• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ម៉ូដសម្លៀកបំពាក់

មហោស្រពអាវផាយទេសចរណ៍ហាណូយ (Ha Noi) ឆ្នាំ ២០២៤

មហោស្រពអាវផាយទេសចរណ៍ហាណូយ (Ha Noi) ឆ្នាំ ២០២៤ ត្រូវបានរដ្ឋធានីហាណូយ (Ha Noi) កំណត់ជាព្រឹត្តិការណ៍ពិសេសមួយក្នុងចំណោមព្រឹត្តិការណ៍ពិសេសដែលអបអរសាទរខួបលើកទី ៧០ នៃទិវារំដោះរាជធានី (ថ្ងៃទី១០ ខែតុលា ឆ្នាំ១៩៥៤ ដល់

មហោស្រពអាវផាយទេសចរណ៍ហាណូយ (Ha Noi) ឆ្នាំ ២០២៤ បានប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលអភិរក្សបេតិកភណ្ឌ ហ័ងថាញថាំងឡុង (Hoang Thanh Thang Long) - ហាណូយ (Ha Noi)។

មហោស្រពអាវផាយទេសចរណ៍ហាណូយ (Ha Noi) គឺជាព្រឹត្តិការណ៍ដែលប្រារព្ធឡើងជារៀងរាល់ឆ្នាំ ហើយនេះជាលើកទីបី ដែលមហោស្រពនេះត្រូវបានប្រារព្ធឡើង ចាប់តាំងពីឆ្នាំ ២០២២ ។

មហោស្រពអាវផាយទេសចរណ៍ហាណូយ (Ha Noi) ឆ្នាំនេះ គឺជារឿងរ៉ាវនិយាយអំពីប្រវត្តិវីរភាពរបស់រដ្ឋធានីក្នុងដំណើរការរយៈពេល ៧០ឆ្នាំ ជាមួយនឹងសកម្មភាពផ្សេងៗ ប្រព្រឹត្តទៅ តាំងពីដើមខែសីហា ដែល​មន្ទីរទេសចរណ៍ហាណូយ និងសមាគមសហព័ន្ធនារី​រដ្ឋធានី សម្ព័ន្ធយុវជនហាណូយ និងអង្គការពាក់ព័ន្ធរៀបចំ។

កន្លែងដាក់តាំងបង្ហាញផលិតផលភូមិសិប្បកម្មប្រពៃណីក្នុងមហោស្រព។ 

ពិធីបើកមហោស្រពអាវផាយទេសចរណ៍ហាណូយឆ្នាំ ២០២៤ បានប្រព្រឹត្តទៅនៅឆាក​សម្តែង​ស្ថិត​ក្នុង​ទីលានដ័ន​ម៉ុន (Doan Mon) នៃមជ្ឈមណ្ឌលអភិរក្សបេតិកភណ្ឌ ថាំងឡុង (Thang Long) រដ្ឋធានី ហាណូយ (Ha Noi) នៅម៉ោង២០ និង​ ០០នាទី ថ្ងៃទី៤ ខែតុលា។ ពិធីបើកនេះមានប្រធានបទ រដ្ឋធានីហាណូយ - វិចិត្រភាពអាវផាយបានបង្ហាញ​ឡើងវិញនូវរូបភាពនៃរដ្ឋធានីហាណូយក្នុង​អំឡុង​ពេល​ ៧០ឆ្នាំប្រវត្តិសាស្រ្ត។

រួមបញ្ចូលក្នុងបរិយាកាសនេះ មានសកម្មភាពជាច្រើន ដូចជាការសម្តែងសិល្បៈ របាំ និងការបង្ហាញម៉ូដជាច្រើនបាន​រៀបចំ និង​បង្ហាញឡើងនូវរដ្ឋធានីហាណូយ (Ha Noi) ដែលជារាជធានីវីរភាព អង់អាចក្លាហានក្នុងការ​តស៊ូប្រយុទ្ធ កំពុង​ ផ្លាស់ប្តូរថ្មី អភិវឌ្ឍ និងសមាហរណកម្ម​ដោយ​ឥតឈប់ឈរ។

ទឹក​មុខ​ត្រេក​អរ​ស្រសស្រាយរបស់​ស្ត្រី​ពាក់​អាវផាយ នៅពេល​ចូល​រួម​មហោស្រព។

ចំណុចលេចធ្លោនៃមហោស្រពអាវផាយទេសចរណ៍ហាណូយ ឆ្នាំ២០២៤ គឺកម្មវិធី Carnaval អាវផាយ ដែលរៀបចំដោយសមាគមសម្ព័ន្ធនារីហាណូយ។ កម្មវិធីនេះបានប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលអភិរក្សបេតិកភណ្ឌ ថាំងឡុង (Thang Long) រដ្ឋធានី ហាណូយ (Ha Noi) និងផ្លូវជុំវិញមួយចំនួន នៅម៉ោង៨ និង​ ០០នាទី នាថ្ងៃទី៥ ខែតុលា។

Carnaval អាវផាយ គឺជាកម្មវិធីសិល្បៈមួយដែល​សម្តែងរបាំប្រជាប្រិយ និង Carnaval អាវផាយ "នារី​រដ្ឋធានី​ធ្វើ​សមាហរណកម្ម និងអភិវឌ្ឍ" គឺជាការសម្តែង និងក្បួនដង្ហែទ្រង់ទ្រាយធំដែលរៀបចំដោយសមាគមន៍សហព័ន្ធនារីហាណូយសហការជាមួយ​មន្ទីរទេសចរណ៍  ដើម្បីផ្សព្វផ្សាយសេចក្តីស្រឡាញ់ចំពោះអាវផាយ ទៅកាន់ប្រជាជន មិត្តភ័ក្តិ និងភ្ញៀវទេសចរណ៍អន្តរជាតិគ្រប់វ័យ និងគ្រប់ភេទ។ កម្មវិធី​បង្ហាញ​អាវផាយ​ជាពួក​ត្រូវ​បាន​គេ​រៀបចំ នៅឃុំ និង​ទីរួម​ស្រុកចំនួន ​៥៧៩​ ក្នុងភូមិសាស្ត្រ​រដ្ឋធានីហាណូយ។

ក្រុមក្បួនដង្ហែបានឆ្លងកាត់ទីលានប្រវត្តិសាស្ត្រ បាឌីញ (Ba Dinh) ។

បន្ទាប់​មក​គឺ​កម្មវិធី​សិល្បៈ រាត្រី​មហោស្រពអាវផាយដោយ​មាន​ការ​ចូល​រួម​របស់​អ្នក​រចនាម៉ូដអាវ​ផាយ ​ជនជាតិ​វៀតណាម​ចំនួន ​៧០នាក់​មក​ពី​តំបន់​ទាំង​៣ ៖ ភាគខាងជើង - កណ្តាល - ភាគខាងត្បូង​។ ជាពិសេស កម្មវីធីនេះមាន​ការបង្ហាញ​អាវផាយ​ ដោយភរិយារបស់ឯកអគ្គរដ្ឋទូតប្រទេសនានាប្រចាំនៅប្រទេសវៀតណាម។ កម្មវិធីនេះប្រព្រឹត្តទៅពីម៉ោង២០ និង​ ០០​នាទី ដល់ម៉ោង២២ និង​ ០០នាទី នា​ថ្ងៃទី៥ ខែតុលា។

កម្មវិធីផ្តាច់​ព្រ័ត្រនៃការប្រកួតរចនាអាវផាយ​បានប្រព្រឹត្តទៅនៅម៉ោង១៤ និង ០០នាទី នាថ្ងៃទី៦ ខែតុលា។ ការប្រកួតនេះគឺជាសកម្មភាពមួយសម្រាប់និស្សិតជំនាញរចនាម៉ូដនៅមហាវិទ្យាល័យ និង​អនុមហាវិទ្យាល័យនានា ក្នុងទីក្រុង ដែលមាន​ចំណូលចំណង់ចិត្តចំពោះ​ការរចនាម៉ូដអាវផាយ ដើម្បីស្វែងរក និងលើកទឹកចិត្តទេពកោសល្យ និងរីក​សាយ​ភាយក្តីស្រឡាញ់ដល់សហគមន៍។

បណ្តាសមាជិកនៃក្លឹបអារាម​ភូមិ​វៀតណាមដែល​ពាក់​អាវផាយ​ និងក្បួនដង្ហែនៅលើ​ផ្លូវ​ ដុកឡឹប (Doc Lap)​។

ទន្ទឹម​នឹងព្រឹត្តិការណ៍សំខាន់ៗ មហោស្រពអាវផាយទេសចរណ៍ហាណូយ ឆ្នាំ ២០២៤ រួម​មាន៖ កន្លែងតាំងពិព័រណ៌ ការបង្ហាញអាវផាយរបស់អ្នករចនាម៉ូដ និងម៉ាកអាវផាយ ផលិតផល និងសេវាកម្មទេសចរណ៍ ភូមិសិប្បកម្មប្រពៃណី​អាវផាយផងដែរ។ មហោស្រពនេះរៀបចំប្រមាណ ៨០តូបរចនាជា​បីមុខ​បើក​ចំហ ហើយបានរៀបចំដោយសម្រុងគ្នាក្នុងបរិវេណ ហ័ងថាញ​ថាំងឡុង (Hoang Thanh  Thang Long) ដើម្បីផ្សព្វផ្សាយ ដាក់តាំង និងណែនាំអាវផាយ និងគ្រឿងតុបតែង​បន្ថែមសម្រាប់អាវផាយពីអ្នករចនាដ៏ល្បីល្បាញ មកពីតំបន់ទាំង៣៖ ភាគខាងជើង - កណ្តាល - ភាគខាងត្បូង; ក្រុមហ៊ុនអាកាសចរណ៍ សហគ្រាសទេសចរណ៍ សណ្ឋាគារ កន្លែងលក់ម្ហូបអាហារ កន្លែងលក់ទំនិញ ភូមិសិប្បកម្មប្រពៃណីនៃទីក្រុងហាណូយ និងតំបន់នានា។

មហោស្រពអាវផាយទេសចរណ៍ហាណូយ ឆ្នាំ២០២៤ បានបើកជាផ្លូវការ ដើម្បីលើកតម្កើងភាពស្រស់ស្អាតនៃអាវផាយប្រពៃណី ណែនាំភាពស្រស់ស្អាត និងផាសុកភាពរបស់អាវផាយ ដើម្បីធ្វើឱ្យអាវផាយក្លាយជាសម្លៀកបំពាក់ដែលធ្លាប់ស្គាល់សម្រាប់មនុស្សគ្រប់គ្នានៅជុំវិញពិភពលោក គ្រប់វិស័យ​ ហើយបានជ្រើសរើស​ និង​ពាក់ជាប្រចាំក្នុងការងារប្រចាំថ្ងៃ និងពិធីបុណ្យុ និងព្រឹត្តិការណ៍សំខាន់ៗប្រចាំឆ្នាំ។/.

អនុវត្តដោយ​ត្រឹន​ថាញ​យ៉ាង

ប្រែសម្រួល​ដោយ​ង្វៀន​យ៉ាង

កញ្ញា 9x ជាមួយចំណូលចិត្តនឹងស្បែកជើងឈើវៀតណាម

កញ្ញា 9x ជាមួយចំណូលចិត្តនឹងស្បែកជើងឈើវៀតណាម

ជាមួយគោលបំណងចង់រក្សាវប្បធម៌វៀតណាមក្នុងជីវិតនៃសម័យទំនើប កញ្ញា លីលី ហ័ង (Lily Hoang) បាននាំយកស្បែក​ជើងឈើចូលជិតនឹងមនុស្សជាច្រើននាក់ ដោយសារការច្នៃប្រឌិតរបស់យុវជន ដែលរក្សាបាននូវភាព​សាមញ្ញាប្រពៃណី។

Top