ព័ត៌មាន រដ្ឋសភាត្រូវការនាំមុខក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធឌីជីថលនិងការអនុវត្តវិទ្យាសាស្ត្របច្ចេកវិទ្យា 19/03/2025 នេះគឺជាការបញ្ជាក់របស់ប្រធានរដ្ឋសភាវៀតណាមលោក Tran Thanh Man ក្នុងសន្និសីទក្រោមប្រធានបទ “រដ្ឋសភាឌីជីថល និងការអនុវត្តបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្តក្នុងការផ្លាស់ប្ដូរឌីជីថលរបស់រដ្ឋសភា” ដែលរៀបចំដោយខុទ្ទកាល័យរដ្ឋសភានារសៀលថ្ងៃទី ១៩ មីនា នៅទីក្រុងហាណូយ។ ប្រធានរដ្ឋសភា លោក Tran Thanh Man ថ្លែងនៅសន្និសីទ។ (រូបថត៖ VOV)ប្រធានរដ្ឋសភា លោក Tran Thanh Man បានស្នើឱ្យគណៈកម្មាធិការអចិន្ត្រៃយ៍ក្រុមប្រឹក្សាជនជាតិ គណៈកម្មាធិការរបស់រដ្ឋសភា និងខុទ្ទកាល័យរដ្ឋសភា ផ្ដោតសំខាន់លើការអនុវត្តន៍ខ្លឹមសារមួយចំនួន៖“អភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលគឺជាកត្តាគន្លឹះ និងជៀសមិនរួច ដើម្បីកសាងរដ្ឋសភាទំនើប ប្រជាធិបតេយ្យ តម្លាភាព វិជ្ជាជីវៈ វិទ្យាសាស្ត្រ និងមានប្រសិទ្ធភាព។ បញ្ញាសិប្បនិម្មិតនឹងក្លាយជាជំនួយការដ៏មានប្រយោជន៍ខ្លាំងដើម្បីជួយរដ្ឋសភាពិចារណា និងធ្វើការសម្រេចចិត្តបានត្រឹមត្រូវ ឆ្លើយតបឲ្យទាន់ពេលវេលាទៅនឹងតម្រូវការជាក់ស្តែង បង្កើនប្រសិទ្ធភាពនៃការត្រួតពិនិត្យ និងតភ្ជាប់ជាមួយអ្នកបោះឆ្នោត និងប្រជាជនកាន់តែល្អជាង។ អនុវត្តន៍យ៉ាងឆាប់រហ័សនិងប្រកបដោយប្រសិទ្ធភាពនូវសេចក្ដីសម្រេចចិត្តនិងគម្រោងដែលចេញផ្សាយសម្រាប់រដ្ឋសភា; បណ្តុះបណ្តាល និងបំពាក់នូវជំនាញឌីជីថល ដើម្បីជួយសមាជិករដ្ឋសភា មន្ត្រីរដ្ឋការនិងនិយោជិតនៃស្ថាប័នរដ្ឋសភាប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយប្រសិទ្ធភាពក្នុងការបំពេញភារកិច្ចរបស់ខ្លួន”។លោកប្រធានរដ្ឋសភាបានក្រើនរំលឹកថា ចាំបាច់ត្រូវបង្កើនការរៀនសូត្រពីបទពិសោធន៍ និងជំរុញកិច្ចសហប្រតិបត្តិការស្រាវជ្រាវ និងការផ្ទេរបច្ចេកវិទ្យាជាមួយបណ្តាប្រទេសជឿនលឿនលើវិស័យបញ្ញាសិប្បនិមិត្ត និងបច្ចេកវិទ្យាឌីជីថលទំនើបក្នុងសកម្មភាពសភា ដើម្បីអភិវឌ្ឍន៍ដំណោះស្រាយជាមួយលក្ខខណ្ឌជាក់ស្តែងរបស់រដ្ឋសភាវៀតណាម៕ តាម VOV5 - វិទ្យុសម្លេងវៀតណាមo

នេះគឺជាការបញ្ជាក់របស់ប្រធានរដ្ឋសភាវៀតណាមលោក Tran Thanh Man ក្នុងសន្និសីទក្រោមប្រធានបទ “រដ្ឋសភាឌីជីថល និងការអនុវត្តបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្តក្នុងការផ្លាស់ប្ដូរឌីជីថលរបស់រដ្ឋសភា” ដែលរៀបចំដោយខុទ្ទកាល័យរដ្ឋសភានារសៀលថ្ងៃទី ១៩ មីនា នៅទីក្រុងហាណូយ។ ប្រធានរដ្ឋសភា លោក Tran Thanh Man ថ្លែងនៅសន្និសីទ។ (រូបថត៖ VOV)ប្រធានរដ្ឋសភា លោក Tran Thanh Man បានស្នើឱ្យគណៈកម្មាធិការអចិន្ត្រៃយ៍ក្រុមប្រឹក្សាជនជាតិ គណៈកម្មាធិការរបស់រដ្ឋសភា និងខុទ្ទកាល័យរដ្ឋសភា ផ្ដោតសំខាន់លើការអនុវត្តន៍ខ្លឹមសារមួយចំនួន៖“អភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលគឺជាកត្តាគន្លឹះ និងជៀសមិនរួច ដើម្បីកសាងរដ្ឋសភាទំនើប ប្រជាធិបតេយ្យ តម្លាភាព វិជ្ជាជីវៈ វិទ្យាសាស្ត្រ និងមានប្រសិទ្ធភាព។ បញ្ញាសិប្បនិម្មិតនឹងក្លាយជាជំនួយការដ៏មានប្រយោជន៍ខ្លាំងដើម្បីជួយរដ្ឋសភាពិចារណា និងធ្វើការសម្រេចចិត្តបានត្រឹមត្រូវ ឆ្លើយតបឲ្យទាន់ពេលវេលាទៅនឹងតម្រូវការជាក់ស្តែង បង្កើនប្រសិទ្ធភាពនៃការត្រួតពិនិត្យ និងតភ្ជាប់ជាមួយអ្នកបោះឆ្នោត និងប្រជាជនកាន់តែល្អជាង។ អនុវត្តន៍យ៉ាងឆាប់រហ័សនិងប្រកបដោយប្រសិទ្ធភាពនូវសេចក្ដីសម្រេចចិត្តនិងគម្រោងដែលចេញផ្សាយសម្រាប់រដ្ឋសភា; បណ្តុះបណ្តាល និងបំពាក់នូវជំនាញឌីជីថល ដើម្បីជួយសមាជិករដ្ឋសភា មន្ត្រីរដ្ឋការនិងនិយោជិតនៃស្ថាប័នរដ្ឋសភាប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយប្រសិទ្ធភាពក្នុងការបំពេញភារកិច្ចរបស់ខ្លួន”។លោកប្រធានរដ្ឋសភាបានក្រើនរំលឹកថា ចាំបាច់ត្រូវបង្កើនការរៀនសូត្រពីបទពិសោធន៍ និងជំរុញកិច្ចសហប្រតិបត្តិការស្រាវជ្រាវ និងការផ្ទេរបច្ចេកវិទ្យាជាមួយបណ្តាប្រទេសជឿនលឿនលើវិស័យបញ្ញាសិប្បនិមិត្ត និងបច្ចេកវិទ្យាឌីជីថលទំនើបក្នុងសកម្មភាពសភា ដើម្បីអភិវឌ្ឍន៍ដំណោះស្រាយជាមួយលក្ខខណ្ឌជាក់ស្តែងរបស់រដ្ឋសភាវៀតណាម៕
អត្ថបទផ្សេងទៀត ចាំបាច់ត្រូវមានក្រុមដំណោះស្រាយដើម្បីខេត្ត Quang Ninh រីកចម្រើនយ៉ាងឆាប់រហ័ស រឹងមាំ និងប្រកបដោយនិរន្តរភាពលើគ្រប់វិស័យ19/03/2025ព័ត៌មាននេះគឺជាការបញ្ជាក់របស់ប្រធានរដ្ឋវៀតណាមលោក Luong Cuong ក្នុងសន្និសីទអនុម័តលើសេចក្តីព្រាងរបាយការរណ៍របស់ក្រុមអធិការកិច្ចនៃការិយាល័យនយោបាយ និងគណៈលេខាឆ្នាំ ២០២៥ សម្រាប់គណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត Quang Ninh។ ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងវៀតណាម និងអង់គ្លេស19/03/2025ព័ត៌មានលោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទទួលជួបអគ្គនាយកគម្រោងនៃសម្ព័ន្ធក្រុមហ៊ុន Trump Organization នៅវៀតណាម19/03/2025ព័ត៌មានការវិនិយោគរបស់វៀតណាមលើវិស័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាគឺជាទិសដៅដ៏ត្រឹមត្រូវដើម្បីបង្កើតសន្ទុះអភិវឌ្ឍន៍19/03/2025ព័ត៌មានជំរុញទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងវៀតណាម-អាមេរិកប្រកបដោយតុល្យភាព សុខដុមរមនានិងនិរន្តរភាព19/03/2025ព័ត៌មានឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Chi Dung បំពេញទស្សនកិច្ចការងារនៅខេត្ត Zhejiang ប្រទេសចិន19/03/2025ព័ត៌មានOECD បន្ទាបការព្យាករណ៍កំណើនសកលដោយសាររបាំងពាណិជ្ជកម្ម និងអស្ថេរភាព19/03/2025ព័ត៌មាន អត្ថបទផ្សេងទៀត