• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋសភាវៀតណាមនិងរដ្ឋសភាឡាវរក្សាកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងប្រកបដោយប្រសិទ្ធភាព

ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ១៩ ខែតុលា ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man នឹងអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅឡាវ និងចូលរួមកិច្ចប្រជុំ មហាសន្និបាតអន្តរសភានៃប្រជាជាតិអាស៊ីអាគ្នេយ៍លើកទី៤៥ (AIPA-៤៥)។
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឡាវ លោក Nguyen Minh Tam។ (រូបថត៖ VNA)

យោងតាមឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឡាវ លោក Nguyen Minh Tam ដំណើរទស្សន កិច្ចលើកនេះ គឺសំដៅអះអាងនូវគោលជំហរដ៏ខ្ជាប់ខ្ជួនរបស់បក្ស និងរដ្ឋវៀតណាម ដែលផ្តល់អាទិភាពខ្ពស់បំផុត និងមានការគោរពជានិច្ចចំពោះការអភិវឌ្ឍទំនាក់ទំនង មិត្តភាពដ៏មហិមារ សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ រវាងប្រទេសវៀតណាម និងឡាវ។
“ដំណើរទស្សនកិច្ចផ្លូវការលើកនេះ ធ្វើឡើងនៅមុនមហាសន្និបាត AIPA លើក ទី៤៥ ដែលឡាវជាប្រទេសម្ចាស់ផ្ទះ មិនត្រឹមតែជាឱកាសល្អដើម្បីពង្រឹងការជឿទុក ចិត្តយុទ្ធសាស្ត្រប៉ុណ្ណោះទេ ថែមទាំងពង្រីកកិច្ចសហប្រតិបត្តិការសភារវាងប្រទេស ទាំងពីរ បង្ហាញពីការបន្តអនុវត្តន៍គោលជំហរធ្វើសមាហរណកម្មអន្តរជាតិយ៉ាងសកម្ម ទូលំទូលាយនិងគ្រប់ជ្រុងជ្រោយ លើកកំពស់កិច្ចបរទេសពហុភាគី; ព្រមទាំងអះអាង តួនាទីរបស់រដ្ឋសភាវៀតណាមដែល រួមចំណែកយ៉ាងសកម្ម ម្ចាស់ការ និងជាក់ស្ដែង ទៅក្នុងខ្លឹមសាររបស់ AIPA។ ក្រៅពីនោះ គាំទ្រឡាវក្នុងតួនាទីជាប្រធាន AIPA រួម ជាមួយសភាសមាជិក AIPA ពង្រឹងសាមគ្គីភាព និងមជ្ឈភាពរបស់អាស៊ាន ជំរុញទំនាក់ ទំនងរវាង AIPA និងដៃគូ; ពង្រឹងទំនាក់ទំនងរវាងរដ្ឋសភាវៀត ណាមជាមួយសភា សមាជិក AIPA និងអ្នកសង្កេតការណ៍របស់ AIPA ផងដែរ”។
លោកឯកអគ្គរដ្ឋទូត Nguyen Minh Tam បានចាត់ទុកថា នាពេលខាងមុខ រដ្ឋសភានៃប្រទេសទាំងពីរត្រូវបន្តផ្តោតការយកចិត្តទុកដាក់លើការសម្របសម្រួលយ៉ាងជិតស្និទ្ធ ផ្លាស់ប្តូរបទពិសោធន៍លើការងារនីតិបញ្ញត្តិ ការត្រួតពិនិត្យកំពូល និងសម្រេច លើបញ្ហាសំខាន់ៗរបស់ប្រទេសជាតិ។ លើសពីនេះ ភាគីទាំងពីរនឹងបន្តសម្របសម្រួល យ៉ាងជិតស្និទ្ធ គាំទ្រគ្នាទៅវិញទៅមក និងផ្លាស់ប្តូរគោលជំហរលើបញ្ហាអន្តរជាតិ និង តំបន់នៅក្នុងវេទិកាអន្តរសភាតំបន់ និងអន្តរជាតិ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

កងទ័ពប្រជាជនវៀតណាមចូលរួមជាមួយពិភពលោកក្នុងការស្ថាបនាសន្តិភាព

កងទ័ពប្រជាជនវៀតណាមចូលរួមជាមួយពិភពលោកក្នុងការស្ថាបនាសន្តិភាព

មុននេះ ៨០ឆ្នាំ (នាថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ១៩៤៤) នៅតំបន់ព្រៃ Tran Hung Dao ខេត្ត Cao Bang ក្រុមកងទ័ពវៀតណាមឃោសនារំដោះ ជាតិ ដែលជាអង្គភាពដើមនៃកងទ័ពប្រជាជនវៀត ណាម ត្រូវបានចាប់បដិសន្ធិ។

Top