នៅតាមផ្លូវកែងក្នុងក្រុងសាយហ្គន ដូចជា ត្រឹនក្វឹកថាវ (Tran Quoc Thao) ផ្សារបាជេវ (Ba Chieu) ជាដើម មិនពិបាកនឹងជួបប្រទះនូវរូបភាព នៃពូមីងលក់អាហារ ដៃមួយច្របាច់ម្សៅ ដៃមួយទៀតលំហែបន្តិច ក៏មមាញឹកត្រឡប់នំហឹរ ឈ្ងុយឆ្ងាញ់នៅក្នុងខ្ទះក្តៅគគុក។ ពិសានំហឹរ អស់ពីរចានទៀបក្នុងពេលតែមួយ ជាការធម្មតា ចំពោះសិស្សានុសិស្សណាក៏ដោយ បន្ទាប់ពីសម្រាកម៉ោងរៀនសូត្រ។ មិត្តភ័ក្រពិសាផង និយាយសើចក្អាក់ក្អាយមិនចេះចប់ ក្បែរស្តង់ទំនិញអាហារសម្រន់ឈ្ងុយឆ្ងាញ់ មិនដឹងមានមកពីកាលណា បានក្លាយជាអនុស្សាវរីយ៍មិនអាចបំភ្លេចបានក្នុងការចងចាំ នាសម័យនៅជាសិស្សក្រុងសាយហ្គន។

 |
គ្រឿងសំខាន់ នៃអាហារសម្រន់ដែលបានចូលចិត្តនេះ រួមមានម្សៅដំឡូងមី និង ម្សៅខ្សាយ។ វគ្គចៃ្នចម្អិនដំបូង គឺបកសម្បកដំឡូងមី ឬហៅថាមើមដំឡូងស្រស់។ ដំឡូងមីនឹងបានយកទៅត្រាំទឹកជម្រះស្អាត ឈូសឲ្យមដ្ឋយកម្សៅ។ ម្សៅនោះយកទៅលាយជាមួយនឹងម្សៅសាលី ម្សៅម្ទេស បន្ថែមស្លឹកខ្ទឹម និង ស្លឹក dill ច្របាច់ស្មើដៃ រួចយកម្សៅទៅចៀននឹងខ្ទះ ដែលមានខ្លាញ់ក្តៅភ្លើងឆេះស្មើ ដល់ពេលសម្រង់នំចេញ នំមានពណ៌លឿងស្រួយឈ្ងុយឆ្ងាញ់។
នំហឹរសាយហ្គន នៅបានអតិថិជនបរទេសពេញចិត្ត ពិសេសគឺសំណាក់យុវវ័យកូរ៉េខាងត្បូង ជប៉ុនជាតិជាដើម ចូលចិត្តពិសោធន៍វប្បធម៌អាហារវៀតណាម៕
អនុវត្តន៍៖ ង្វៀនឡឹន