ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រវៀតណាមមានកោះមួយស្ថិតនៅលំហរសម្រុទ្រដែលត្រូវបានតំឡើងជាអង្គភាពរដ្ឋបាលថ្នាក់ក្រុងដោយមានមូលដ្ឋានច្បាប់យ៉ាងពេញលេញ។ ការតំឡើងកោះភូគ្វឹក (Phu Quoc)ក្លាយជាទីក្រុងកោះដំបូងបង្អស់របស់ប្រទេសវៀតណាមមិនត្រឹមតែជារបត់សំខាន់មួយដែលបង្កើតមូលដ្ឋានសម្រាប់ការនាំឲ្យកោះដែលបានចាត់ទុកថា“កោះពេជ្រ” មួយនេះ ក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ចទេសចរណ៍និងសេវាកម្មក្នុងតំបន់និងលើពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក៏បង្ហាញចក្ខុវិស័យយុទ្ធសាស្ត្ររបស់ប្រទេសវៀតណាមក្នុងទិសដៅនៃការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រដោយរួមផ្សំជាមួយការធានាសន្តិសុខការពារជាតិនៅតំបន់កោះទាំងឡាយទៀតផង។
ពីឋានសួគ៌នៅលំហរសមុទ្រ ...
ពីលើយន្ដហោះបើមើលតាមបង្អួចតូចកោះភូគ្វឹក (Phu Quoc)ហាក់ដូចជាក្តោងធំមួយនៅលំហសមុទ្រ។ សូម្បីតែភ្ញៀវដែលអង្គុយក្បែរខ្ញុំ ជាបុរសចំណាស់ម្នាក់ មានការប្រៀបធៀបគួរឱ្យចាប់អារម្មណ៍ថា កោះភូគ្វឹក (Phu Quoc)មានរាងដូចជាទិ្វបអាមេរិកខាងត្បូងតូចមួយ។
ចេញពីអាកាសយានដ្ឋានខ្ញុំបានជិះតាក់ស៊ីទៅកាន់រមណីយដ្ឋាន Sea Star Resortជារមណីយដ្ឋានតូចមួយបានរៀបចំតាមបែបគ្រួសារដែលមានទីតាំងនៅសង្កាត់យឿងដុង (Duong Dong) ស្ថិតនៅចំកណ្តាលក្រុងភូគ្វឹក (Phu Quoc)។ ឡានបើកតាមបណ្តោយផ្លូវត្រឹនហឹងដាវ (Tran Hung Dao)ដែលជាផ្លូវធំតាមបណ្តោយឆ្នេរខាងលិចកោះ។
ធ្វើដំណើរតាមបណ្តោយជិត ៥០ គ