• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ពីសេចក្តីសម្រេច ទៅសកម្មភាពជាក់ស្តែង

មហាសន្និបាតលើកទី XIV របស់បក្ស៖ វៀតណាមមានទំនុកចិត្តឈានចូលយុគសម័យអភិវឌ្ឍន៍ថ្មី

វៀតណាមឈានចូល "យុគសម័យថ្មី" មុនការបើកមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី XIV របស់បក្សកុម្មុយនីស្តវៀតណាម បន្ទាប់ពីបានបញ្ចប់អាណត្តិ ៥ ឆ្នាំ ដែលពោរពេញដោយការប្រែប្រួល ប៉ុន្តែសម្រេចបាននូវសមិទ្ធផលលេចធ្លោ និងគ្រប់ជ្រុងជ្រោយលើបណ្តាវិស័យដូចជា សេដ្ឋកិច្ច សង្គម កិច្ចការបរទេស វិទ្យាសាស្ត្រ-បច្ចេកវិទ្យា និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។ 
បដា និងពាក្យស្លោកពណ៌ក្រហមភ្លឺចែងចាំងតុបតែងតាមដងផ្លូវនៃរដ្ឋធានីហាណូយ ដើម្បីស្វាគមន៍មហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម។ រូបថត៖ ឡេ ដុង - VNA

តាមរយៈនោះ បង្កើតបានជាគ្រឹះស្ថានយ៉ាងរឹងមាំ ដើម្បីឱ្យប្រទេសជាតិមានទំនុកចិត្តឈានចូលដំណាក់កាលអភិវឌ្ឍន៍ ២០២៦-២០៣០។  នេះគឺជាការវាយតម្លៃរបស់បណ្ឌិត លោកស្រី Kyra Núñez de León នៅក្នុងអត្ថបទមួយដែលបានចុះផ្សាយលើកាសែតប្រចាំថ្ងៃឆ្វេងនិយមធំជាងគេ ដែល​ចុះផ្សាយនៅកាសែទ La Jornada កាលពីថ្ងៃទី ១៩ ខែមករា។

បណ្ឌិត លោកស្រី Kyra Núñez ។ រូបថត៖​ VNA

បណ្ឌិត លោកស្រី Kyra Núñez  បានសង្កត់ធ្ងន់ថា ក្នុងរយៈពេល ៨០ ឆ្នាំកន្លងមកនេះ វៀតណាមសម្រេចបាននូវជ័យជម្នះជាប្រវត្តិសាស្ត្រ  ក្នុងការតស៊ូរំដោះជាតិ ការពារ និងកសាងប្រទេសជាតិ។ ពីប្រទេសក្រីក្រមួយ ដែលមានចំណុចចាប់ផ្តើម នៃការធ្វើសមាហរណកម្មអន្តរជាតិនៅមានកម្រិតទាប ក្រោយការបង្រួបបង្រួមជាតិ រហូតដល់បច្ចុប្បន្ននេះ វៀតណាមបានក្លាយជាសមាជិកសកម្ម និងមានការទទួលខុសត្រូវខ្ពស់របស់សហគមន៍អន្តរជាតិ ព្រមទាំងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ដោយឥតឈប់ឈរ ក្នុងបណ្តាវិស័យដូចជា ការងារធ្វើ សុខាភិបាល អប់រំ វប្បធម៌ សន្តិសុខ និងការធានាឯករាជ្យ អធិបតេយ្យភាព។

អត្ថបទនេះបានសង្កត់ធ្ងន់លើអត្ថន័យ និងសារៈសំខាន់នៃមហាសន្និបាតលើកទី XIV របស់បក្ស ក្នុងការតម្រង់ទិសដៅនៃគោលដៅអភិវឌ្ឍន៍ខ្ពស់ជាងមុន ការដាក់ចេញនូវបណ្តាសេចក្តីសម្រេចចិត្តជាយុទ្ធសាស្ត្រ សម្រាប់យុគសម័យថ្មី និងចក្ខុវិស័យដល់ឆ្នាំ ២០៤៥ ក្នុងគោលដៅប្រែក្លាយវៀតណាមទៅជាប្រទេសអភិវឌ្ឍន៍ដែលមានចំណូលខ្ពស់។

តាមរយៈអត្ថបទនេះដែរ ការអភិវឌ្ឍយ៉ាងជាក់ស្តែងដែលបង្ហាញថា វៀតណាមសម្រេចបានលទ្ធផលគួរឱ្យចាប់អារម្មណ៍ជាច្រើន ទោះបីជាត្រូវប្រឈមមុខនឹងការលំបាក និងបញ្ហាប្រឈមជាច្រើនក៏ដោយ។ ការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី XIII របស់បក្ស ក្នុងបរិបទនៃជំងឺរាតត្បាតកូវីដ-១៩ រីករាលដាល និងមានការប្រែប្រួលជាសកលជាច្រើន ដែលបានបញ្ជាក់ពីសមត្ថភាព  និងភាពធន់នៃខឿនសេដ្ឋកិច្ច ដោយរក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងអតិរេកពាណិជ្ជកម្មខ្ពស់។ ដោយឡែកក្នុងឆ្នាំ ២០២៥ កំណើនផលិតផលក្នុងស្រុកសរុប (GDP) របស់វៀតណាមសម្រេចបាន ៨,០២% ហើយជាមធ្យមក្នុងរយៈពេល ៥ ឆ្នាំសម្រេចបាន ៦,៣% ដែលស្ថិតក្នុងចំណោមក្រុមប្រទេសមានកំណើនខ្ពស់លើពិភពលោក តាមរយៈនោះ រួមចំណែកយ៉ាងច្បាស់លាស់ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។

ទន្ទឹមនឹងនោះដែរ វិស័យឧស្សាហកម្ម សេវាកម្ម និងហេដ្ឋារចនាសម្ព័ន្ធ បន្តត្រូវបានកែលម្អឱ្យកាន់តែប្រសើរឡើង។ សេដ្ឋកិច្ចឯកជនកាន់តែរីកចម្រើន ដោយក្លាយជាកម្លាំងចលករដ៏សំខាន់នៃខឿនសេដ្ឋកិច្ច ផ្សារភ្ជាប់កំណើនទៅនឹងវឌ្ឍនភាព និងយុត្តិធម៌សង្គម។ ក្នុងបរិបទដែលស្ថានការណ៍អន្តរជាតិបង្កប់នូវអស្ថិរភាពជាច្រើន វៀតណាមបានម្ចាស់ការឆ្លើយតប ពង្រឹងនិងពង្រីកវិស័យការពារជាតិ សន្តិសុខ បង្កើតជាគ្រឹះស្ថាន ដើម្បីអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ដំណាក់កាល ២០២៦-២០៣០។

ម៉្យាងវិញទៀត អត្ថបទនេះក៏បានលើកឡើងអំពី គោលនយោបាយការបរទេសរបស់វៀតណាម ក្នុងយុគសម័យថ្មី ដែលត្រូវបានកំណត់យ៉ាងច្បាស់លាស់ តាំងពីមហាសន្និបាតលើកទី XIII របស់បក្សមក តាមរយៈបាវចនាធ្វើពិពិធកម្ម និងធ្វើពិពិធកម្មនៃទំនាក់ទំនង ដែលអនុវត្តដោយព្រមៗ គ្នា និងប្រកបដោយភាពស៊ីសង្វាក់គ្នា នូវការទូតបក្ស ការទូតរដ្ឋ និងកិច្ចការបរទេសប្រជាជន។

ជាពិសេស បក្សកុម្មុយនីស្តវៀតណាមបន្តជំរុញការងារកសាង និងកែទម្រង់បក្ស ស្របតាមមនោគមវិជ្ជារបស់លោកប្រធានហូជីមិញ ប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការបង្ការ និងប្រឆាំងអំពើពុករលួយ ភាពខ្ជះខ្ជាយ និងបណ្តាបាតុភូតអវិជ្ជមាន ព្រមទាំងផ្លាស់ប្តូរថ្មីវិធីសាស្ត្រដឹកនាំ តាមទិសដៅវិទ្យាសាស្ត្រ ប្រជាធិបតេយ្យ មានអានុភាព និងប្រសិទ្ធភាព។ វៀតណាមក៏កំពុងដំណើរការរៀបចំ និងបង្រួមក្បាលម៉ាស៊ីនរដ្ឋ ឱ្យមានភាពរលូន ដោយដាក់ឱ្យអនុវត្តគំរូរដ្ឋបាលពីរថ្នាក់ ដែលត្រូវបានវាយតម្លៃថា ជាជំហានលោតផ្លោះមួយស្តីពី ការរៀបចំ និងការគ្រប់គ្រង។

នៅលើឆាកអន្តរជាតិ វៀតណាមបានបញ្ជាក់ពីឋានៈរបស់ខ្លួនជាប្រទេស ដែលមានតួនាទីកាន់តែសំខាន់ឡើង នៅក្នុងតំបន់ និងនៅលើពិភពលោក។ តាមការវាយតម្លៃរបស់អ្នកប្រាជ្ញម៉ិកស៊ិកជាច្រើន ជោគជ័យរបស់វៀតណាម មកពីការអនុវត្តបណ្តាសេចក្តីសម្រេចចិត្តរបស់បក្ស ប្រកបដោយភាពម៉ឺងម៉ាត់ ម៉ត់ចត់ ស្របបំណង និងមានលក្ខណៈបន្តយក។ កត្តាទាំងនោះហើយ បានជួយឱ្យវៀតណាមមានទំនុកចិត្តឈានចូលយុគសម័យអភិវឌ្ឍន៍ថ្មី។

នៅពេលលើកឡើងអំពីទំនាក់ទំនងរវាងម៉ិកស៊ិក និងវៀតណាម បណ្ឌិត លោកស្រី Kyra Núñez បានសង្កត់ធ្ងន់ថា វៀតណាមត្រូវបានចាត់ទុកជា "ខ្លាថ្មីនៃអាស៊ី" ដែលកំពុងធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅ ក្នុងសហគមន៍អន្តរជាតិ ទាំងផ្នែកការទូត និងពាណិជ្ជកម្ម។ ម៉ិកស៊ិក គឺជាប្រទេសអាមេរិកឡាទីនដំបូងគេ ដែលបានបង្កើតទំនាក់ទំនងការទូតជាមួយវៀតណាម ហើយទំនាក់ទំនងទ្វេភាគីបាននិងកំពុងអភិវឌ្ឍន៍យ៉ាងរស់រវើក ជាពិសេសក្នុងរយៈពេល ១៥ ឆ្នាំចុងក្រោយនេះ។

លោកស្រី Alicia Girón នាយិកាកម្មវិធីស្រាវជ្រាវសេដ្ឋកិច្ចអាស៊ី-អាហ្វ្រិក (PUEAA) នៃសាកលវិទ្យាល័យជាតិស្វយ័តម៉ិកស៊ិក (UNAM) (ខាងឆ្វេង)។ រូបថត៖ VNA

អ្នកនិពន្ធនៃអត្ថបទនេះ បានដកស្រង់ការវាយតម្លៃរបស់បណ្ឌិត លោកស្រី Alicia Girón នាយិកាកម្មវិធីស្រាវជ្រាវសេដ្ឋកិច្ចអាស៊ី-អាហ្វ្រិក (PUEAA) នៃសាកលវិទ្យាល័យជាតិស្វយ័តម៉ិកស៊ិក (UNAM) ដែលបានចាត់ទុកថា វៀតណាមគឺជា "ករណីគំរូមួយនៅលើពិភពលោក" អំពីការបើកទ្វារទីផ្សារ និងកា្រធ្វើសមាហរណកម្ម ការលើកកម្ពស់សក្តានុពលផលិតកម្ម ជួយឱ្យប្រជាជនរាប់សិបលាននាក់រួចផុតពីភាពក្រីក្រ និងសម្រេចបាននូវល្បឿនកំណើនសេដ្ឋកិច្ចគួរឱ្យចាប់អារម្មណ៍។ តួនាទីសកម្ម និងប្រកបដោយលក្ខណៈស្ថាបនា របស់វៀតណាម នៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន-ASEAN) និងបណ្តាវេទិកាពហុភាគី ដូចជាវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) គឺជាសក្ខីភាពយ៉ាងច្បាស់លាស់សម្រាប់ភាពចាស់ទុំផ្នែកការទូត និងការប្តេជ្ញាចិត្តរបស់វៀតណាម ចំពោះសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់តំបន់ ក៏ដូចជាពិភពលោក ផងដែរ។

តាមបណ្ឌិត លោកស្រី Alicia Girón ម៉ិកស៊ិកមានអត្ថន័យយុទ្ធសាស្ត្រចំពោះវៀតណាម ដោយសារមានចំណុចប្រហាក់ប្រហែលគ្នាអំពី ទិសដៅអភិវឌ្ឍន៍សេដ្ឋកិច្ចបរិយាបន្ន និងទីតាំងភូមិសាស្ត្រនយោបាយ តភ្ជាប់អាមេរិកខាងជើង និងអាមេរិកខាងត្បូង។ ប្រទេសទាំងពីរនៅតែមានលំហសហប្រតិបត្តិការជាច្រើន ក្នុងវិស័យអប់រំ-បណ្តុះបណ្តាល ការច្នៃប្រឌិតថ្មី វិទ្យាសាស្ត្រ-បច្ចេកវិទ្យា វប្បធម៌ និងការសម្របសម្រួលពហុភាគី ដើម្បីឆ្លើយតបទៅនឹងការប្រឈមមុខផ្នែកភូមិសាស្ត្រនយោបាយសកល។ ឯកអគ្គរដ្ឋទូតម៉ិកស៊ិកប្រចាំនៅវៀតណាម លោក Alejandro Negrín ក៏បានបញ្ជាក់ផងដែរថា តាមរយៈបណ្តាញទ្វេភាគី និងទំនាក់ទំនងរវាងម៉ិកស៊ិក និងវៀតណាម នឹងបន្តត្រូវបានពង្រឹង កាន់តែជាក់ស្តែង ស្អិតរមួត និងមានប្រសិទ្ធភាពជាង៕

អនុវត្ត៖ រីកើង

វៀតណាមឆ្ពោះទៅរកកសិកម្មបៃតង ឆ្លាតវៃ និងចីរភាព

វៀតណាមឆ្ពោះទៅរកកសិកម្មបៃតង ឆ្លាតវៃ និងចីរភាព

ជំរុញវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើបរិវត្តកម្ម​ឌីជីថល កំពុងបើកកម្លាំងចលករ​ថ្មី ​សម្រាប់​វិស័យ​កសិកម្ម​វៀត​ណាម​​។ 

Top