• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រក្សាតួនាទីរបស់អាស៊ានក្នុងបរិយាកាសយុទ្ធសាស្ត្រដែលពោរពេញដោយការប្រែប្រួល

វេទិកាអនាគតអាស៊ានឆ្នាំ ២០២៦ (AFF) នឹងប្រព្រឹត្តទៅនៅថ្ងៃទី ៩ និងទី ១០ ខែមិថុនា នៅទីក្រុងហាណូយ ដោយមានប្រធានបទ "រួមគ្នាបង្កើតអនាគត៖ សន្តិភាព វិបុលភាព និងការអភិវឌ្ឍដែលផ្តោតលើប្រជាជន"។

អនុរដ្ឋមន្ត្រីក្រសួងការបរទេស ង្វៀន ម៉ាញ គឿង។ រូបថត៖ VNA ចុះផ្សាយ 

នាឱកាសនេះ ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាន អនុរដ្ឋមន្ត្រីក្រសួងការបរទេស ង្វៀន ម៉ាញ គឿង បានថ្លែងថា នៅក្នុងកិច្ចសន្ទនា Shangri-La ២០២៦ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានថ្លែងសុន្ទរកថាសំខាន់មួយ ដោយសង្កត់ធ្ងន់លើតម្រូវការក្នុងការបង្កើតស្ថាបត្យកម្មតំបន់ដែលបើកចំហ រួមបញ្ចូល ដោយយកអាសស៊ានជាមជ្ឈភាព អគ្គលេខាបក្ស ប្រធានរដ្ឋ​លោក តូ ឡឹម ក៏បានកត់សម្គាល់ផងដែរថា តួនាទីជាមជ្ឈមណ្ឌលរបស់អាស៊ាន ត្រូវបានពង្រឹងតាមរយៈសាមគ្គីភាព ស្វ័យភាពជាយុទ្ធសាស្ត្រ និងសមត្ថភាពក្នុងការបង្កើតរបៀបវារៈរួម។

AFF ២០២៦ គឺជាការបន្ត និងការធ្វើឱ្យជាក់ស្តែងនៃស្មារតីនោះ នៅកម្រិតកិច្ចសន្ទនាតំបន់។ វេទិកានេះគឺជាកន្លែងដែលអាស៊ាន និងដៃគូរបស់ខ្លួនពិភាក្សាអំពីវិធីរក្សាជំហររបស់ប្លុកនៅក្នុងបរិយាកាសយុទ្ធសាស្ត្រដ៏ប្រែប្រួល ដោយធានាថា គំនិតផ្តួចផ្តើម និងយន្តការថ្មីទាំងអស់បំពេញគ្នាទៅវិញទៅមក និងមិនធ្វើឱ្យប៉ះពាល់ដល់តួនាទីមជ្ឈភាពរបស់អាស៊ាន។

ការដែលវៀតណាមផ្តើមគំនិតនិងស្វិតស្វាញរៀបចំវេទិការមួយដូចជា AFF រួមជាមួយនឹងការចូលរួមដោយម្ចាស់ការ និងមានទំនួលខុសត្រូវរបស់ខ្លួននៅក្នុងយន្តការក្នុងតំបន់ និងអន្តរជាតិ បង្ហាញយ៉ាងច្បាស់ពីស្មារតីជាសមាជិកសកម្ម និងមានទំនួលខុសត្រូវ។ នេះក៏ជារបៀបដែលវៀតណាមចូលរួមចំណែកជាក់ស្តែងដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរួមក្នុងតំបន់ផងដែរ៕

តាម​ vovworld.vn/km-KH

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម៖ កសាងយុវជនវៀតណាមដែលរៀនសូត្រពេញមួយជីវិត និងធ្វើជាម្ចាស់លើវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម៖ “កសាងយុវជនវៀតណាមដែលរៀនសូត្រពេញមួយជីវិត និងធ្វើជាម្ចាស់លើវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា”

នេះគឺជាការបញ្ជាក់របស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម នៅក្នុងសម័យប្រជុំពេញអង្គដ៏ឧឡារិកនៃមហាសន្និបាតជាតិសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញលើកទី ១៣ អាណត្តិ២០២៦-២០៣១ ដែលបានប្រារព្ធឡើងនាព្រឹកថ្ងៃទី២៥ ខែមិថុនា នៅទីក្រុងហាណូយ។

Top