កុលាលភាជន៍ជូដូវ (Chu Dau) ជាពាណិជ្ជសញ្ញាដែលបានភាពសាយភាយ និងតភ្ជាប់ភាពប្រណីត នៃភូមិរបរកុលាលភាជន៍ នាំផលិតផលកុលាលភាជន៍សេរ៉ាមិចប្រពៃណីវៀតណាម ទៅដល់ប្រជាជនវៀតណាមនិងភ្ញៀវទេសចរអន្តរជាតិ។
កុលាលភាជន៍ជូដូវ (Chu Dau) ជាប្រភេទកុលាលភាជន៍បុរាណមួយរបស់វៀតណាម ដែលមានអាយុកាលនៅសតវត្សរ៍ទី១២ អភិវឌ្ឍន៍រុងរឿងនៅសតវត្សរ៍ទី១៤និងទី១៥ សាបរលាបនៅសតវត្សរ៍ទី១៧ ជាមួយនឹងប្រវត្តិជិត៦០០ឆ្នាំ ប្រភេទកុលាលភាជន៍នេះ បានរកឃើញនៅឆ្នាំ៨០នៃសតវត្សរ៍ទី២០ ពីថូផ្កាតាំងនៅសារមន្ទីរ Topaki Saray, Istanbul ទួគី ជាទីកន្លែងដែលមានកំណត់ត្រានៃលោកស្រីជាគ្រូដើមនៃមុខរបរកុលាលភាជន៍ជូដូវ (Chu Dau) ប៊ូយ ធីហ៊ី (Bui Thi Hy)។
យល់ឃើញអត្ថន័យនិងតម្លៃ នៃកុលាលភាជន៍ជូដូវ (Chu Dau) នៅឆ្នាំ២០០១ អគ្គក្រុមហ៊ុនពាណិជ្ជកម្មហាណូយ - ក្រុមហ៊ុនភាគហ៊ុន Hapro (សមាជិកសម្ពន្ធក្រុមហ៊ុន BRG ) បានបង្កើតក្រុមហ៊ុនកុលាលភាជន៍ជូដូវ (Chu Dau) ជាមួយនឹងបេសកកម្មស្តារឡើងវិញនូវប្រភេទកុលាលភាជន៍បុរណ ដែលបានបាត់បង់ទៅ កសាងជូដូវ (Chu Dau) ក្លាយជាពាណិជ្ជសញ្ញាកុលាលភាជន៍ប្រើប្រាស់លំដាប់ខ្ពស់ នៅទីផ្សារក្នុងស្រុកនិងនាំចេញ ទន្ទឹមនោះអភិវឌ្ឍន៍តំបន់ភូមិរបរជនបទជូដូវ (Chu Dau) ឃុំថៃតឹន (Thai Tan) ក្លាយជាទីកន្លែងទេសចរណ៍កុលាលភាជន៍។