• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

មនុស្សយន្តពហុមុខងារ "ផលិតនៅវៀតណាម" (Made in Vietnam)

នៅក្នុងពិធីតាំងពិព័រណ៍សមិទ្ធផលជាតិ "៨០ឆ្នាំ នៃដំណើរឯករាជ្យ - សេរីភាព - សុភមង្គល" ដែល​កំពុងប្រព្រឹត្តទៅ​នៅមជ្ឈមណ្ឌលពិព័រណ៍ជាតិ (ហាណូយ) ស្តង់​របស់ក្រុមហ៊ុន VinRobotics និង VinMotion នៃសម្ព័ន្ធ​ក្រុមហ៊ុន Vingroup បានក្លាយ​ជាចំណុចសំខាន់​មួយ​ ដែលទាក់ទាញភ្ញៀវយ៉ាងច្រើន​ចូលទស្សនា។

ជាមួយ​នឹងលំហតាំងពិព័រណ៍ ដែលបានរចនាបែប​បើកចំហ តំបន់​តាំង​បង្ហាញមនុស្ស​យន្ត​ របស់ Vingroup អនុញ្ញាតឱ្យមនុស្សគ្រប់គ្នា អាចសង្កេតមើលយ៉ាងជិតស្និទ្ធ មាន​ទំនាក់ទំនងផ្ទាល់ និងទទួល​បានបទពិសោធន៍​ពីការប្រើប្រាស់ មនុស្ស​យន្ត​ក្នុងជីវភាពរស់នៅយ៉ាងរស់រវើក និង​ជិតស្និទ្ធបំផុត​។ ស្តង់នេះ បានទទួលភ្ញៀវរាប់ពាន់នាក់ ចាប់ពីកុមារ និស្សិត រហូតដល់អ្នកជំនាញ​បច្ចេកវិទ្យា ដែល​បង្កើតបាន​ជាបរិយាកាស​ដ៏រំភើប និងអ៊ូអរ។

ចំណុចលេចធ្លោគឺផលិតផលរបស់ VinRobotics ដូចជា VR-H2 នៅ​​តំបន់ "រថយន្តឡាកហ៊ុង​" សម្រាប់​ណែនាំភ្ញៀវទេសចរ  VR-H1 “Vin-Kong” សម្រាប់​ស្វាគមន៍ និងប្រាស្រ័យទាក់ទង ដោយភាពស្និទ្ធស្នាល តំបន់ដៃយន្តជាមួយនឹងហ្គេមខ្នាតតូច និងការប្តូរកាដូ ព្រមទាំងវេទិកាក្រៅផ្ទះ VR-H3 & M2 ដែល​បង្ហាញពីចលនាបត់បែន និង​ការថតរូបអនុស្សាវរីយ៍។

អ្នកស្រី វូ​ ធី​ញឹតឡេ បុគ្គលិក​របស់ VinRobotics បានឱ្យដឹងថា ដោយសារតែការស្រាវជ្រាវ និងអភិវឌ្ឍន៍បានធ្វើឡើង​តាំងពីដំបូង ដូច្នេះការផលិតមនុស្សយន្ត​ពេញលេញមួយ ត្រូវ​ចំណាយ​ពេល​វេលា​យ៉ាង​ច្រើន​។​ រាល់ពេលដែលផលិតផលថ្មីបានបញ្ចប់ ក្រុមការងារ VinRobotics នឹងយកវាទៅសាកល្បងប្រើប្រាស់ក្នុងរោងចក្រ ដើម្បីពិនិត្យមើលចំណុចខ្វះខាត និងកែលម្អឱ្យស្របតាមតម្រូវការជាក់ស្តែង​ នៃទីផ្សារប្រើប្រាស់។

អ្នកស្រី ឡេ បានបញ្ជាក់ថា៖ មកទល់ពេលនេះ ផលិតផលរបស់ VinRobotics នឹងបានប្រើប្រាស់ជាចម្បងនៅក្នុងរោងចក្រឧស្សាហកម្មប៉ុណ្ណោះ។ VinRobotics សង្ឃឹមថា តាមរយៈព្រឹត្តិការណ៍នេះ សាធារណជនអាច ប៉ះ មើលឃើញ និងយល់អំពីបច្ចេកវិទ្យាមនុស្សយន្ត​ ស្វែងយល់អំពី​លទ្ធភាព​នៃការប្រើប្រាស់​ជាក់ស្តែង ក្នុងជីវភាពរស់នៅ និងសេវាកម្ម ព្រមទាំងទទួលបាន​បទពិសោធន៍កម្សាន្ត ដែលស្និទ្ធស្នាល សុវត្ថិភាព និងគួរឱ្យចំណាប់អារម្មណ៍​

ទន្ទឹមនឹងនោះ ផលិតផលមនុស្ស​របស់ VinMotion ក៏បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងផងដែរ តាមរយៈការធ្វើចលនាដើរ ការប្រាស្រ័យទាក់ទង ការគោរពវិន័យ។ល។ ជាមួយនឹងប្រព័ន្ធ​សេនស័រ (Sensor) វាស់ចម្ងាយ ដើម្បីរក្សាតុល្យភាពក្នុងអំឡុងពេលធ្វើចលនាបត់បែន ដែល​មិនមែន​ជាការ​កំណត់កម្មវិធីទុកជា​មុនឡើយ។

លោក ង្វៀន​ ទ្រុ​ងវឹន ប្រធានក្រុមហ៊ុន VinMotion បានមានប្រសាសន៍ថា៖ ដើម្បីសម្រេចបាននូវចំណុចនេះ ក្រៅពីស្ថេរភាពនៃគ្រឿងរឹង (Hardware) និងកម្មវិធីបញ្ជាចលនា យើងខ្ញុំ​ត្រូវធានាឱ្យបាននូវ​ការគណ៌នាពេលវេលាជាក់ស្តែង (Real-time) ដ៏ល្អបំផុត និងហេដ្ឋារចនាសម្ព័ន្ធបណ្តាញតភ្ជាប់មនុស្ស​យន្ត​ទាំងនោះ។ ចំណុចនេះធានាបាននូវ ការប្រាស្រ័យទាក់ទងរវាងមនុស្សយន្ត​​បានធ្វើសមកាលកម្ម​ស្ទើរតែទាំងស្រុង ហើយក្បួនដោះស្រាយ (Algorithm) ត្រូវបានអនុវត្ត​ក្នុងពេលវេលាជាក់ស្តែង

បច្ចុប្បន្ន VinMotion ក៏កំពុងអភិវឌ្ឍមនុស្ស​យន្ត​ សម្រាប់បម្រើក្នុងរោងចក្រ ឃ្លាំងទំនិញ ការទទួលភ្ញៀវ ឬជំនួយ​កិច្ចការគ្រោះថ្នាក់ជំនួសមនុស្ស ដូចជា​នៅក្នុងបរិស្ថាន​លំបាកៗ ដែល​លើស​ពីសមត្ថភាព​ចលនារបស់មនុស្ស​យន្ត​​ (humanoid robot) បច្ចុប្បន្ន។

នៅពេលប្រាស្រ័យទាក់ទងជាមួយមនុស្សយន្ត​បស់ Vingroup នៅក្នុងអង្គពិព័រណ៍ លោក វូ ទុង​ឡឹម បាន​និយាយថា៖ ខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំង​ចំពោះការសន្ទនា និង​ចលនាបត់បែន របស់ផលិតផល​នេះ

អាចនិយាយបានថា ផលិតផលមនុស្ស​យន្ត​របស់ Vingroup គឺជាភស្តុតាង ដែលបង្ហាញថា វៀតណាម​កំពុងដើរទាន់និន្នាការបច្ចេកវិទ្យាពិភពលោក ក៏ដូចជាបញ្ជាក់ពីសមត្ថភាព​ផលិតរបស់សហគ្រាស​ក្នុងស្រុក​នាពេលបច្ចុប្បន្ន៕

រៀបរៀង៖ ងឹនហា/ខាញ់ឡុង/កាសែតរូបភាពវៀតណាម

តែថៃង្វៀន (Thai Nguyen) មានគោលបំណងកសាងម៉ាកយីហោឱ្យកាន់តែរឹងមាំ

តែថៃង្វៀន (Thai Nguyen) មានគោលបំណងកសាងម៉ាកយីហោឱ្យកាន់តែរឹងមាំ

ដោយមានផ្ទៃដីដាំដុះតែធំជាងគេ និងតម្លៃផលិតផលខ្ពស់បំផុត ក្នុងមួយហិកតាក្នុងប្រទេស ខេត្ត ថៃង្វៀន (Thai Nguyen) កំពុងពន្លឿនការផ្លាស់ប្តូរឌីជីថល និងអនុវត្តវិធានការ VietGAP ដើម្បីពង្រឹងម៉ាកយីហោតែរបស់ខ្លួន។ តាមរយៈការភ្ជាប់ផលិតកម្មជាមួយនឹងការកែច្នៃ និងទេសចរណ៍ឆ្លងបទពិសោធន៍ ខេត្

Top