ចំងាយពីរដ្ឋធានីហាណូយ (Ha Noi) ប្រហែល ៧០ គីឡូម៉ែត្រ តាមទិសខាងលិច បឹង ហ័រប៊ិញ (Hoa Binh) គឺជាបឹងទឹកសាបមួយក្នុងចំណោមបណ្តាបឹងទឹកសាបសិប្បនិម្មិតធំបំផុត នៅប្រទេសវៀតណាម និងផ្ទុកទឹក ៩,៥ ពាន់លានម៉ែត្រគុប។ បានជីកនៅពេលកសាងរោងចក្រវារីអគ្គីសនី បឹងហ័រប៊ិញ (Hoa Binh) បានចាត់ទុកដូចជា “ឈូងសមុទ្រហាឡុង (Ha Long) ស្ថិតនៅលើភ្នំ”។ ពី ព្រោះរមណីយដ្ឋានទេសចរណ៍ធម្មជាតិនៅទីនេះជាស្រស់ស្អាតអស្ចារ្យ។
ពេលវេលាល្អបំផុតសំរាប់ការមកទស្សាបឹង ហ័រប៊ិញ (Hoa Binh) គឺចុងឆ្នាំ។ ពីទីក្រុង ហ័រប៊ិញ (Hoa Binh) យើងអាចធ្វើដំណើរតាមមធ្យោបាយជាច្រើនបែប។ បើសិនជាធ្វើដំណើរតាមផ្លូវទឹក យើងចាប់ធ្វើដំណើរពីកំពង់ផែ ប៊ិចហា (Bich Ha) (ចំងាយពីទីក្រុង ហ័រប៊ិញ (Hoa Binh) ប្រហែល ៥ គីឡូម៉ែត្រ ឬកំពង់ផែថ្នាក់ទី ៣ ស្ថិតនៅសង្កាត់ ថាយប៊ិញ (Thai Binh))។ ប៉ុន្តែ ធ្វើដំណើរងាយស្រួលបំផុតគឺចាប់ធ្វើដំណើរពីកំពង់ផែ ធូងណាយ (Thung Nai) ស្ថិតនៅភូមិសាស្ត្រស្រុក កាវផុង (Cao Phong)។
ចំពោះភ្ញៀវទេសចរណ៍ណាចង់គយគន់ទេសភាពនៃបឹង ហ័រប៊ិញ (Hoa Binh) ពីខ្ពស់ ថែមទាំង អាចសង្កេតឃើញទេសភាពស្រស់ស្អាតបណ្តោយផ្លូវ ផងដែរ។ ហេតុនេះយើងគប្បីចាប់ធ្វើដំណើរពីកំពង់ផែ បាយសាង (Bai Sang) ស្ថិតក្នុងភូមិសាស្ត្រឃុំ តុងដៅ (Tong Dau) ស្រុកម៉ាយចូវ (Mai Chau)។