ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man ជួបជាមួយប្រធានាធិបតីសហព័ន្ធស្វីស លោក Guy Parmelin។ (រូបថត៖ VNA)
នេះត្រូវបានបញ្ជាក់ដោយប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man ក្នុងជំនួបសវនាការជាមួយប្រធានាធិបតីសហព័ន្ធស្វីស លោក Guy Parmelin កាលពីថ្ងៃទី ១៨ ខែតុលា នៅទីក្រុងហាណូយ។
លោកប្រធានរដ្ឋសភា Tran Thanh Man បានសង្កត់ធ្ងន់ថា រដ្ឋសភាវៀតណាមនឹងពង្រីកតួនាទីនីតិបញ្ញត្តិនិងត្រួតពិនិត្យ ដោយរួមចំណែកដល់ការកសាងបរិយាកាសវិនិយោគ អាជីវកម្មអំណោយផល និងមានតម្លាភាព កែលម្អប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយ បង្កើតមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការរយៈពេលវែងជាមួយស្វីស។ ទាក់ទងនឹងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ លោកប្រធានរដ្ឋសភាបានស្នើឱ្យស្វីសសម្របសម្រួលជំរុញនីតិវិធីផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម និងប្រទេសជាសមាជិកនៃសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប (EFTA) ដែលទើបតែចុះហត្ថលេខា ដើម្បីឱ្យកិច្ចព្រមព្រៀងនេះអាចចូលជាធរមានក្នុងពេលឆាប់ៗនេះ។ លោកប្រធានរដ្ឋសភាក៏បានស្នើឲ្យបង្កើនការជួយគាំទ្រដល់ការបង្កើនសមត្ថភាពសម្រាប់សហគ្រាសវៀតណាម ការផ្ទេរបច្ចេកវិទ្យា និងកិច្ចសហប្រតិបត្តិការក្នុងវិស័យជីវបច្ចេកវិទ្យា ថាមពលបៃតង សេដ្ឋកិច្ចឌីជីថល និងកសិកម្មដែលមានគុណភាពខ្ពស់ផងដែរ។
ទិដ្ឋភាពនៅជំនួបសវនាការ។ (រូបថត៖ VNA)
ចំណែកឯលោកប្រធានាធិបតី Guy Parmelin បានអះអាងថា ប្រទេសស្វីសឲ្យតម្លៃចំពោះទំនាក់ទំនងជាមួយវៀតណាម ហើយវាយតម្លៃថា កិច្ចសហប្រតិបត្តិការទ្វេភាគីនៅតែមានសក្តានុពលជាច្រើន ព្រមទាំងសម្តែងនូវបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាមក្នុងវិស័យថាមពលស្អាតនិងការដឹកជញ្ជូន៕