• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព្រឹត្តិការណ៍ «​សង្ក្រាន្ត​វត្តភ្នំ​»​

រាជធានី​ភ្នំពេញ នឹង​មិនមាន​ភាពស្ងប់ស្ងាត់​ទេ នាឱកាស​ពិធីបុណ្យ​ចូលឆ្នាំថ្មី ​។ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​រៀបចំ​ព្រឹត្តិការណ៍ «​សង្ក្រាន្ត​វត្តភ្នំ​»​។ ព្រឹត្តិការណ៍​នេះ រៀបចំឡើង​ក្នុង​គោលបំណង​បង្កើន​ការ​ភាពសប្បាយ​រីករាយ​ជូន​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ នាឱកាស​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​។ «​សង្ក្រាន្ត​វត្តភ្នំ​»​នេះ មាន​រយៈពេល ៣​ថ្ងៃ ចាប់ពី​ថ្ងៃទី ១៤-១៦ មេសា នៅ​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​វត្តភ្នំ​។សង្ក្រាន្ត​វត្តភ្នំ​» ជា​លើក​ទី ២ រយៈពេល ៣​ថ្ងៃ ចាប់ពី​ថ្ងៃទី ១៤-១៥-១៦ ខែមេសា នា​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​វត្តភ្នំ​។

កំណើនទេសចរ និងពលរដ្ឋ ចូលរួមច្រើនកុះករ ក្នុងឆ្នាំ២០២៥នេះ។ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរនេះដែរ រដ្ឋបាលរាជធានីភ្នំពេញ មានទិសដៅធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋក្នុងរាជធានី ទទួលបានភាពសប្បាយរីករាយ ចូលរួមលេងល្បែងប្រជាប្រិយ រាំលេងកម្សាន្តតាមចង្វាក់ប្រពៃណីខ្មែរ ជាពិសេសជួបជុំនៅតំបន់ត្រជាក់ចិត្តនៅមុខរមណីយដ្ឋានវត្តភ្នំ។ ជាក់ស្ដែងក្រៅពីតំបន់វត្តភ្នំ តំបន់ផ្សារចាស់ និងផ្សារកណ្ដាល ក៏មានសភាពណែនណាន់តាន់តាប់ ដែលពលរដ្ឋមកលេងទឹកកម្សាន្តនៅពេលល្ងាច និងយប់ផងដែរ។ 

សម្រាប់បញ្ហាសន្តិសុខ អាជ្ញាធរ និងកម្លាំងសមត្ថកិច្ចបានយកចិត្តទុកដាក់ខ្ពស់ ដើម្បីធានាសុវត្ថិភាព និងបង្កលក្ខណងាយស្រួលដល់អ្នកចូលរួម។ តាមរយៈព្រឹត្តិការណ៍ក្នុងថ្ងៃចូលឆ្នាំនេះ បានចូលរួមចំណែកលើកស្ទួយ និងបង្កើនចរន្តសេដ្ឋកិច្ចបន្ថែមផងដែរ៕  
តាម 
thmeythmey.com

បុកសរុបដោយង្វៀនយ៉ាង

សម្លៀកបំពាក់ប្រពៃណីរបស់ជនជាតិ ម៉ុង (Mong) រួមចំណែកដល់ការអភិរក្សបេតិកភណ្ឌវប្បធម៌នៅខេត្ត ឌៀនបៀន (Dien Bien)

សម្លៀកបំពាក់ប្រពៃណីរបស់ជនជាតិ ម៉ុង (Mong) រួមចំណែកដល់ការអភិរក្សបេតិកភណ្ឌវប្បធម៌នៅខេត្ត ឌៀនបៀន (Dien Bien)

សម្លៀកបំពាក់ប្រពៃណីរបស់ជនជាតិម៉ុង នៅខេត្តឌៀនបៀន ក្នុងតំបន់ភាគពាយ័ព្យ លេចធ្លោជាមួយនឹងពណ៌ស្រស់ត្រចេះត្រចង់ លំនាំប៉ាក់ដ៏ប្រណិត និងសំពត់រាងមូល។ សម្លៀកបំពាក់ទាំងនេះកាត់ដេរដោយដៃ និងបន្តពីមួយជំនាន់ទៅមួយជំនាន់ ដែលឆ្លុះបញ្ចាំងពីថ្វៃដីរបស់ស្ត្រីជនជាតិម៉ុង និងបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់សហគមន៍៕

Top