ពាណិជ្ជសញ្ញាវៀតណាម ម្នាស់តាក់កូវ (Tac Cau) ល្បីរន្ទឺនៅភូមិភាគខាងត្បូងវៀតណាម 16/05/2019 កោះតាក់កូវ (Tac Cau) និង តំបន់ជិតខាងចំណុះស្រុកចូវថាញ (Chau Thanh) ស្រុកហ្គ័រហ្គាវ (Go Quao) ខេត្តកៀនយ៉ាង (Kien Giang) ដោយមានដីធ្លី និង ទីតាំងភូមិសាស្រ្តពិសេសបង្កើតបានតំបន់ដាំម្នាស់ មានពាណិជ្ជសញ្ញាតាក់កូវ (Tac Cau) ផ្តល់គុណភាពផ្អែមឆ្ងាញ់ ល្បីរន្ទឺនៅភូមិភាគខាងត្បូងវៀតណាម អំឡុង៧០ឆ្នាំកន្លងទៅ។ ម្នាស់តាក់កូវ (Tac Cau) មានអាយុកាលជាង៧០ឆ្នាំ។ ឈ្មោះម្នាស់តាក់កូវ (Tac Cau) សំដៅយកតំបន់ដាំម្នាស់ នៅកោះតាក់កូវ (Tac Cau) និង តំបន់ជិតខាងនៅបណ្តោយតាមមាត់ព្រែកកាយឡើន (Cai Lon) និង កាយប៊ែរ (Cai Be) (ស្រុកចូវថាញ - Chau Thanh ស្រុកហ្គ័រហ្គាវ - Go Guao) ដោយសារមានលក្ខណៈដីធ្លី និង អាកាសធាតុដូចគ្នា។ សព្វថ្ងៃ ផ្ទៃដីដាំម្នាស់ គ្រាន់តែគិតដោយឡែកនៅស្រុកចូវថាញ (Chau Thanh) មានទៅដល់ជាង១.៧០០ហិកតា។ តាមសម្តីប្រជាកសិករ ដែលមានអាយុកាលដាំម្នាស់រាប់សិបឆ្នាំនៅទីនេះ តំបន់ដីនេះសម្បូរជីវជាតិ ដោយសារទឹកព្រែកនាំមក ជាលក្ខណៈសមស្រប់សម្រាប់ដាំម្នាស់ ដែលមានរសជាតិផ្អែមពិសេសដាច់ដោយឡែក។ ហេតុនេះហើយ បង្កើតបានជាពាណិជ្ជសញ្ញាម្នាស់តាក់កូវ (Tac Cau) មួយ ល្បីឈ្មោះនៅភូមិភាគខាងត្បូងវៀតណាម។ ប្រព័ន្ធអេកូឡូស៊ីប្រឡាយទឹក ចម្ការដូង – ស្លា – ម្នាស់ បង្កើតបានជាទិដ្ឋភាពស្ងប់ស្ងាត់សុខសាន្ត ពិសេសនៃតំបន់កោះតាក់កូវ (Tac Cau) ។ ម្នាស់លូតលាស់ល្អ នៅតំបន់ដីជ្រាបជាតិជូរ ទឹកមានជាតិភ្លាវ និង សម្បូរជីវជាតិ។ រាល់ពេលប្រមូលផលម្នាស់ ប្រជាកសិករត្រូវយកទូកដឹកតាមប្រឡាយចម្ការ។ ប្រជាកសិករកោះតាក់កូវ (Tac Cau) សប្បាយរីករាយនឹងផ្លែម្នាស់អំណោយផល មានផ្លែធំធាត់គុណភាពស្មើគ្នា។ ផ្លែម្នាស់បានប្រមូលដាក់នៅទីកន្លែងមួយ រង់ចាំឈ្មួញមកទិញ។ ទិដ្ឋភាពអ្នកទិញ អ្នកលក់ ណែនណានតានតាបនៅក្នុងចម្ការម្នាស់ របស់ប្រជាកសិករភូមិហ្វ័រឡែ (Hoa Le) ឃុំថើយក្វាន (Thoi Quan) ស្រុកហ្គ័រហ្គាវ (Go Guao)។ ម្នាស់បានបែងចែក និង ដាក់ទៅក្នុងថង់មុនពេលដឹកជញ្ជូនតាមផ្លូវទឹក។ ម្នាស់មានតម្លៃលំនឹងពី៥.០០០ - ៦.០០០ដុងក្នុងមួយគីឡូក្រាម គ្រួសារទ្រឿងសើន(Truong Son) ប្រមូលផលចម្ការម្នាស់ បានប្រហែល៦០លានដុងក្នុងមួយរដូវ មិនទាន់គិតដល់ប្រាក់ចំណូល បានមកពីដូង និង ស្លា។ ម្នាស់នៅកោះតាក់កូវ (Tac Cau) បានដាំលើថ្នាលដីខ្ពស់ ព័ទ្ធជុំវិញដោយប្រឡាយទឹក។ យើងខ្ញុំរត់ទោចក្រយានយន្តចូលទៅកាន់ភូមិហ្វ័រឡែ (Hoa Le) ឃុំថើយក្វាន (Thoi Quan) ស្រុកហ្គ័រហ្គាវ (Go Guao) ជាមូលដ្ឋានមួយ មានតំបន់ដីដាំម្នាស់ធំទូលាយ នៅខេត្តកៀនយ៉ាង (Kien Giang)។ តាមផ្លូវថ្នល់បេតុងមានប្រវែងរាប់សិបគីឡូវម៉ែត្រ រត់បណ្តោយតាមមាត់ព្រែក ទាំងសងខាងផ្លូវគឺជាចម្ការម្នាស់ធំទូលាយ ខាងលើក្បាលបាំងត្រជាក់ទៅដោយជួរដើមស្លា ជួរដើមដូងខ្ពស់សន្លឹម។ យើងខ្ញុំឆៀងចូលចម្ការរបស់លោកតា ទ្រឿងសើន (Truong Son) ចំពេលកំពុងចូលរដូវប្រមូលផល។ ខាងក្រៅចម្ការពលករកំពុងយកទូក ដើម្បីដឹកជញ្ជូនផ្លែម្នាស់ពីចម្ការចូលមកទីកន្លែងប្រមូលផ្តុំផ្លែម្នាស់ទើបប្រមូលផលថ្មី អ្នកខ្លះបែងចែកផ្លែម្នាស់ដាក់ទៅក្នុងការុង អ្នកខ្លះថ្លឹងកត់បញ្ជី អ្នកឯទៀតនាំការុងម្នាស់ទៅរៀបលើទូកដែលចត់នៅក្បែរមាត់ព្រែក។ ទិដ្ឋភាពប្រមូលផលម្នាស់ប្រព្រឹត្តិទៅអូអរកុះករ អ្នកលក់អ្នកទិញធ្វើការមមាញឹក ថ្លឹងគិតសំឡេងលាន់រំពង។ លោកតាទ្រឿងសើន (Truong Son) ម្ចាស់ចម្ការម្នាស់ឱ្យដឹងថា៖ “ខ្ញុំប្រកបមុខរបរដាំម្នាស់បានជាង៣០ឆ្នាំហើយ មុខរបរនេះមានតាំងពីជីតាស្នងបន្តមកម្លេះ។ មុននេះ មនុស្សគ្រប់គ្នាធ្វើការតាមបទពិសោធន៍ ឥឡូវចូលរួមសហករណ៍តាក់កូវ (Tac Cau) ម្លោះហើយបានណែនាំបច្ចេកទេសបន្ថែម ក៏ដូចជាជំនូយការនាំចេញ ហេតុនេះហើយជីវភាពអ្នកដាំម្នាស់សព្វថ្ងៃ កាន់តែមានលំនឹង”។ សព្វថ្ងៃ ល្បិចសម្ងាត់ធ្វើឱ្យដើមម្នាស់ចេញផ្លែខុសរដូវ ប្រមូលផលពេញមួយឆ្នាំ ក្រៅពីលក់លក់ស្រស់ ម្នាស់តាក់កូវ (Tac Cau) នៅបានច្នៃជាផលិតផលទាក់ទាញដូចជា៖ ម្នាស់សម្ងួត ត្រណាប់ ទឹកក្រឡុក។ សព្វថ្ងៃ ក្រុមហ៊ុនឯកបុគ្គលទទួលខុសត្រូវមានកម្រិត ឡេយ៉ា (Le Gia) (ស្រុកចូវថាញ - Chau Thanh ខេត្តកៀនយ៉ាង - Kien Giang) ជាអង្គភាពមូលដ្ឋាន កំពុងនាំមុខផលិតម្នាស់សម្ងួតទន់ មកពីតំបន់វត្ថុធាតុម្នាស់តាក់កូវ (Tac Cau) ។ លោកស្រី ង្វៀន ធីថាញវ៉ឹន (Nguyen Thi Thanh Van) គ្រប់គ្រងក្រុមហ៊ុនឡេយ៉ា (Le Gia) ឱ្យដឹងថា៖ “ក្រុមហ៊ុនមានបទពិសោធន៍ជំនាញផលិតប្រភេទផ្លែឈើជាង២ឆ្នាំ នៅមូលដ្ឋានតាមវិធីសាស្រ្តសម្ងួតទន់ ក្នុងនោះមានផ្លែម្នាស់នៅកោះតាក់កូវ (Tac Cau)។ ជាមួយនឹងល្បិចសម្ងាត់ “សម្ងួតស្រស់មិនច្នៃ” ហើយមិនប្រើជាតិគីមី ជួយរក្សាបានជាតិផ្អែម កម្រិតទន់ រួមនឹងរសជាតិពិសេសដាច់ដោយឡែក នៃផ្លែម្នាស់។ គ្រាន់តែគិតផលិតផលម្នាស់សម្ងួត មួយខែក្រុមហ៊ុនប្រើប្រាស់ជាង១៥.០០០ផ្លែម្នាស់ស្រស់។ ផលិតផលម្នាស់សម្ងួតទន់ រួមនឹងទំនិញផ្សេងៗ នៃក្រុមហ៊ុនឡេយ៉ា (Le Gia) មានទីផ្សារប្រើប្រាស់នៅទីក្រុងហូជីមិញ ក៏ដូចជានាំចេញទៅកាន់ប្រទេសកាណាដា ម៉ាឡេស៊ី រួមចំណែកលើកកម្ពស់តម្លៃសម្រាប់ផ្លែម្នាស់៕ ម្នាស់បានពលកររបស់ក្រុមហ៊ុនឯកបុគ្គលទទួលខុសត្រូវមានកម្រិត ឡេយ៉ា (Le Gia) (ស្រុកចូវថាញ - Chau Thanh ខេត្តកៀនយ៉ាង - Kien Giang) ច្នៃបឋម ធ្វើប្រព្រឹត្តិកម្មសម្អាត។ ពិសេស ផ្លែម្នាស់មានភ្នែកច្រើន ម្លោះហើយការចិត និង ប្រព្រឹត្តិកម្មទាមទារហ្មត់ចត់ និង ត្រូវប្រើប្រាស់ប្រភេទកាំបិតជំនាញទុកសម្រាប់ធ្វើ។ ម្នាស់បានរៀបដាក់កញ្ជ្រែង ហើយដាក់តម្រួតជាជាន់ យកទៅចូលឡសម្ងួត។ ម្នាស់តាក់កូវ (Tac Cau) នៅបានច្នៃជាផលិតផលជាច្រើន ទាក់ទាញដូចជា៖ ម្នាស់សម្ងួត ត្រណាប់ ទឹកក្រឡុកម្នាស់ជាដើម។ ដំណាក់កាលច្នៃម្នាស់ជាផលិតផល ខ្ចប់ដោយម៉ាស៊ីន។. ផលិតផលម្នាស់សម្ងួតនៃក្រុមហ៊ុនឡេយ៉ា (Le Gia) មានទីផ្សារប្រើប្រាស់នៅទីក្រុងហូជីមិញ ក៏ដូចជានាំចេញទៅកាន់ប្រទេសកាណាដា ម៉ាឡេស៊ី រួមចំណែកលើកតម្លៃសម្រាប់ផ្លែម្នាស់វៀតណាម។ អត្ថបទ និង រូបថត៖ សើនងៀ

កោះតាក់កូវ (Tac Cau) និង តំបន់ជិតខាងចំណុះស្រុកចូវថាញ (Chau Thanh) ស្រុកហ្គ័រហ្គាវ (Go Quao) ខេត្តកៀនយ៉ាង (Kien Giang) ដោយមានដីធ្លី និង ទីតាំងភូមិសាស្រ្តពិសេសបង្កើតបានតំបន់ដាំម្នាស់ មានពាណិជ្ជសញ្ញាតាក់កូវ (Tac Cau) ផ្តល់គុណភាពផ្អែមឆ្ងាញ់ ល្បីរន្ទឺនៅភូមិភាគខាងត្បូងវៀតណាម អំឡុង៧០ឆ្នាំកន្លងទៅ។ ម្នាស់តាក់កូវ (Tac Cau) មានអាយុកាលជាង៧០ឆ្នាំ។ ឈ្មោះម្នាស់តាក់កូវ (Tac Cau) សំដៅយកតំបន់ដាំម្នាស់ នៅកោះតាក់កូវ (Tac Cau) និង តំបន់ជិតខាងនៅបណ្តោយតាមមាត់ព្រែកកាយឡើន (Cai Lon) និង កាយប៊ែរ (Cai Be) (ស្រុកចូវថាញ - Chau Thanh ស្រុកហ្គ័រហ្គាវ - Go Guao) ដោយសារមានលក្ខណៈដីធ្លី និង អាកាសធាតុដូចគ្នា។ សព្វថ្ងៃ ផ្ទៃដីដាំម្នាស់ គ្រាន់តែគិតដោយឡែកនៅស្រុកចូវថាញ (Chau Thanh) មានទៅដល់ជាង១.៧០០ហិកតា។ តាមសម្តីប្រជាកសិករ ដែលមានអាយុកាលដាំម្នាស់រាប់សិបឆ្នាំនៅទីនេះ តំបន់ដីនេះសម្បូរជីវជាតិ ដោយសារទឹកព្រែកនាំមក ជាលក្ខណៈសមស្រប់សម្រាប់ដាំម្នាស់ ដែលមានរសជាតិផ្អែមពិសេសដាច់ដោយឡែក។ ហេតុនេះហើយ បង្កើតបានជាពាណិជ្ជសញ្ញាម្នាស់តាក់កូវ (Tac Cau) មួយ ល្បីឈ្មោះនៅភូមិភាគខាងត្បូងវៀតណាម។ ប្រព័ន្ធអេកូឡូស៊ីប្រឡាយទឹក ចម្ការដូង – ស្លា – ម្នាស់ បង្កើតបានជាទិដ្ឋភាពស្ងប់ស្ងាត់សុខសាន្ត ពិសេសនៃតំបន់កោះតាក់កូវ (Tac Cau) ។ ម្នាស់លូតលាស់ល្អ នៅតំបន់ដីជ្រាបជាតិជូរ ទឹកមានជាតិភ្លាវ និង សម្បូរជីវជាតិ។ រាល់ពេលប្រមូលផលម្នាស់ ប្រជាកសិករត្រូវយកទូកដឹកតាមប្រឡាយចម្ការ។ ប្រជាកសិករកោះតាក់កូវ (Tac Cau) សប្បាយរីករាយនឹងផ្លែម្នាស់អំណោយផល មានផ្លែធំធាត់គុណភាពស្មើគ្នា។ ផ្លែម្នាស់បានប្រមូលដាក់នៅទីកន្លែងមួយ រង់ចាំឈ្មួញមកទិញ។ ទិដ្ឋភាពអ្នកទិញ អ្នកលក់ ណែនណានតានតាបនៅក្នុងចម្ការម្នាស់ របស់ប្រជាកសិករភូមិហ្វ័រឡែ (Hoa Le) ឃុំថើយក្វាន (Thoi Quan) ស្រុកហ្គ័រហ្គាវ (Go Guao)។ ម្នាស់បានបែងចែក និង ដាក់ទៅក្នុងថង់មុនពេលដឹកជញ្ជូនតាមផ្លូវទឹក។ ម្នាស់មានតម្លៃលំនឹងពី៥.០០០ - ៦.០០០ដុងក្នុងមួយគីឡូក្រាម គ្រួសារទ្រឿងសើន(Truong Son) ប្រមូលផលចម្ការម្នាស់ បានប្រហែល៦០លានដុងក្នុងមួយរដូវ មិនទាន់គិតដល់ប្រាក់ចំណូល បានមកពីដូង និង ស្លា។ ម្នាស់នៅកោះតាក់កូវ (Tac Cau) បានដាំលើថ្នាលដីខ្ពស់ ព័ទ្ធជុំវិញដោយប្រឡាយទឹក។ យើងខ្ញុំរត់ទោចក្រយានយន្តចូលទៅកាន់ភូមិហ្វ័រឡែ (Hoa Le) ឃុំថើយក្វាន (Thoi Quan) ស្រុកហ្គ័រហ្គាវ (Go Guao) ជាមូលដ្ឋានមួយ មានតំបន់ដីដាំម្នាស់ធំទូលាយ នៅខេត្តកៀនយ៉ាង (Kien Giang)។ តាមផ្លូវថ្នល់បេតុងមានប្រវែងរាប់សិបគីឡូវម៉ែត្រ រត់បណ្តោយតាមមាត់ព្រែក ទាំងសងខាងផ្លូវគឺជាចម្ការម្នាស់ធំទូលាយ ខាងលើក្បាលបាំងត្រជាក់ទៅដោយជួរដើមស្លា ជួរដើមដូងខ្ពស់សន្លឹម។ យើងខ្ញុំឆៀងចូលចម្ការរបស់លោកតា ទ្រឿងសើន (Truong Son) ចំពេលកំពុងចូលរដូវប្រមូលផល។ ខាងក្រៅចម្ការពលករកំពុងយកទូក ដើម្បីដឹកជញ្ជូនផ្លែម្នាស់ពីចម្ការចូលមកទីកន្លែងប្រមូលផ្តុំផ្លែម្នាស់ទើបប្រមូលផលថ្មី អ្នកខ្លះបែងចែកផ្លែម្នាស់ដាក់ទៅក្នុងការុង អ្នកខ្លះថ្លឹងកត់បញ្ជី អ្នកឯទៀតនាំការុងម្នាស់ទៅរៀបលើទូកដែលចត់នៅក្បែរមាត់ព្រែក។ ទិដ្ឋភាពប្រមូលផលម្នាស់ប្រព្រឹត្តិទៅអូអរកុះករ អ្នកលក់អ្នកទិញធ្វើការមមាញឹក ថ្លឹងគិតសំឡេងលាន់រំពង។ លោកតាទ្រឿងសើន (Truong Son) ម្ចាស់ចម្ការម្នាស់ឱ្យដឹងថា៖ “ខ្ញុំប្រកបមុខរបរដាំម្នាស់បានជាង៣០ឆ្នាំហើយ មុខរបរនេះមានតាំងពីជីតាស្នងបន្តមកម្លេះ។ មុននេះ មនុស្សគ្រប់គ្នាធ្វើការតាមបទពិសោធន៍ ឥឡូវចូលរួមសហករណ៍តាក់កូវ (Tac Cau) ម្លោះហើយបានណែនាំបច្ចេកទេសបន្ថែម ក៏ដូចជាជំនូយការនាំចេញ ហេតុនេះហើយជីវភាពអ្នកដាំម្នាស់សព្វថ្ងៃ កាន់តែមានលំនឹង”។ សព្វថ្ងៃ ល្បិចសម្ងាត់ធ្វើឱ្យដើមម្នាស់ចេញផ្លែខុសរដូវ ប្រមូលផលពេញមួយឆ្នាំ ក្រៅពីលក់លក់ស្រស់ ម្នាស់តាក់កូវ (Tac Cau) នៅបានច្នៃជាផលិតផលទាក់ទាញដូចជា៖ ម្នាស់សម្ងួត ត្រណាប់ ទឹកក្រឡុក។ សព្វថ្ងៃ ក្រុមហ៊ុនឯកបុគ្គលទទួលខុសត្រូវមានកម្រិត ឡេយ៉ា (Le Gia) (ស្រុកចូវថាញ - Chau Thanh ខេត្តកៀនយ៉ាង - Kien Giang) ជាអង្គភាពមូលដ្ឋាន កំពុងនាំមុខផលិតម្នាស់សម្ងួតទន់ មកពីតំបន់វត្ថុធាតុម្នាស់តាក់កូវ (Tac Cau) ។ លោកស្រី ង្វៀន ធីថាញវ៉ឹន (Nguyen Thi Thanh Van) គ្រប់គ្រងក្រុមហ៊ុនឡេយ៉ា (Le Gia) ឱ្យដឹងថា៖ “ក្រុមហ៊ុនមានបទពិសោធន៍ជំនាញផលិតប្រភេទផ្លែឈើជាង២ឆ្នាំ នៅមូលដ្ឋានតាមវិធីសាស្រ្តសម្ងួតទន់ ក្នុងនោះមានផ្លែម្នាស់នៅកោះតាក់កូវ (Tac Cau)។ ជាមួយនឹងល្បិចសម្ងាត់ “សម្ងួតស្រស់មិនច្នៃ” ហើយមិនប្រើជាតិគីមី ជួយរក្សាបានជាតិផ្អែម កម្រិតទន់ រួមនឹងរសជាតិពិសេសដាច់ដោយឡែក នៃផ្លែម្នាស់។ គ្រាន់តែគិតផលិតផលម្នាស់សម្ងួត មួយខែក្រុមហ៊ុនប្រើប្រាស់ជាង១៥.០០០ផ្លែម្នាស់ស្រស់។ ផលិតផលម្នាស់សម្ងួតទន់ រួមនឹងទំនិញផ្សេងៗ នៃក្រុមហ៊ុនឡេយ៉ា (Le Gia) មានទីផ្សារប្រើប្រាស់នៅទីក្រុងហូជីមិញ ក៏ដូចជានាំចេញទៅកាន់ប្រទេសកាណាដា ម៉ាឡេស៊ី រួមចំណែកលើកកម្ពស់តម្លៃសម្រាប់ផ្លែម្នាស់៕ ម្នាស់បានពលកររបស់ក្រុមហ៊ុនឯកបុគ្គលទទួលខុសត្រូវមានកម្រិត ឡេយ៉ា (Le Gia) (ស្រុកចូវថាញ - Chau Thanh ខេត្តកៀនយ៉ាង - Kien Giang) ច្នៃបឋម ធ្វើប្រព្រឹត្តិកម្មសម្អាត។ ពិសេស ផ្លែម្នាស់មានភ្នែកច្រើន ម្លោះហើយការចិត និង ប្រព្រឹត្តិកម្មទាមទារហ្មត់ចត់ និង ត្រូវប្រើប្រាស់ប្រភេទកាំបិតជំនាញទុកសម្រាប់ធ្វើ។ ម្នាស់បានរៀបដាក់កញ្ជ្រែង ហើយដាក់តម្រួតជាជាន់ យកទៅចូលឡសម្ងួត។ ម្នាស់តាក់កូវ (Tac Cau) នៅបានច្នៃជាផលិតផលជាច្រើន ទាក់ទាញដូចជា៖ ម្នាស់សម្ងួត ត្រណាប់ ទឹកក្រឡុកម្នាស់ជាដើម។ ដំណាក់កាលច្នៃម្នាស់ជាផលិតផល ខ្ចប់ដោយម៉ាស៊ីន។. ផលិតផលម្នាស់សម្ងួតនៃក្រុមហ៊ុនឡេយ៉ា (Le Gia) មានទីផ្សារប្រើប្រាស់នៅទីក្រុងហូជីមិញ ក៏ដូចជានាំចេញទៅកាន់ប្រទេសកាណាដា ម៉ាឡេស៊ី រួមចំណែកលើកតម្លៃសម្រាប់ផ្លែម្នាស់វៀតណាម។ អត្ថបទ និង រូបថត៖ សើនងៀ
អត្ថបទផ្សេងទៀត ទឹកត្រី ភូគ្វឹក (Phu Quoc) - ម៉ាកយីហោវៀតណាមឈានទៅឆ្ងាយ 21/09/2026ពាណិជ្ជសញ្ញាវៀតណាមប្រពៃណី ទឹកត្រី ភូគ្វឹក (Phu Quoc) គឺជាការរួមផ្សំរវាងធម្មជាតិ ពេលវេលា និងរូបមន្តអាថ៌កំបាំងប្រពៃណី ដែលត្រូវបានបន្តវេន្តជាច្រើនជំនាន់។ ភូគ្វី (Phu Quy) - “គ្រាប់ត្បូងវៀតណាម” នៅព្រឹត្តិការណ៍ JGW 202618/09/2026ពាណិជ្ជសញ្ញាវៀតណាមក្រុមហ៊ុន ភូគ្វី (Phu Quy) ចូលរួមព្រឹត្តិការណ៍ Jewellery & Gem WORLD Hong Kong ៖ នាំយកសំឡេងរបស់វៀតណាមគ្រប់ទំនុកចិត្តទៅកាន់ពិភពលោក14/09/2026ពាណិជ្ជសញ្ញាវៀតណាមVinamilk និងការរីកចម្រើនផ្នែកបច្ចេកវិទ្យាក្នុងវិស័យទឹកដោះគោវៀតណាម30/06/2026ពាណិជ្ជសញ្ញាវៀតណាមគ្រឿងកុលាលភាជន៍ តឹនធិញ (Tan Thinh) - ធ្វើឱ្យស្រស់បំព្រងនូវត្បូងពេជ្រនៃភូមិបាតត្រាង (Bat Trang)29/06/2026ពាណិជ្ជសញ្ញាវៀតណាមSaigontourist Group៖ ទាញយកតម្លៃសេដ្ឋកិច្ចពីធនធានវប្បធម៌05/06/2026ពាណិជ្ជសញ្ញាវៀតណាមតឹនកាងសៃហ្គន (Tan Cang Sai Gon) - កម្លាំងចលករអភិវឌ្ឍកំពង់ផែ និង logistics វៀតណាម06/04/2026ពាណិជ្ជសញ្ញាវៀតណាម អត្ថបទផ្សេងទៀត