• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

មិត្តភក្តិជាមួយនឹងវៀតណាម

ពិធីបុណ្យអាពាហ៍ពិពាហ៍របស់ជនជាតិយ៉ាវ (Dao) ក្រហម។

“​យុវជន​ជនជាតិ​យ៉ាវ (Dao) ក្រហម​ បាន​​ជិតដិតដើម្បីយល់និង​ស្រឡាញ់​គ្នា​តាម​សេរីភាព។ នៅពេល​​​ពេញ​ចិត្ត​គ្នា ខាង​ប្រុស​នឹង​ជម្រាប​ជូន​ដំណឹង​ដល់​គ្រួសារ​ ​រក​មេអណ្តើក ដើម្បី​ទៅ​ខាង​ស្រី​និង​​ដណ្តឹង​​​ប្រពន្ធ។ ប៉ុន្តែ​​​ពិធីអាពាហ៍ពិពាហ៍​​ត្រូវរៀបចំ ​តាម​​​ទំនៀមទំលាប់​របស់​ជនជាតិ​យ៉ាវ (Dao) ក្រហម​  ” – ការចែក​រំលែក​របស់​លោក ចាវ ភូ​សាយ (Chao Phu Sai) អ្នក​​ណែនាំ​បង្ហាញផ្លូវ​សំរាប់​​យើង​ខ្ញុំ ​មក​ភូមិ​ ​ទូងជីញ (Tung Chin) ឃុំ ទ្រីញ​ទឿង (Trinh Tuong) ស្រុក​ បាតស្វាត (Bat Xat) ខេត្ត​ ឡាវ​កាយ  (Lao Cai) ​ដើម្បីអញ្ជើញ​ចូលរួម​ក្នុង​ពិធីអាពាហ៍ពិពាហ៍​ជនជាតិ យ៉ាវ​ (Dao) ក្រហម។

យើងខ្ញុំបានមកទស្សនាគ្រួសារ លោក ចាវ ភូសាយ (Chao Phu Sai) នៅពេលយប់។ លោក សាយ (Sai) បានជាប់រវាល់ការងារផ្ទះ ដើម្បីរៀបចំពិធីអាពាហ៍ពិពាហ៍របស់កូនប្រុសពៅ ចាវសាន (Chao San) (អាយុ ២៤ ឆ្នាំ)។ តាមទំនៀមទម្លាប់ ពិធី អាពាហ៍ពិពាហ៍នេះភាគច្រើនបានធ្វើឡើងនៅខាងប្រុស។ ពីព្រោះ ខាងស្រីនឹងនាំកូនក្រមុំទៅកាន់ខាងប្រុស។ ជិតមកដល់ផ្ទះខាងប្រុស ក្រុមខាងស្រីនឹងឈប់សំរាប់ ដើម្បីតែងខ្លួនកូនក្រមុំ មុនខាងប្រុសមកនិងទទួលខាងស្រី។ 

ជនជាតិយ៉ាវ  (Dao) ក្រហម គោរពស្ត្រី ដូច្នេះក្នុងពិធីអាពាហ៍ពិពាហ៍បានរៀបចំនៅខាងប្រុស ដែលធ្វើឡើងយ៉ាងណា ដើម្បីពេញចិត្តកូនក្រមុំនិងគ្រួសារខាងស្រី។ បើសិនជា “មិនធ្វើខាងស្រីឲ្យពេញចិត្ត កូនក្រមុំនឹងមិនយល់ព្រមក្លាយទៅជាកូនប្រសារទេ! ” លោក សាយ (Sai) និយាយឲ្យដឹងថា។


កូនក្រមុំ តឹនមៃ (Tan May) បានណែនាំទៅកាន់ផ្ទះខាងប្រុស។
រូបថត៖ វៀតគឿង



នៅពេលក្រុមខាងស្រីជិតមកដល់ផ្ទះខាងប្រុស ខាងប្រុសនឹងចាត់អ្នកតំណាងដែលជួយកូនក្រមុំតែងខ្លួន
ដើម្បីចូលផ្ទះខាងស្រីតាមម៉ោងដែលកំណត់ជាមុន។ រូបថត៖ វៀតគឿង



កូនក្រមុំ តឹនមៃ (Tan May) ក្នុងពិធីអាពាហ៍ពិពាហ៍។
រូបថត៖ វៀតគឿង



នៅពេលក្រុមដង្ហែកូនក្រមុំឈប់សំរាក ក្រុមទទួលខាងស្រីផ្លុំស្រឡៃកោតសរសើរភាពស្រស់ស្អាតរបស់កូនក្រមុំ និងទទួលស្វាគមន៍កូនក្រមុំ។ ជនជាតិយ៉ាវ  (Dao) ក្រហម លើកតំកើងតួនាទីរបស់ស្ត្រី។ គេគិតថា កូនក្រមុំនឹងផ្តល់ភព្វសំណាងទៅកាន់ខាងប្រុស។ ហេតុនេះ ខាងប្រុសត្រូវបង្ហាញការរង់ចាំនិងក្តីសប្បាយរីករាយ
នៅពេលទទួលកូនក្រមុំ។ រូបថត៖ វៀតគឿង



តាមទំនៀមទំលាប់ កូនប្រុសបានពាក់សម្លៀកបំពាក់របស់ស្រី្តម្នាក់ និងចេញមុខជាមុន។ ប្រការពិសេសនេះ
មិនទាន់បានពន្យល់យ៉ាងច្បាស់លាស់ទេ ប៉ុន្តែ ជនជាតិយ៉ាវ  (Dao) ក្រហម នៅតែរក្សារនិងធ្វើតាម។
រូបថត៖ វៀតគឿង



តាមទំនៀមទំលាប់ ជនជាតិយ៉ាវ  (Dao) ក្រហម ខាងស្រីនឹងប្រគល់ខាងប្រុសមើមខ្ញី និងចង្កឹះមួយគូ
(ដែលនិមិត្តតំណាងឲ្យការរីកចំរើននិងភាពជិតស្និទ្ធ)។ រូបថត៖ វៀតគឿង



រនាំងអាពាហ៍ពិពាហ៍បានរៀបចំ តាមទំនៀមទម្លាប់របស់ជនជាតិ យ៉ាវ  (Dao) ក្រហម។
រូបថត៖ ត្រឹនហៀវ



ពិធីទទួលកូនក្រមុំបានរៀបចំក្បែរថាសបាយសែនជីដូនជីតារបស់ជនជាតិយ៉ាវ  (Dao) ក្រហម។
រូបថត៖ ត្រឹនហៀវ



កូនក្រមុំ តឹនមៃ (Tan May) ថ្វាយជីដូនជីតា និងជំរាបសួរបណ្តាសមាជិកក្នុងគ្រួសារខាងប្រុស។
រូបថត៖ វៀតគឿង

 


ដល់ពេលវេលាល្អ ក្រុមខាងប្រុសដឹកនាំដោយអ្នកផ្លុំស្រឡៃ អ្នកវាយស្គរ នឹងជួបក្រុមខាងស្រី ហើយទទួលក្រុមខាងស្រីចូលក្នុងផ្ទះ។ នៅពេលជួបក្រុមខាងស្រី អ្នកផ្លុំស្រឡៃនឹងឱនក្បាលនិងជំរាបសួរខាងស្រី។ មកដល់មុខទ្វារខាងប្រុសនឹងអញ្ជើញស្រាម្នាក់ម្តងៗ នៃក្រុមខាងស្រី ហើយអញ្ជើញពិសាបាយអាពាហ៍ពិពាហ៍។ រីឯ កូនក្រមុំវិញ នឹងស្នាក់នៅរោងតូចមួយ ដែលស្ថិតក្បែរផ្ទះខាងប្រុស ហើយរង់ចាំដល់ពេលព្រឹកថ្ងៃក្រោយ កូនក្រមុំទើបចូលក្នុងផ្ទះកូនប្រុស និងថ្វាយជីដូនជីតា។

ប្រហែលម៉ោងពីរអាធ្រាត ខាងប្រុសនិងខាងស្រីបានអង្គុយជុំវិញថាសសែនជីដូនជីតា រួមគ្នាពិសាស្រានិងច្រៀងឆ្លើយឆ្លង។ តាមការច្រៀងពីខាងប្រុសនិងខាងស្រី រៀបរាប់អំពីស្ថានភាពរស់នៅ ដំណើរការកើតនិងធំឡើងដឹងក្តីរបស់កូនប្រុសនិងកូនក្រមុំ រហូតដល់ពេល​វេលា​ល្អ កូនប្រុសបាននាំទៅជួបកូនក្រមុំ និងរួមគ្នាថ្វាយជីដូនជីតា។

ភាពពិសេសនៃពិធីអាពាហ៍ពិពាហ៍ គឺកូនប្រុសពាក់សម្លៀកបំពាក់របស់ស្ត្រីជនជាតិ យ៉ាវ  (Dao) ក្រហម របាំងពាក់កណ្តាលមុខដោយខ្សែមួយ។ បន្ទាប់ពីសែនថ្វាយជីដូនជីតា និងឪពុកម្តាយទាំងសង្ខាង កូនក្រមុំនឹងយកទឹក ដើម្បីគ្រូសែនថ្វាយនិងឪពុកម្តាយខាងប្រុសលាងមុខ។ ក្រោយពីបណ្តាពិធីការទាំងននោះកូនក្រមុំនឹងក្លាយទៅជាកូនប្រសារជាផ្លូវការ។

ក្នុងរយៈពេលរាប់រយឆ្នាំកន្លងមកនេះ ពិធីអាពាហ៍ពិពាហ៍របស់ជនជាតិយ៉ាវ  (Dao) ក្រហម រស់នៅស្រុក បាតស្វាត (Bat Xat) នៅតែអភិរក្សនិងរក្សា ដែលធ្វើជីវិភាពវប្បធម៌របស់ប្រជាជននៅក្នុងខេត្តកាន់តែសម្បូរបែប។

 

អត្ថបទ៖ ត្រឹនហៀវ  – វៀតគឿង


រស់៖ សៀវភៅតំណវប្បធម៌វៀតណាម - បារាំង

“រស់”៖ សៀវភៅតំណវប្បធម៌វៀតណាម - បារាំង

សៀវភៅ​ "រស់" ជាមួយនឹង​​សំណេរ​សាមញ្ញ ធម្មតា​របស់​អ្នកនិពន្ធ​ហាយ​អាញ​ (Hai Anh) ជាយុវវ័យ​សញ្ជាតិ​បារាំងម្នាក់ មាន​​​ដើម​កំណើតជាជនជាតិ​​វៀតណាម​...

Top