដោយបង្កើតការងារដែលមានស្ថេរភាពសម្រាប់កម្មករជាង ៧៦០.០០០ នាក់។ លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា រដ្ឋាភិបាលនឹងរួនដំណើរអាជីវកម្ម ដើម្បីធ្វើឱ្យលំហូរនៃម៉ាកយីហោវៀតណាមកាន់តែរឹងមាំ កាន់តែរីកសាយភាយ។នាយករដ្ឋមន្ត្រី លោក ឡេ មិញហ៊ឹង អញ្ជើញថ្លែងនៅក្នុងពិធីប្រកាសអ្នកឈ្នះពានរង្វាន់ពាណិជ្ជសញ្ញាជាតិវៀតណាមលើកទី ១០ ឆ្នាំ ២០២៦ (រូបថត៖ VNA)“រដ្ឋាភិបាលនឹងបន្តរួមដំណើរអាជីវកម្ម ដើម្បីប្រែក្លាយសក្តានុពលទៅជាតម្លៃ និងសេចក្តីប្រាថ្នាទៅជាសមិទ្ធផល។ ខ្ញុំរំពឹង និងសង្ឃឹមថា វៀតណាមនឹងមានម៉ាកយីហោកាន់តែច្រើនឡើងៗ ហើយនៅពេលដែលត្រូវបានលើកឡើង អ្នកប្រើប្រាស់នៅក្នុងប្រទេសណាមួយនឹងទទួលស្គាល់ភ្លាមៗថា នោះជាម៉ាកយីហោវៀតណាម ដែលផ្សាភ្ជាប់នឹងគុណភាព ភាពវៃឆ្លាត ភាពធន់ និងកិត្យានុភាពវៀតណាម។ ម៉ាកយីហោដ៏រឹងមាំនីមួយៗ គឺជាប្រភពនៃមោទនភាពវៀតណាម ម៉ាកយីហោនីមួយៗរួមចំណែកដល់កម្លាំង និងជាឋានៈរបស់ប្រទេសជាតិ។ ខ្ញុំជឿជាក់ថា លំហូរនៃម៉ាកយីហោវៀតណាមនឹងកាន់តែរីកសាយភាយ ដែលរួមចំណែកដល់ការកសាងប្រទេសដ៏សម្បូរធូធារ វិបុលភាព អរិយធម៌ និងសុភមង្គល”។ នេះបើយោងតាមប្រសាសន៏របស់លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹង។លោកនាយករដ្ឋមន្ត្រីបានជំរុញឱ្យសហគមន៍ធុរកិច្ច ជាពិសេសសហគ្រាសដែលមានផលិត ផលសម្រេចបានឋានៈជាម៉ាកយីហោជាតិ ដើរតួនាទីជាអ្នកត្រួសត្រាយផ្លូវក្នុងការអនុវត្តសេចក្តីសម្រេចចិត្តជាយុទ្ធសាស្ត្ររបស់បក្សលើការកែទម្រង់គំរូអភិវឌ្ឍន៍សម្រាប់អាជីវកម្ម និង សហគ្រិន។ ជាមួយគ្នានោះ ម្ចាស់ការក្នុងការដណ្តើមយកទីផ្សារអន្តរជាតិ និងកសាងម៉ាកយីហោប្រកបដោយចីរភាព; ផ្លាស់ប្តូរពីការអភិវឌ្ឍបុគ្គលទៅជាកិច្ចសហការ ដោយរួមគ្នាធ្វើឱ្យប្រសើរឡើងនូវខ្សែសង្វាក់តម្លៃរបស់វៀតណាម៕
អត្ថបទផ្សេងទៀត រដ្ឋធានីហាណូយនិទានរឿងអំពីអរិយធម៌ជាងមួយពាន់ឆ្នាំ បន្ទាប់ពីអស្តង្គត20/10/2026សេដ្ឋកិច្ចសេដ្ឋកិច្ចនាពេលរាត្រី កំពុងបើកឱកាសអភិវឌ្ឍន៍ថ្មីមួយ សម្រាប់ទីក្រុងហាណូយ ។ ខេត្ត កាម៉ៅ (Ca Mau) ផ្លាស់ប្តូរមុខមាត់ថ្មី ដោយវិស័យបង្គា និង ឌីជីថលូបនីយកម្ម10/09/2026សេដ្ឋកិច្ចលោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង៖ ជំរុញទំនាក់ទំនងវិនិយោគវៀតណាម-ជប៉ុន ឆ្ពោះទៅរកភាពជាដៃគូសម្រាប់ការអភិវឌ្ឍនិងស្ថាបនារួមគ្នា06/09/2026សេដ្ឋកិច្ចផ្តើមពីមជ្ឈមណ្ឌលសេដ្ឋកិច្ច ក្លាយជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ29/07/2026សេដ្ឋកិច្ចទុន FDI កើនឡើងខ្ពស់ បញ្ជាក់ពីទំនុកចិត្តរបស់វិនិយោគិនអន្តរជាតិចំពោះវៀតណាម15/05/2026សេដ្ឋកិច្ចកំពង់ផែលៀនចៀវ៖ ច្រកទ្វារឡូជីស្ទិករបស់ភាគកណ្តាលទៅកាន់ពិភពលោក10/05/2026សេដ្ឋកិច្ចនៅឆ្នាំ២០៣០ វៀតណាមឆ្ពោះទៅបង្កើត "អាជីវកម្មមានតែបុគ្គលម្នាក់" ចំនួន ១លាន02/05/2026សេដ្ឋកិច្ច អត្ថបទផ្សេងទៀត