កំណត់ជាព្រឹត្តិការណ៍ពិសេសមួយក្នុងចំណោមព្រឹត្តិការណ៍ពិសេសដែលអបអរសាទរខួបលើកទី ៧០ នៃទិវារំដោះរាជធានី (ថ្ងៃទី១០ ខែតុលា ឆ្នាំ១៩៥៤ ដល់
មហោស្រពអាវផាយទេសចរណ៍ហាណូយ (Ha Noi) ឆ្នាំ ២០២៤ បានប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលអភិរក្សបេតិកភណ្ឌ ហ័ងថាញថាំងឡុង (Hoang Thanh Thang Long) - ហាណូយ (Ha Noi)។
មហោស្រពអាវផាយទេសចរណ៍ហាណូយ (Ha Noi) គឺជាព្រឹត្តិការណ៍ដែលប្រារព្ធឡើងជារៀងរាល់ឆ្នាំ ហើយនេះជាលើកទីបី ដែលមហោស្រពនេះត្រូវបានប្រារព្ធឡើង ចាប់តាំងពីឆ្នាំ ២០២២ ។
មហោស្រពអាវផាយទេសចរណ៍ហាណូយ (Ha Noi) ឆ្នាំនេះ គឺជារឿងរ៉ាវនិយាយអំពីប្រវត្តិវីរភាពរបស់រដ្ឋធានីក្នុងដំណើរការរយៈពេល ៧០ឆ្នាំ ជាមួយនឹងសកម្មភាពផ្សេងៗ ប្រព្រឹត្តទៅ តាំងពីដើមខែសីហា ដែលមន្ទីរទេសចរណ៍ហាណូយ និងសមាគមសហព័ន្ធនារីរដ្ឋធានី សម្ព័ន្ធយុវជនហាណូយ និងអង្គការពាក់ព័ន្ធរៀបចំ។
កន្លែងដាក់តាំងបង្ហាញផលិតផលភូមិសិប្បកម្មប្រពៃណីក្នុងមហោស្រព។
ពិធីបើកមហោស្រពអាវផាយទេសចរណ៍ហាណូយឆ្នាំ ២០២៤ បានប្រព្រឹត្តទៅនៅឆាកសម្តែងស្ថិតក្នុងទីលានដ័នម៉ុន (Doan Mon) នៃមជ្ឈមណ្ឌលអភិរក្សបេតិកភណ្ឌ ថាំងឡុង (Thang Long) រដ្ឋធានី ហាណូយ (Ha Noi) នៅម៉ោង២០ និង ០០នាទី ថ្ងៃទី៤ ខែតុលា។ ពិធីបើកនេះមានប្រធានបទ “រដ្ឋធានីហាណូយ - វិចិត្រភាពអាវផាយ”បានបង្ហាញឡើងវិញនូវរូបភាពនៃរដ្ឋធានីហាណូយក្នុងអំឡុងពេល ៧០ឆ្នាំប្រវត្តិសាស្រ្ត។
រួមបញ្ចូលក្នុងបរិយាកាសនេះ មានសកម្មភាពជាច្រើន ដូចជាការសម្តែងសិល្បៈ របាំ និងការបង្ហាញម៉ូដជាច្រើនបានរៀបចំ និងបង្ហាញឡើងនូវរដ្ឋធានីហាណូយ (Ha Noi) ដែលជារាជធានីវីរភាព អង់អាចក្លាហានក្នុងការតស៊ូប្រយុទ្ធ កំពុង ផ្លាស់ប្តូរថ្មី អភិវឌ្ឍ និងសមាហរណកម្មដោយឥតឈប់ឈរ។
ទឹកមុខត្រេកអរស្រសស្រាយរបស់ស្ត្រីពាក់អាវផាយ នៅពេលចូលរួមមហោស្រព។
ចំណុចលេចធ្លោនៃមហោស្រពអាវផាយទេសចរណ៍ហាណូយ ឆ្នាំ២០២៤ គឺកម្មវិធី Carnaval អាវផាយ ដែលរៀបចំដោយសមាគមសម្ព័ន្ធនារីហាណូយ។ កម្មវិធីនេះបានប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលអភិរក្សបេតិកភណ្ឌ ថាំងឡុង (Thang Long) រដ្ឋធានី ហាណូយ (Ha Noi) និងផ្លូវជុំវិញមួយចំនួន នៅម៉ោង៨ និង ០០នាទី នាថ្ងៃទី៥ ខែតុលា។
Carnaval អាវផាយ គឺជាកម្មវិធីសិល្បៈមួយដែលសម្តែងរបាំប្រជាប្រិយ និង Carnaval អាវផាយ "នារីរដ្ឋធានីធ្វើសមាហរណកម្ម និងអភិវឌ្ឍ" គឺជាការសម្តែង និងក្បួនដង្ហែទ្រង់ទ្រាយធំដែលរៀបចំដោយសមាគមន៍សហព័ន្ធនារីហាណូយសហការជាមួយមន្ទីរទេសចរណ៍ ដើម្បីផ្សព្វផ្សាយសេចក្តីស្រឡាញ់ចំពោះអាវផាយ ទៅកាន់ប្រជាជន មិត្តភ័ក្តិ និងភ្ញៀវទេសចរណ៍អន្តរជាតិគ្រប់វ័យ និងគ្រប់ភេទ។ កម្មវិធីបង្ហាញអាវផាយជាពួកត្រូវបានគេរៀបចំ នៅឃុំ និងទីរួមស្រុកចំនួន ៥៧៩ ក្នុងភូមិសាស្ត្ររដ្ឋធានីហាណូយ។
ក្រុមក្បួនដង្ហែបានឆ្លងកាត់ទីលានប្រវត្តិសាស្ត្រ បាឌីញ (Ba Dinh) ។
បន្ទាប់មកគឺកម្មវិធីសិល្បៈ “រាត្រីមហោស្រពអាវផាយ”ដោយមានការចូលរួមរបស់អ្នករចនាម៉ូដអាវផាយ ជនជាតិវៀតណាមចំនួន ៧០នាក់មកពីតំបន់ទាំង៣ ៖ ភាគខាងជើង - កណ្តាល - ភាគខាងត្បូង។ ជាពិសេស កម្មវីធីនេះមានការបង្ហាញអាវផាយ ដោយភរិយារបស់ឯកអគ្គរដ្ឋទូតប្រទេសនានាប្រចាំនៅប្រទេសវៀតណាម។ កម្មវិធីនេះប្រព្រឹត្តទៅពីម៉ោង២០ និង ០០នាទី ដល់ម៉ោង២២ និង ០០នាទី នាថ្ងៃទី៥ ខែតុលា។
កម្មវិធីផ្តាច់ព្រ័ត្រនៃការប្រកួតរចនាអាវផាយបានប្រព្រឹត្តទៅនៅម៉ោង១៤ និង ០០នាទី នាថ្ងៃទី៦ ខែតុលា។ ការប្រកួតនេះគឺជាសកម្មភាពមួយសម្រាប់និស្សិតជំនាញរចនាម៉ូដនៅមហាវិទ្យាល័យ និងអនុមហាវិទ្យាល័យនានា ក្នុងទីក្រុង ដែលមានចំណូលចំណង់ចិត្តចំពោះការរចនាម៉ូដអាវផាយ ដើម្បីស្វែងរក និងលើកទឹកចិត្តទេពកោសល្យ និងរីកសាយភាយក្តីស្រឡាញ់ដល់សហគមន៍។
បណ្តាសមាជិកនៃក្លឹបអារាមភូមិវៀតណាមដែលពាក់អាវផាយ និងក្បួនដង្ហែនៅលើផ្លូវ ដុកឡឹប (Doc Lap)។
ទន្ទឹមនឹងព្រឹត្តិការណ៍សំខាន់ៗ មហោស្រពអាវផាយទេសចរណ៍ហាណូយ ឆ្នាំ ២០២៤ រួមមាន៖ កន្លែងតាំងពិព័រណ៌ ការបង្ហាញអាវផាយរបស់អ្នករចនាម៉ូដ និងម៉ាកអាវផាយ ផលិតផល និងសេវាកម្មទេសចរណ៍ ភូមិសិប្បកម្មប្រពៃណីអាវផាយផងដែរ។ មហោស្រពនេះរៀបចំប្រមាណ ៨០តូបរចនាជាបីមុខបើកចំហ ហើយបានរៀបចំដោយសម្រុងគ្នាក្នុងបរិវេណ ហ័ងថាញថាំងឡុង (Hoang Thanh Thang Long) ដើម្បីផ្សព្វផ្សាយ ដាក់តាំង និងណែនាំអាវផាយ និងគ្រឿងតុបតែងបន្ថែមសម្រាប់អាវផាយពីអ្នករចនាដ៏ល្បីល្បាញ មកពីតំបន់ទាំង៣៖ ភាគខាងជើង - កណ្តាល - ភាគខាងត្បូង; ក្រុមហ៊ុនអាកាសចរណ៍ សហគ្រាសទេសចរណ៍ សណ្ឋាគារ កន្លែងលក់ម្ហូបអាហារ កន្លែងលក់ទំនិញ ភូមិសិប្បកម្មប្រពៃណីនៃទីក្រុងហាណូយ និងតំបន់នានា។
មហោស្រពអាវផាយទេសចរណ៍ហាណូយ ឆ្នាំ២០២៤ បានបើកជាផ្លូវការ ដើម្បីលើកតម្កើងភាពស្រស់ស្អាតនៃអាវផាយប្រពៃណី ណែនាំភាពស្រស់ស្អាត និងផាសុកភាពរបស់អាវផាយ ដើម្បីធ្វើឱ្យអាវផាយក្លាយជាសម្លៀកបំពាក់ដែលធ្លាប់ស្គាល់សម្រាប់មនុស្សគ្រប់គ្នានៅជុំវិញពិភពលោក គ្រប់វិស័យ ហើយបានជ្រើសរើស និងពាក់ជាប្រចាំក្នុងការងារប្រចាំថ្ងៃ និងពិធីបុណ្យុ និងព្រឹត្តិការណ៍សំខាន់ៗប្រចាំឆ្នាំ។/.
អនុវត្តដោយត្រឹនថាញយ៉ាង
ប្រែសម្រួលដោយង្វៀនយ៉ាង