ទេសចរណ៍ ពិសោធន៍ Meliá Ho Tram Beach Resort 03/02/2020 Meliá Ho Tram Beach Resort ជាមណ្ឌលសម្រាកលំហែកាយដំបូង មានពាណិជ្ជសញ្ញា Melia Hotels and Resorts នៅភូមិភាគខាងត្បូងវៀតណាម និងជាមណ្ឌលសម្រាកលំហែកាយទី៤នៅវៀតណាម ដំណាលពី Melia ហាណូយ Melia ដាណាំង Melia និង Melia BaVi Mountain Retreat។ នេះបានចាត់ទុកជាមណ្ឌលសម្រាកលំហែកាយ ដែលមានកម្រិតលំដាប់អន្តរជាតិ នៅតំបន់ភូមិភាគខាងត្បូងវៀតណាម។ មណ្ឌលសម្រាកលំហែកាយ ស្ថិតនៅមាត់សមុទ្រហូត្រាម (Ho Tram) ចំណុះខេត្តបារៀ - វុងតាវ ចម្ងាយពីទីក្រុងហូជីមិញប្រហែល១៤០គីឡូម៉ែត្រ។ Meliá Ho Tram Beach Resort មានផ្ទៃដី១៧ហិកតា រួមមានសេវាកម្មលំដាប់តាមស្តងដារអន្តរជាតិ ដូចជាភោជនីយដ្ឋានចំនួនបី អាងហែលទឹកចំនួន៣ bar មួយបន្ទប់ ហាងកាហ្វេ មណ្ឌល spa សាលសន្និសីទ មណ្ឌលលេងកម្សាន្តសម្រាប់កុមារ បន្ទប់កីឡា និងហាងវត្ថុអនុស្សាវរីយ៍។ មណ្ឌល Resort មានបន្ទប់ស្តងដានិងលំដាប់ថ្នាក់ខ្ពស់ សរុប១៥២បន្ទប់ អគារវិឡាបែរមុខទៅទិសសមុទ្រ៦១ខ្នង។ បោះជំហានចូល Meliá Ho Tram Beach Resort យើងខ្ញុំភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលទីនេះ បានគ្របដណ្តប់ដោយជួរដូងខៀវស្រស់ ធ្វើឱ្យអារម្មណ៍កាន់ស្រស់ស្រាយ។ បានព័ទ្ធជុំវិញទៅដោយព្រៃលិចទឹកប្រៃ និងទន្លេ Ray ហើយនៅជិតមណ្ឌលអភិរក្សធម្មជាតិផឿកប៊ូវ (Phuoc Buu) និងទឹកជ្រោះក្តៅប៊ិញចូវ (Binh Chau) មណ្ឌលសម្រាកលំហែកាយសមស្រប់ សម្រាប់ភ្ញៀវទេសចរលំហែកាយនិងស្វែងយល់ធម្មជាតិ។ បរិយាកាសបៃតងនៅ Meliá Ho Tram Beach Resort។ រូបថត៖ ឯកសារ រចនាឆើតឆាយនិងទំនើបនៅ Meliá Ho Tram Beach Resort។ រូបថត៖ ឯកសារ អាងហែលទឹក Infinity pool លំដាប់ខ្ពស់នៅ Meliá Ho Tram Beach Resort។ រូបថត៖ ឯកសារ អគារវិឡាពេញទៅដោយសេវកម្ម។ រូបថត៖ ឯកសារ បន្ទប់ហាត់ប្រាណ gym នៅ Meliá Ho Tram Beach Resort។ រូបថត៖ ឯកសារ បន្ទប់គេង រចនាសម្រាប់រាល់ពេលភ្ញៀវទេសចរក្រោកពីដំណេកសុទ្ធតែទទួលបានពន្លឺព្រះអាទិត្យ។ រូបថត៖ ឯកសារ សេវាកម្ម spa នៅ Meliá Ho Tram Beach Resort។ រូបថត៖ ឯកសារ មណ្ឌលកីឡាទឹកសម្រាប់កុមារ។ រូបថត៖ ឯកសារ អាងហែលទឹកបៃតង។ រូបថត៖ ឯកសារ ក្បែរពណ៌ខៀវនៃរុក្ខជាតិ បន្ទប់ និងអគារវិឡា នៅទីនេះសុទ្ធតែបែរមុខទៅទិសសមុទ្រពណ៌ខៀវ។ គួរចាប់អារម្មណ៍ អគារវិឡាទាំងអស់ដែលមានបន្ទប់ពីរ បី បួន និងមានផ្ទៃក្រឡាបន្ទប់ពី២២០ម៉ែត្រការេ រហូតដល់៤៦៥ម៉ែត្រការេ។ Meliá Ho Tram Beach Resort សុទ្ធតែមានអាងហែលទឹកនៅដាច់ដោយឡែក មណ្ឌលអាងអាហារ BBQ ក្បាលទឹកផ្កាឈូកខាងក្រៅចម្ការ មណ្ឌលសកម្មភាពប្រចាំថ្ងៃនិងអាហារពិសេស បាននាំមកជូនភ្ញៀវទេសចរ នូវការពិសោធន៍សម្រាកលំហែកាយ ដែលមានភាពសង្ហានិងលំដាប់ថ្នាក់ខ្ពស់។ បងស្រី Julia Nguyen (អាណិកជនអាមេរិក) ឱ្យដឹងថា៖ “បរិយាកាសនៅ Meliá Ho Tram Beach Resort បរិសុទ្ធណាស់ បុគ្គលិកបម្រើហ្មត់ចត់។ យើងខ្ញុំបានផ្តល់ពេលវេលាយ៉ាងច្រើន ទៅហាលស្រូបយកពន្លឺព្រះអាទិត្យនិងសេវាកម្ម bar នៅក្បែរអាងហែលទឹក។ យើងខ្ញុំក៏វាយតម្លៃខ្ពស់ការរចនាសង្ហារិមនៅ Melia មានភាពឆើតឆាយនិងទំនើប។ កម្រាលគ្រែ ខ្នើយឱប និងកន្សែងគុណភាពខ្ពស់”។ ចំណុចចំណាប់អារម្មណ៍បំផុតរបស់ Meliá Ho Tram Beach Resort គឺអាងទឹក Infinity pool ទូលាយជិត១.៥០០ម៉ែត្រការេ។ នេះជាទីកន្លែងសម្រាប់ភ្ញៀវទេសចរលំហែកាយ និងបណ្តែលអារម្មណ៍ផង និងជាទីកន្លែងសម្រាប់ភ្ញៀវទេសចរថតរូប “រស់បែបនិម្មិត” ស្រស់ស្អាតផងដែរ។ ចំណុចមួយទៀត ដែលមិនអាចរំលងបាន គឺ YHI Spa ដោយមានបន្ទប់ដាច់ដោយឡែកចំនួន១០ បង្កើតសម្រាប់ភ្ញៀវទេសចរមានបរិយាកាសលំហែអារម្មណ៍មួយ។ ប្រសិនបើ មិត្តកំពុងស្វែងរកអាសយដ្ឋានទេសចរណ៍ សម្រាកលំហែកាយលំដាប់អន្តរជាតិ ជិតទីក្រុងហូជីមិញ ដែលមានបរិយាកាសស្ងប់ស្ងាត់ ព្រមទាំងមានធម្មជាតិបញ្ចេញពណ៌បៃតង។ Meliá Ho Tram Beach Resort ជាអាសយដ្ឋានដ៏ល្អប្រពៃ៕ មណ្ឌលអាហារសម្បូរបែប។ រូបថត៖ ឯកសារ អាហារបានច្នៃតាមតម្រូវការរបស់អតិថិជន។ រូបថត៖ ឯកសារ បរិយាកាសល្អុកល្អើន។ រូបថត៖ ឯកសារ ដុតភ្លើងជំរុំនៅលើឆ្នេរសមុទ្រ។ រូបថត៖ ឯកសារ ភ្ញៀវទេសចរធាក់កង់ក្នុងបរិវេណ Meliá Ho Tram Beach Resort។ រូបថត៖ ឯកសារ Meliá Ho Tram Beach Resort ជាអាសយដ្ឋានសម្រាកលំហែកាយដ៏ប្រពៃសម្រាប់ក្រុមគ្រួសារនាឱកាសចុងសប្តាហ៍។ រូបថត៖ ឯកសារ អត្ថបទ៖ ថុងហាយ រូបថត៖ ឯកសារ

Meliá Ho Tram Beach Resort ជាមណ្ឌលសម្រាកលំហែកាយដំបូង មានពាណិជ្ជសញ្ញា Melia Hotels and Resorts នៅភូមិភាគខាងត្បូងវៀតណាម និងជាមណ្ឌលសម្រាកលំហែកាយទី៤នៅវៀតណាម ដំណាលពី Melia ហាណូយ Melia ដាណាំង Melia និង Melia BaVi Mountain Retreat។ នេះបានចាត់ទុកជាមណ្ឌលសម្រាកលំហែកាយ ដែលមានកម្រិតលំដាប់អន្តរជាតិ នៅតំបន់ភូមិភាគខាងត្បូងវៀតណាម។ មណ្ឌលសម្រាកលំហែកាយ ស្ថិតនៅមាត់សមុទ្រហូត្រាម (Ho Tram) ចំណុះខេត្តបារៀ - វុងតាវ ចម្ងាយពីទីក្រុងហូជីមិញប្រហែល១៤០គីឡូម៉ែត្រ។ Meliá Ho Tram Beach Resort មានផ្ទៃដី១៧ហិកតា រួមមានសេវាកម្មលំដាប់តាមស្តងដារអន្តរជាតិ ដូចជាភោជនីយដ្ឋានចំនួនបី អាងហែលទឹកចំនួន៣ bar មួយបន្ទប់ ហាងកាហ្វេ មណ្ឌល spa សាលសន្និសីទ មណ្ឌលលេងកម្សាន្តសម្រាប់កុមារ បន្ទប់កីឡា និងហាងវត្ថុអនុស្សាវរីយ៍។ មណ្ឌល Resort មានបន្ទប់ស្តងដានិងលំដាប់ថ្នាក់ខ្ពស់ សរុប១៥២បន្ទប់ អគារវិឡាបែរមុខទៅទិសសមុទ្រ៦១ខ្នង។ បោះជំហានចូល Meliá Ho Tram Beach Resort យើងខ្ញុំភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលទីនេះ បានគ្របដណ្តប់ដោយជួរដូងខៀវស្រស់ ធ្វើឱ្យអារម្មណ៍កាន់ស្រស់ស្រាយ។ បានព័ទ្ធជុំវិញទៅដោយព្រៃលិចទឹកប្រៃ និងទន្លេ Ray ហើយនៅជិតមណ្ឌលអភិរក្សធម្មជាតិផឿកប៊ូវ (Phuoc Buu) និងទឹកជ្រោះក្តៅប៊ិញចូវ (Binh Chau) មណ្ឌលសម្រាកលំហែកាយសមស្រប់ សម្រាប់ភ្ញៀវទេសចរលំហែកាយនិងស្វែងយល់ធម្មជាតិ។ បរិយាកាសបៃតងនៅ Meliá Ho Tram Beach Resort។ រូបថត៖ ឯកសារ រចនាឆើតឆាយនិងទំនើបនៅ Meliá Ho Tram Beach Resort។ រូបថត៖ ឯកសារ អាងហែលទឹក Infinity pool លំដាប់ខ្ពស់នៅ Meliá Ho Tram Beach Resort។ រូបថត៖ ឯកសារ អគារវិឡាពេញទៅដោយសេវកម្ម។ រូបថត៖ ឯកសារ បន្ទប់ហាត់ប្រាណ gym នៅ Meliá Ho Tram Beach Resort។ រូបថត៖ ឯកសារ បន្ទប់គេង រចនាសម្រាប់រាល់ពេលភ្ញៀវទេសចរក្រោកពីដំណេកសុទ្ធតែទទួលបានពន្លឺព្រះអាទិត្យ។ រូបថត៖ ឯកសារ សេវាកម្ម spa នៅ Meliá Ho Tram Beach Resort។ រូបថត៖ ឯកសារ មណ្ឌលកីឡាទឹកសម្រាប់កុមារ។ រូបថត៖ ឯកសារ អាងហែលទឹកបៃតង។ រូបថត៖ ឯកសារ ក្បែរពណ៌ខៀវនៃរុក្ខជាតិ បន្ទប់ និងអគារវិឡា នៅទីនេះសុទ្ធតែបែរមុខទៅទិសសមុទ្រពណ៌ខៀវ។ គួរចាប់អារម្មណ៍ អគារវិឡាទាំងអស់ដែលមានបន្ទប់ពីរ បី បួន និងមានផ្ទៃក្រឡាបន្ទប់ពី២២០ម៉ែត្រការេ រហូតដល់៤៦៥ម៉ែត្រការេ។ Meliá Ho Tram Beach Resort សុទ្ធតែមានអាងហែលទឹកនៅដាច់ដោយឡែក មណ្ឌលអាងអាហារ BBQ ក្បាលទឹកផ្កាឈូកខាងក្រៅចម្ការ មណ្ឌលសកម្មភាពប្រចាំថ្ងៃនិងអាហារពិសេស បាននាំមកជូនភ្ញៀវទេសចរ នូវការពិសោធន៍សម្រាកលំហែកាយ ដែលមានភាពសង្ហានិងលំដាប់ថ្នាក់ខ្ពស់។ បងស្រី Julia Nguyen (អាណិកជនអាមេរិក) ឱ្យដឹងថា៖ “បរិយាកាសនៅ Meliá Ho Tram Beach Resort បរិសុទ្ធណាស់ បុគ្គលិកបម្រើហ្មត់ចត់។ យើងខ្ញុំបានផ្តល់ពេលវេលាយ៉ាងច្រើន ទៅហាលស្រូបយកពន្លឺព្រះអាទិត្យនិងសេវាកម្ម bar នៅក្បែរអាងហែលទឹក។ យើងខ្ញុំក៏វាយតម្លៃខ្ពស់ការរចនាសង្ហារិមនៅ Melia មានភាពឆើតឆាយនិងទំនើប។ កម្រាលគ្រែ ខ្នើយឱប និងកន្សែងគុណភាពខ្ពស់”។ ចំណុចចំណាប់អារម្មណ៍បំផុតរបស់ Meliá Ho Tram Beach Resort គឺអាងទឹក Infinity pool ទូលាយជិត១.៥០០ម៉ែត្រការេ។ នេះជាទីកន្លែងសម្រាប់ភ្ញៀវទេសចរលំហែកាយ និងបណ្តែលអារម្មណ៍ផង និងជាទីកន្លែងសម្រាប់ភ្ញៀវទេសចរថតរូប “រស់បែបនិម្មិត” ស្រស់ស្អាតផងដែរ។ ចំណុចមួយទៀត ដែលមិនអាចរំលងបាន គឺ YHI Spa ដោយមានបន្ទប់ដាច់ដោយឡែកចំនួន១០ បង្កើតសម្រាប់ភ្ញៀវទេសចរមានបរិយាកាសលំហែអារម្មណ៍មួយ។ ប្រសិនបើ មិត្តកំពុងស្វែងរកអាសយដ្ឋានទេសចរណ៍ សម្រាកលំហែកាយលំដាប់អន្តរជាតិ ជិតទីក្រុងហូជីមិញ ដែលមានបរិយាកាសស្ងប់ស្ងាត់ ព្រមទាំងមានធម្មជាតិបញ្ចេញពណ៌បៃតង។ Meliá Ho Tram Beach Resort ជាអាសយដ្ឋានដ៏ល្អប្រពៃ៕ មណ្ឌលអាហារសម្បូរបែប។ រូបថត៖ ឯកសារ អាហារបានច្នៃតាមតម្រូវការរបស់អតិថិជន។ រូបថត៖ ឯកសារ បរិយាកាសល្អុកល្អើន។ រូបថត៖ ឯកសារ ដុតភ្លើងជំរុំនៅលើឆ្នេរសមុទ្រ។ រូបថត៖ ឯកសារ ភ្ញៀវទេសចរធាក់កង់ក្នុងបរិវេណ Meliá Ho Tram Beach Resort។ រូបថត៖ ឯកសារ Meliá Ho Tram Beach Resort ជាអាសយដ្ឋានសម្រាកលំហែកាយដ៏ប្រពៃសម្រាប់ក្រុមគ្រួសារនាឱកាសចុងសប្តាហ៍។ រូបថត៖ ឯកសារ អត្ថបទ៖ ថុងហាយ រូបថត៖ ឯកសារ
អត្ថបទផ្សេងទៀត សារមន្ទីរកុលាលភាជន៍បុរាណទន្លេហឿង (Huong)៖ ទីតាំងរក្សាតម្លៃវប្បធម៌ពិសេសក្រុងហ្វេ25/09/2023ទេសចរណ៍ស្ថិតនៅក្នុងអគារឧទ្យានឡានវៀន(Lan Vien) (លេខ១២០ ង្វៀន ភុកង្វៀន - (Nguyen Phuc Nguyen) ទេសភាពធម្មជាតិនៃឆ្នេរសមុទ្រ គីកូ (Ky Co)07/09/2023ទេសចរណ៍ទៅកាន់តំបន់ធម្មជាតិ Tanyoli ខេត្តនិញធ្វឹន (Ninh Thuan)13/08/2023ទេសចរណ៍ឈូងសមុទ្រវិញហ៊ី (Vinh Hy)៖ Top ៤ ឈូងសមុទ្រដែលស្អាតបំផុតនៅប្រទេសវៀតណាម07/08/2023ទេសចរណ៍គយគន់ទីក្រុង ហ្វេ (Hue) ពីកំពូលកំពែង11/07/2023ទេសចរណ៍សុខស្ងប់ក្រោមបរិយាកាសវត្តផឹកក្វាង (Phat Quang)25/06/2023ទេសចរណ៍មណ្ឌលសំរាកលំហែកាយ Centara Mirage មូយណែ (Mui Ne) លំដាប់ផ្កាយ៥09/06/2023ទេសចរណ៍ អត្ថបទផ្សេងទៀត