នារសៀលថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០២៣ លោកប្រធានរដ្ឋ Vo Van Thuong បានជួបពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
លោកប្រធានរដ្ឋ Vo Van Thuong ទទួលជួបពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត។ រូបថត៖ VNA
ក្នុងជំនួបនោះ លោកប្រធានរដ្ឋ Vo Van Thuong បានអបអរសាទរចំពោះកម្ពុជាបានរៀបចំមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទសរបស់គណបក្សប្រជាជនកម្ពុជាប្រកបដោយជោគជ័យ ហើយសម្តេចធិបតី ហ៊ុន ម៉ាណត បានបោះឆ្នោតជ្រើសរើសជាអនុប្រធានគណបក្សប្រជាជនកម្ពុជា។ លោកប្រធានរដ្ឋ Vo Van Thuong បានអះអាងថា វៀតណាមជានិច្ចកាលវាយតម្លៃខ្ពស់ និងមានបំណងចង់បន្តពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយកម្ពុជា។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអបអរសាទរចំពោះសមិទ្ធិផលសំខាន់ៗដែលវៀតណាមសម្រេចបាននាពេលថ្មីៗនេះ ហើយសម្តេចធិបតីក៏បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាថ្មីនឹងបន្តខិតខំប្រឹងប្រែងជំរុញការអភិវឌ្ឍន៍ទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ។
ទិដ្ឋភាពរួមនៃជំនួបនេះ។ រូបថត៖ VNA
សម្តេចធិបតីក៏បានជម្រាបជូនប្រធានរដ្ឋវៀតណាម អំពីលទ្ធផលប្រកបដោយផ្លែផ្កានៃកិច្ចប្រជុំពិភាក្សាជាមួយនាយករដ្ឋមន្ត្រីវៀតណាម។ ក្នុងនេះ កម្ពុជា-វៀតណាម នឹងបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗជាច្រើន ជាពិសេសការបង្កើតយន្តការកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យទេសចរណ៍ត្រីភាគីកម្ពុជា-ឡាវ-វៀតណាម «កញ្ចប់ទេសចរណ៍ប្រទេសបី គោលដៅតែមួយ (Three Countries One Destination Package)» ជាដើម។
លោកប្រធានរដ្ឋ Vo Van Thuong បានវាយតម្លៃខ្ពស់ និងការគាំទ្រចំពោះលទ្ធផលនៃជំនួបពិភាក្សារវាងនាយករដ្ឋមន្ត្រីកម្ពុជា និងវៀតណាម។ លោកប្រធានរដ្ឋ Vo Van Thuong បានផ្តាំផ្ញើសួរសុខទុក្ខថ្វាយព្រះមហាក្សត្រ និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រមទាំងជូនសម្តេចតេជោ និងថ្នាក់ដឹកនាំផ្សេងទៀតរបស់កម្ពុជា។
លោកប្រធានរដ្ឋ Vo Van Thuong បានបញ្ជាក់ដែរថា លោករង់ចាំស្វាគមន៍ជានិច្ចនូវព្រះរាជដំណើរយាងបំពេញទស្សនកិច្ចផ្លូវរដ្ឋរបស់ព្រះមហាក្សត្រកម្ពុជា នៅប្រទេសវៀតណាម នាពេលខាងមុខ៕