លើកកម្ពស់ចំណេះដឹង ជូនអតិថិជន អំពីទ្រឹស្តីកែសម្រស់យូរអង្វែង
រឿងរ៉ាវផ្តើមអាជីវកម្មរបស់ស្ថាបនិក Cococherry Moc An ប្រហែលជាមានការផ្តល់គំនិតតិចឬច្រើនជូនយុវវ័យ ដែលមានគំនិតខ្ពស់ ហានបោះជំហានចេញពីព្រំដែនសុវត្ថិភាព ជ្រើសមាគ៌ាមួយដោយឡែក ហើយរស់នៅតាមចំណូលចិត្តរបស់ខ្លួន។ បងស្រី ង្វៀន ត្រឹនធូត្រា (Nguyen Tran Thu Tra) ស្ថាបនិក Cococherry Moc An បញ្ចប់បរិញ្ញាបត្រនៃមហាវិទ្យាល័យឱសថហាណូយ ហើយបន្ទាប់មកបានចូលធ្វើការនៅក្រុមហ៊ុនឱសថបរទេសមួយ ជាមួយនឹងប្រាក់ខែជាទីប្រាថ្នានៃមនុស្សគ្រប់គ្នា។
ក្នុងដំណាក់កាលធ្វើការនៅទីនេះ ទោះបីមានសម្ពាធ និង រវល់យ៉ាងណាក៏ដោយ បងស្រី ធូត្រា (Thu Tra) នៅតែមិនភ្លេចស្វែងយល់អំពីផលិតផលគ្រឿងសម្អាងមានប្រភពពីធម្មជាតិ ជាក្តីប្រាថ្នាកាលនៅជាសិស្សសាលា។
ក្នុងឱកាសចៃដន្យមួយ បងស្រី ធូត្រា (Thu Tra) កក់ទិញសាប៊ូដុំធម្មជាតិមួយចំនួន របស់ក្រុមហ៊ុនបរទេសមួយ ហើយគាប់ចិត្តទាំងស្រុងដោយសារគុណភាពផលិតផល។ ចាប់ពីនោះមក ប្រភេទផលិតផលគ្រឿងសម្អាង មានប្រភពពីធម្មជាតិកាន់តែ “រំអុកអារម្មណ៍” បងស្រី ធូត្រា (Thu Tra) ។
បន្ទាប់ពី៦ឆ្នាំធ្វើការនៅក្រុមហ៊ុនមួយនេះ បងស្រី ធូត្រា (Thu Tra) បានប្តេជ្ញាចិត្តសុំបញ្ឈប់ការងារ តាមការចែករំលែករបស់លោកស្រីនោះគឺ ”ចង់បានរស់នៅជាមួយចំណូលចិត្តរបស់ខ្លួន”។
បងស្រី ង្វៀន ត្រឹនធូត្រា (Nguyen Tran Thu Tra) ស្ថាបនិក CocoCherry Moc An។ ![]() អ្នកឯកទេសឱសថ របស់ CocoCherry Moc An នៅរោងចក្រផលិតរបស់ក្រុមហ៊ុន។ ![]() សាប៊ូដុំធ្វើដោយដៃនេះ ត្រូវបង់ពេញរហូតដល់៨ ឬ ៩ខែ ទើបយកចេញទៅលក់បាន ធានាដំណើរការ "សាប៊ូគ្រប់ទឹក" សម្រេចគ្រប់គុណភាព និងកម្រិតសុវត្ថិភាព។ អតិថិជនពេលអញ្ជើញមកបន្ទប់តាំង នៃក្រុមហ៊ុនសុទ្ធតែទទួលបានការពីគ្រោះដ៏អស់ពីចិត្តពីក្រុមអ្នកលក់។ អតិថិជនកាលប្រើប្រាស់របស់គំរូ នៅបន្ទប់តាំងរបស់ក្រុមហ៊ុន នឹងទទួលបានអារម្មណ៍ឃើញថា ភាពខុសប្លែករវាងគ្រឿងសម្អាងធម្មជាតិ បើប្រៀបនឹងគ្រឿងសម្អាងឧស្សាហកម្ម។ បងស្រីម្ចាស់ក្រុមហ៊ុន CocoCherry Moc An តែងប្រឹក្សាយោបល់ផ្ទាល់សម្រាប់រាល់ការងឿងឆ្ងល់របស់អតិថិជន។ |
ដំណាក់កាលដំបូង បងស្រី ធូត្រា (Thu Tra) រៀនរបៀបច្នៃនូវប្រភេទគ្រឿងសម្អាងមានប្រភពពីធម្មជាតិដោយខ្លួនឯង មុនដំបូងទុកសម្រាប់ប្រើប្រាស់ក្នុងគ្រួសារ ហើយបន្ទាប់មកជូនសាច់ញាតិ មិត្តភក្តិ។
ពិតជាភ្ញាក់ផ្អើលខ្លាំង ពេលផលិតផលរបស់លោកស្រីយកទៅជូនសាច់ញាតិ បន្ទាប់មកសុទ្ធតែទទួលបានមតិឆ្លើយតបវិជ្ជមាន។ “មួយចំនួនក្នុងចំណោមនោះ នៅទាំងកក់ទិញជូនសាច់ញាតិ មិត្តភក្តិ របស់គាត់។ នោះគឺជាលិខិតកក់ទំនិញដំបូង ដែលមានតម្លៃចំពោះខ្ញុំ” បងស្រី ធូត្រា (Thu Tra) សំណេះសំណាល។
ទស្សនៈនិងគំនិតថ្មីកើតឡើងក្នុងខួរក្បាល របស់បងស្រី ធូត្រា (Thu Tra) បន្ទាប់រយៈពេលជិតមួយឆ្នាំឈប់ពីការងារនៅផ្ទះ ហើយមានពេលវេលាស្វែងយល់អំពីគ្រឿងសម្អាងធម្មជាតិយ៉ាងច្រើន។
បងស្រី ធូត្រា (Thu Tra) យល់ឃើញថានៅវៀតណាម ប្រភពវត្ថុធាតុដើមមកពីធម្មជាតិសម្បូរបែប និងមានតម្លៃសមរម្យ ហេតុនេះហើយអាចផលិតចេញគ្រឿងសម្អាងធម្មជាតិគុណភាពខុស មិនចាញទំនិញបរទេស តែមានតម្លៃអាចប្រកួតប្រជែងបាន។
ប្រៀបខ្លាំងអំពីជំនាញខាងវិស័យបណ្តុះបណ្តាល លោកស្រី ធូត្រា (Thu Tra) ចាប់ផ្តើមមានយុទ្ធសាស្រ្តមួយស្តីពីការផលិតគ្រឿងសម្អាងស្អាត សុវត្ថិភាព។ “ចំពោះដំណាក់កាលនោះ ខ្ញុំបានកំណត់ថា នេះជាដំណើរទិសដៅ និងកែសម្រស់មួយយូរអង្វែង ជាទ្រឹស្តីដែលខ្ញុំតាមរក និង ចង់ចែករំលែកដល់អតិថិជនរបស់ខ្លួន”។ បងស្រី ធូត្រា (Thu Tra) អះអាង។
ឆ្នាំ២០១៥ ក្រុមហ៊ុន CocoCherry Moc An ចេញមានវត្តមានលើទីផ្សារ ជាមួយនឹងឈ្មោះដំបូង ម៉ុកអាន (Moc An)។
ផលិតផលរបស់ក្រុមហ៊ុន CocoCherry Moc An មានកំហិតដំបូង គឺវត្ថុធាតុស្អាត សុវត្ថិភាព និង ជិតស្និទ្ធជាមួយបរិស្ថាន។ មិនត្រឹមតែផ្គត់ផ្គង់ផលិតផល បងស្រី ធូត្រា (Thu Tra) នឹងក្រុមអ្នកឯកទេស marketing របស់ក្រុមហ៊ុន នៅទាំងជាមិត្តរួមដំណើរជាមួយនឹងភាពព្រួយបារម្ភ ងឿងឆ្ងល់ របស់អតិថិជន តាមរយៈការចែករំលែកកែសម្រស់យូរអង្វែង លើកកម្ពស់ការយល់ដឹងជូនអតិថិជន ចាប់តាំងពីការផ្គត់ផ្គង់វិធីសាស្រ្តកែសម្រស់ “តាមធម្មជាតិ”។
អះអាងពាណិជ្ជសញ្ញាវៀតណាម
ជាមួយនឹងប្រភេទផលិតផលពិសេស គឺគ្រឿងសម្អាងធម្មជាតិ ប្រភពវត្ថុធាតុជាកក្តាចម្បង ដើម្បីបង្កើតទំនុកចិត្តលើអតិថិជន។ យ៉ាងនេះហើយ បងស្រី ធូត្រា (Thu Tra) បានខិតខំស្វែងរកនៅតំបន់វត្ថុធាតុដើមដែលមានពាណិជ្ជសញ្ញា ទុកកក់ដោយឡែកនូវគ្រឿងក្រអូប មើម ផ្លែ ត្រូវតាមតម្រូវការ។ មួយចំនួនផ្សេងមិនមែនជាប្រភពវត្ថុធាតុប្រៀបខ្លាំងរបស់វៀតណាម នឹងបានក្រុមហ៊ុននាំចូលពីប្រទេសក្រៅ។
ផលិតផលម៉ុកអាន (Moc An) មុនពេលនាំចេញទៅទីផ្សារ សុទ្ធតែបានពិនិត្យហ្មត់ចត់ ខាងគុណភាពនៅស្ថាបនគ្រប់គ្រង។ តាម បងស្រី ធូត្រា (Thu Tra) ការផលិតតាមហត្ថកម្ម បង់ពេលមិនពេញមួយថ្ងៃគឺ អាចធ្វើសម្រេចទាំងស្រុង។ តែត្រូវបាត់ពេលរហូតដល់៨ ឬ៩ខែ ទើបយកទៅលក់បាន ធានាបទដ្ឋាន “សាប៊ូគ្រប់ទឹក” សម្រេចគ្រប់គុណភាព និង សុវត្ថិភាព។
ជាមួយនឹងបំណងបង្កើតបានពាណិជ្ជសញ្ញាគ្រឿងសម្អាងធម្មជាតិមួយ “made in Vietnam” មានទីតាំង ក្នុងចិត្តនៃអ្នកប្រើប្រាស់ ទិសដៅខិតជិតរបស់ម៉ុកអាន (Moc An) តាមបងស្រី ធូត្រា (Thu Tra) នោះ ការផ្គត់ផ្គង់ផលិតផលគុណភាពផង ផ្គត់ផ្គង់វិធីសាស្រ្តកែសម្រស់យូរអង្វែងផង សម្រាប់អ្នកប្រើប្រាស់មួយចំនួន។
ក្រុមហ៊ុនតែងចែករំលែកចំណេះដឹង អំពីការធ្វើគ្រឿងសម្អាង បទពិសោធន៍ថែទាំស្បែក លើបណ្តាញសង្គម មិនត្រឹមតែទាក់ទាញអតិថិជនថ្មីបន្ថែម នៅទាំងជួយក្រុមហ៊ុនមានគំនិតបន្ថែមសម្រាប់ផលិតផល ចេញមកពីអតិថិជន។
តាមបងស្រី ធូត្រា (Thu Tra) ក្រុមហ៊ុនក៏បានដាក់ចេញវិធីសាស្រ្តដោយឡែក ដើម្បីនាំចេញផលិតផលទៅដល់អ្នកប្រើប្រាស់។ CocoCherry Moc An ជាផលិតករផង ជាអ្នកអាជីវកម្មនូវផលិតផលគ្រឿងសម្អាងផង ដើម្បីអន្តរសកម្មល្អជាងចំពោះអតិថិជនម្នាក់ៗ ពិសេសអតិថិជនជាអ្នកមានគភ៌។ អតិថិជន ហេតុនោះ ក៏នឹងយល់ដឹងគ្រប់គ្រាន់ជាង អំពីគុណភាពគ្រឿងសម្អាងអ្នកមានគភ៌ របស់ក្រុមហ៊ុន ទទួលបានការពីគ្រោះក៏ដូចជាការឧបត្ថម្ភទាន់ពេល ពេលអតិថិជនមានការឆ្លើយតប។
ប្រភេទផលិតផលថែទាំស្បែក សក់ មួយចំនួន របស់ក្រុមហ៊ុន CocoCherry Moc An បានអតិថិជនទុកចិត្តប្រើប្រាស់៖ ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() |
ក្រុមសាខាចែកចាយ និង អ្នកសហការរបស់ក្រុមហ៊ុន សុទ្ធតែបានចាប់ផ្តើមចេញពីអតិថិជនដែលបានប្រើប្រាស់ផ្ទាល់ ហើយមានចិត្តលើផលិតផលគ្រឿងសម្អាងធម្មជាតិសម្រាប់អ្នកមានគភ៌។ ហេតុនេះ ក៏ជាការពិសោធន៍គ្រប់គ្រាន់ លើផលិតផល ទុកសម្រាប់ពីគ្រោះជូនអតិថិជន។
ក្រុមមុខទំនិញរបស់ ម៉ុកអាន (Moc An) បានអតិថិជនចូលចិត្តបំផុត នោះគឺ អ្នកមានគភ៌ទុកចិត្តប្រើប្រាស់។ ដំបូងត្រូវបរិយាយដល់ គឺសាប៊ូធម្មជាតិ ជាមួយនឹង៨ប្រភេទ soap handmade សម្រាប់ប្រើងួតទឹក និង លាងមុខផង។ ដោយឡែកចំពោះប្រាក់ចំណូលពីសាប៊ូធម្មជាតិ ស្រូបយក២៥% ក្នុងសរុបប្រាក់ចំណូលទាំង១៥មុខទំនិញ របស់ក្រុមហ៊ុន។ CocoCherry Moc An សព្វថ្ងៃ ជាពាណិជ្ជសញ្ញាមួយ ក្នុងចំណោមពាណិជ្ជសញ្ញាសាប៊ូធ្វើដោយដៃ ច្រើនប្រភេទបំផុតនៅលើទីផ្សារភាគខាងជើង។
ផលិតផលក្រែមបបូរមាត់ធម្មជាតិ ក៏ជាប្រៀបខ្លាំងមួយរបស់ក្រុមហ៊ុន CocoCherry Moc An។ ផលិតផលមិនផ្ទុកជាតិសំណ លោហធាតុធ្ងន់ (មានបណ្ណពិនិត្យកម្រិជាតិសំណ អនុវត្តលើម៉ាស៊ីនវាស់ទំនើប កម្រិតសុក្រិត និង សុទិដ្ឋិខ្ពស់)។ ក្រែមបបូរមាត់គប្បីប្រើ មានសុវត្ថិភាពសម្រាប់នារីមានគភ៌ និងការបំបៅដោះ ។
ក្រៅពីនោះ ក្រុមហ៊ុននៅផ្គត់ផ្គង់ផលិតផលគ្រឿងសម្អាងថែទាំសក់ ស្បែកជាដើម ចម្រាញ់ពីធម្មជាតិទាំងស្រុង។
ពិសេស នៅបន្ទប់តាំងគ្រឿងសម្អាងសម្រាប់អ្នកមានគភ៌ ម៉ុកអាន (Moc An) អតិថិជនសុទ្ធតែបានប្រើប្រាស់របស់គំរូ។ ប្រការនេះ ជួយអតិថិជនងាយទទួលបានភាពខុសប្លែករវាងផលិតផលធម្មជាតិ បើប្រៀងនឹងផលិតផលឧស្សាហកម្ម។
សព្វថ្ងៃ ក្រុមហ៊ុនមានផលិតផលចំនួន៩ប្រភេទ សម្រាប់ថែទាំស្បែក និង សក់។ ប្រភេទនីមួយៗ មានពីពីរទៅដល់២០ផលិតផលផ្សេងគ្នា សម្រាប់ប្រភេទស្បែកនីមួយៗ គោលបំណងប្រើប្រាស់នីមួយៗ របស់អតិថិជន៕
អត្ថបទ៖ ថាវវី រូបថត៖ កុងដាត