• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ពាណិជ្ជសញ្ញាវៀតណាម

ភូគ្វី (Phu Quy) - លើកកម្ពស់អលង្ការវៀតណាម

ភូ​គ្វី​ (Phu Quy) ជា​ពាណិជ្ជសញ្ញា​ ​មិនត្រឹម​តែ​គូស​បញ្ជាក់​ដោយ​ផលិតផល គ្រឿង​អលង្ការ​ធ្វើអំពី​​មាស​ ប្រាក់​ ​​ពេជ្រ​ ត្បូង​ ចិញ្ចៀន​ជាដើម​ ជាមួយ​នឹង​រចនា​​ពិសេស​ ប្រណីត​ តែខាង​ក្រោយ​ផលិតផល​នីមួយ​ៗ​ សុទ្ធ​តែ​ពាំ​នាំ​​នូវ​​សម្រស់​ស្អាត​ ក៏​ដូជា​ដង្ហើម​វប្បធម៌​​ប្រជា​ប្រិយ​វៀតណាម​។

 សម្ពន្ធ​​​ក្រុម​ហ៊ុន​​អលង្ការ​ត្បូង​ពេជភូ​គ្វី​ ​(Phu Quy) បាន​បង្កើត​​ឆ្នាំ​២០០៣ សព្វថ្ងៃ​កំពុង​នាំ​មុខ​វៀតណាម​ លើ​​ទីផ្សារ​ចិញ្ចៀន​ការ​​ ជាមួយ​នឹង​បទដ្ឋាន​ប្រើប្រាស់​​បច្ចេកវិទ្យា​​​ទំនើប​ បង្កើត​ចេញ​នូវ​ផលិតផល​រចនាបទ​​យុវវ័យ​ ពោរ​ពេញ​ទៅ​ដោយ​​លក្ខណៈ​វប្បធម៌​វៀតណាម​។​

សម្រប់​ចូល​ក្រុម​មនុស្ស​អញ្ជើញ​មក​ទិញ​ដូរ​ នៅ​បន្ទប់​តាំង​​ភូគ្វី​ (Phu Quy)​ លើ​វិថី ​ត្រឹន​ ញ៉ឹន​តុង​ (Tran Nhan Tong) ​(ក្រុង​ហាណូយ​) យើ​ងខ្ញុំ​មានអារម្មណ៍​ទាក់ទាញ​​ដោយ​​​ពាណិជ្ជសញ្ញ​ភូ​គ្វី​ (Phu Quy) នា​ថ្ងៃដើមនិទាឃរដូវ​​ឆ្នាំ​២០១៩។ មិនត្រឹម​តែ​ប្រជាជន​វៀតណាម​ ភ្ញៀវបរទេស​​ច្រើន​កុះករ ​ក៏អញ្ជើញ​មក​ភូ​គ្វី (Phu Quy) ​ទិញ​ដូរ​ ពួកគាត់​​សុទ្ធតែ​ចូល​ចិត្ត​នឹង​រៀបរចនា​ប្លែក​ៗ បង្កប់​​ខាងក្រោ​យ​ផលិតផល​​​​​​ភូគ្វី​ (Phu Quy) នីមួយៗ​​ នូវ​លក្ខណៈ​វប្បធម៌​ប្រជា​ប្រិយ​ដ៏​​ស្រស់​ស្អាត ​របស់​ប្រជាជន​វៀតណាម​។​

លោក​ KaRa  (ជនជាតិ​អង់គ្លេស​) ឱ្យ​ដឹង​ថា លោក​អញ្ជើញ​មក​វៀតណាម​ ទេសចរណ៍​ ហើយ​​មកកាន់​ភូគ្វី​ (Phu Quy)​​ ទិញ​នូវ​កម្រង​ “​ទេវតា​ទ្រព្យ​បើ​កលាភ ភូគ្វី​ (Phu Quy) ​​សំណាង​” ចាប់​ពីនោះ​លោក​​មាន​ឱកាស​ស្វែង​យល់អំពី​ទំនៀម​ទម្លាប់​ប្រពៃណី​​របស់​ប្រជាជន​វៀតណាម​ បន្ទាប់ពី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀតណាម​រូច​។​
 
 


 បន្ទប់​រចនា​របស់​ភូគ្វី​ (Phu Quy) នៅក្រុង​ហាណូយ​។ រូបថត៖ ឯកសារ​ភូ​គ្វី (Phu Quy) ផ្តល់ជូន​


 រចនា​ចំនួន​មួយ​ក្នុង​ចំណោម​រចនា​ទំនើប ​មុនពេល​នាំ​ចូល​ផលិតកម្ម​។ រូបថត៖ ឯកសារ​ភូ​គ្វី (Phu Quy) ផ្តល់ជូន​


 រចនា​ទំនើប​បាន​ប្រើប្រាស់​នៅ​តាម​មជ្ឈមណ្ឌល​​ផលិតកម្ម​ ច្នៃ​មាស​ប្រាក់ ត្បូង​ពេជ្រ របស់​​ភូគ្វី​ (Phu Quy)​។ រូបថត៖ ឯកសារ​ភូ​គ្វី (Phu Quy) ផ្តល់ជូន​


ក្រៅពី​ខ្សែ​សង្វាក់ផលិត​ទំនើប​ ផលិតផល​នីមួយ​ៗ មានភាព​ប្រណីត​ សុទ្ធតែបាន​គូស​សម្គាល់​ដោយ​ដៃ​ដ៏ប៉ិនប្រសប់​ របស់​អ្នក​ជាង​ទងភូគ្វី​ (Phu Quy)​។ រូបថត៖ ឯកសារ​ភូ​គ្វី (Phu Quy) ផ្តល់ជូន

សម្ពន្ធក្រុម​ហ៊ុន​មាសប្រាក់​ភូ​គ្វី​ (Phu Quy) បាននាំមុខ​ដាក់​មូលដ្ឋាន​គ្រឹះ​មាស​អលង្ការ​ តាម​រចនាបទ​មួ​យ ​ទំនើប​ ឆើត​ឆាយ​ រួម​ជាមួយ​ម៉ូដ​អលង្គារ​ស្រស់​​ស្អាត​ និង ល្អ​ឥខ្ចោះ​។ នោះជា​ផលិតផល​របស់​ប្រជាជន​វៀតណាម វ័យ​ក្មេង​ច្នៃ​ប្រឌិត​​ និង ចូលចិត្ត​សិក្សា​។​


 ឈរ​​ក្នុង​ចំណោម​១០០​​ពាណិជ្ជសញ្ញា​ - យី​ហោ​​ទំនុក​ចិត្ត​ ផលិត​ផល​គុណភាព​​ខ្ពស់ សេវាកម្ម​គុណភាព​សុក្រិត​ឆ្នាំ​២០១៣។
ពានរង្វាន់​ដើម្បី​បុព្វហេតុ​អភិវឌ្ឍន៍​​វិស័យ​ចែកចាយ​លក់រាយ ​របស់​វៀតណាម​ឆ្នាំ​២០១១។​
ពាន​រង្វាន់​សហគ្រាស​វៀតណាម​​មាស​ឆ្នាំ​២០១០។​
ពានរង្វាន់​ដើម្បី​បុព្វហេតុ​វិស័យ​សិប្បកម្ម​មាស​ប្រាក់​ត្បូង​ពេជ្រ​​វៀតណាម​ឆ្នាំ​២០១០។​
ពាន​រង្វាន់​ពាណិជ្ជសញ្ញា​មាស​ឆ្នាំ​២០០៩​។​
Logo ចំណាប់​អារម្មណ៍​ឆ្នាំ​២០០៨។​
ពានរង្វាន់​ដើម្បី​បុព្វហេត្ត​អភិវឌ្ឍន៍​វិស័យ​ចែកចាយ​លក់រាយ របស់​វៀតណាម​ឆ្នាំ​២០០៨។​
ពានរង្វាន់​មាស​ពាណិជ្ជសញ្ញា​វៀតណាម វិស័យ​មាស​ប្រាក់ គ្រឿង​អលង្ការ​ឆ្នាំ​២០០៦។​

អលង្ការ​ភូ​គ្វី ប្រមូល​ផ្តុំ​ការ​ផ្សំ​​ប្រគំ​​លំដាប់​ៗ​​នៃ​រចនា​បទ​ ភាព​សម​ស្រប់ គុណភាព​​ និង តម្លៃ​ រួម​ជាមួយ​នឹង​ភាព​សម្បូរ​បែប​​នៃ​ម៉ូដ​អលង្ការ ទើប​បង្កើត​​ឡើង​អារម្មណ៍​រំភើប​ សម្រាប់​ការ​​អញ្ជើញ​មកទិញ​ដូរ​នៅទី​នេះ​ម្តងៗ របស់​​អតិថិជន​។​

អលង្ការ​​គុណភាព​ខ្ពស់​ រហូតដល់​អលង្ការ​​មាស​២៤ K មិនត្រឹមតែ​មាន​​តម្លៃ​សំចៃ​ នៅទាំងមាន​តម្លៃ​វិចិត្រ​សិល្បៈ​ ធ្វើ​ស្អាត​។ គ្រាប់​ពេជ្រ​ ភូគ្វី​ (Phu Quy) គោរព​ស្តង់ដារ​ពេជ្រ​​យ៉ាង​ហ្មឹងម៉ាត់​ ហើយ​បានទទួលស្គាល់​ដោយ​ក្រុមត្រួត​ពិនិត្យ​​ទំនុក​ចិត្ត​ក្នុងស្រុក​​ និង អន្តរជាតិ​ ដូចជា​គ្រាប់​គជ់​លេខ​មួយ​ ពិភពលោក​​របស់អាមេរិក​។​

ចាប់ពី​ឆ្នាំ​​២០១៦ ភូគ្វី​ (Phu Quy) ​បាន​ពង្រាយ​ការ​ងារ​បិទ​តែម​ធានា​ប្រឆាំង​ទំនិញ​ក្លែង​ក្លាយ​ នៅ​លើ​ផលិតផល​​ ទុកសម្រាប់អតិថិជន​អាច​ពិនិត្យ​ប្រភព​ដើម នៃ​ផលិតផល​ ដំណាលនោះ​ស្ងប់​ចិត្ត​នឹង​ទ្រព្យ​សម្បត្តិ​ដែល​ខ្លួន​​ជាកម្មសិទ្ធិ​។​

 


គ្រឿង​មាសប្រាក់​មួយ​ក្នុង​ចំណោម​កម្រង​មាសប្រាក់​ចាប់អារម្មណ៍ ​របស់​ភូ​គ្វី (Phu Quy) តែង​បាន​អតិថិជន​ជ្រើស​យក​ នារដូវ​បុណ្យ​ចូល​ឆ្នាំថ្មី​វៀតណាម​ប្រពៃណី​​​​។ រូបថត៖ ឯកសារ​ភូគ្វី​ (Phu Quy)​ផ្តល់​ជូន​



 កម្រងមាសសត្វ​ទាំ​ង​១២​ឆ្នាំ​ដ៏ចំណាប់​អារម្មណ៍​ បាន​អតិថិជន​ជ្រើស​ទិញ​នា​រដូវ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀតណាម​ប្រពៃណី​ ​។ រូបថត៖ វៀតគឿង​


 ភាព​ទាក់ទាញ​នៃពាណិជ្ជសញ្ញា​មាស​ភូគ្វី​ (Phu Quy) នៅ​ហាង​លើ​វិថី ​ត្រឹន​ញ៉ឹន​តុ​ង​ (Tran Nhan Tong)។​ រូបថត៖ វៀតគឿង


 រៀប​បម្រើ​ជំនាញ​របស់​បុគ្គលិក​ នៅ​ហាង​មួយ​នៃ​សម្ពន្ធ​ក្រុម​ហ៊ុន​ភូគ្វី​ (Phu Quy)​។ ​រូបថត៖ វៀតគឿង


 មាស​អលង្ការ​២៤ K​ ជា​ផលិតផល​មួយ​ក្នុងចំណោម​ផលិតផល​ចម្បង​របស់ភូគ្វី​ (Phu Quy)​។​ រូបថត៖ វៀតគឿង


 ផលិត​ផល​សម្បូរបែប​​ច្នៃដោយ​មាស​ និង ត្បូង​មានតម្លៃ​ បាន​តាំង​បង្ហាញ​លក់​នៅហាង​នានានៃ​សម្ពន្ធក្រុមហ៊ុន​។ រូបថត៖ វៀតគឿង


 ចិញ្ចៀនការ​​​របស់ភូគ្វី​ (Phu Quy)​ បាន​អតិថិជន​ដឹងស្គាល់ ដោយសារ​ភាព​ស្រស់​ស្អាត​ ប្រណីត​។ រូបថត៖ ឯកសារ​ ភូគ្វី​ (Phu Quy) ផ្តល់​ជូន


 កម្រង​អលង្ការ​ស្រី​ៗ ច្នៃ​ដោយ​មាស​ប្រណីត​របស់ភូគ្វី​ (Phu Quy)​ លេចភាពស្រស់​ស្អាត​នៃ​សភាព​នារី​។​រូបថត៖ ឯកសារ​ ភូគ្វី​ (Phu Quy) ផ្តល់​ជូន

 

 លោក​ ផាម ​ហាយ​អូវ​ (Pham Hai Au) ​​អគ្គនាយករង​សម្ពន្ធ​ក្រុមហ៊ុន​ភូគ្វី​ (Phu Quy)​ ឱ្យ​ដឹងថា​ យើង​ខ្ញុំ​​កសាង​ភូគ្វី​ (Phu Quy) ​ជា​ពាណិជ្ជសញ្ញា​មួយ​លើភាព​ទំនុក​ចិត្ត​ ​និង គុណ​ភាព​។ អតិថិជន​ អញ្ជើញ​មកទីនេះ​ទិញ​ដូរ ​សុទ្ធតែស្ងប់​ចិត្ត​ អំពី​គុណភាព​​​ក៏ដូចជា​តម្លៃ​។ ក្រៅពី​នោះ​យើងខ្ញុំ​នាំ​សារព័ត៌មាន​​វប្បធម៌​វៀតណាម​ ជ្រាប​ចូល​រាល់​ផលិតផល​ ដើម្បី​សាយ​ភាយ​​តម្លៃ​ស្រឡាញ់​រាប់​អាន​មនុស្សគ្រប់​គ្នា​។​

កម្រិ​តកំណើន​របស់​សម្ពន្ធ​ក្រុមហុន​ភូគ្វី​ (Phu Quy)​ គឺ​៣០% ក្នុង​មួយ​ឆ្នាំ​។ សព្វថ្ងៃ ភូគ្វី​ (Phu Quy)​ មាន​បន្ទប់​តាំង​ធំៗបី​កន្លែង​ នៅ​ក្រុងហាណូយ​ និង ទីក្រុងហូជីមិញ ជាមួយ​នឹង​ប្រាក់ចំណូល​៥០.០០០​ពាន់លាន​ក្នុង​មួយ​ឆ្នាំ។៕


 សម្ពន្ធ​ក្រុម​ហ៊ុន​មាស​​ប្រាក់​ត្បូង​​ភូគ្វី​ (Phu Quy)​
ទីស្តីការ​៖ ផ្លូវ​លេខ​៣០ ផ្លូវ​ត្រឹន ញ៉ឹន​តុង (Tran Nhan Tong) ខណ្ឌ​ហាយបា​ត្រឹង (Hai Ba Trung)​ ក្រុង​ហាណូយ​។​
ថែទាំអតិថិជន​៖ ១៨០០០ ៥៩៩ ៩៩៥
Fanpage: https://www.facebook.com/jewelryphuquy/
Website: www.phuquy.com.vn

ប្រព័ន្ធហាង​ចែក​ចាយ​

ហាង​នៅ​ផ្លូវ​លេខ​៣០ ផ្លូវ​ត្រឹន​ ញ៉ឹនតុង (Tran Nhan Tong) ខណ្ឌ​ហាយបា​ត្រឹង (Hai Ba Trung) ក្រុង​ហាណូយ​ ទូរសព្ទ៖​(០២៤) ៣៩៤៤ ៧៨៤៦
ហាង​នៅ​លេខ​៣២៩ ផ្លូវ​កូវ​យ៉ី (Cau Giay) ខណ្ឌ​កូវ​យ៉ី (Cau Giay) ក្រុងហាណូយ​ ទូរសព្ទ៖ (០២៤) ៣៥៧៣ ៣០៨៨
ហាង​នៅ​លេខ​២០ ផ្លូវ​អាន​យឿង​វឿង (An Duong Vuong) សង្កាត់ទី៩ ខណ្ឌ៥ ទីក្រុងហូជីមិញ ទូរសព្ទ៖ (០១៨) ៣៨៣០​ ៣០៨៨


 អត្ថបទ៖ ប៊ិច​វ៉ឹន រូបថត៖ វៀតគឿង​
 

ដាំចេកសម្រាប់ការនាំចេញ - ទិសដៅថ្មីដែលពោរពេញដោយសក្តានុពលរបស់ខេត្ត យ៉ាឡាយ (Gia Lai)

ដាំចេកសម្រាប់ការនាំចេញ - ទិសដៅថ្មីដែលពោរពេញដោយសក្តានុពលរបស់ខេត្ត យ៉ាឡាយ (Gia Lai)

នៅក្នុងយុទ្ធសាស្រ្តនៃការរៀបចំរចនាសម្ព័ន្ធវិស័យកម្មកសិកម្មឡើង​វិញ​ តាម​ការឆ្ពោះទៅរកការអនុវត្តបច្ចេកវិទ្យាខ្ពស់ ស្វែងរកដំណាំថ្មីដែលមានតម្លៃសេដ្ឋកិច្ចខ្ពស់ដើម្បីធ្វើពិពិធកម្មក្រុមផលិតផលកសិកម្មនាំចេញសំខាន់ៗ ខេត្ត យ៉ាឡាយ (Gia Lai) បានស្រាវជ្រាវ និងដាំពូជចេកអំបូង​លឿង...

Top