ផ្ទះធំបុរាណមួយខ្នង ឈរត្រដាងបញ្ចេញឫទ្ធិ ដែលមានអាយុជាង៣០០ឆ្នាំ ស្ថិតនៅឃុំណានម៉ា (Nan Ma) មានរាងសណ្ឋានខុសប្លែកនឹងផ្ទះដទៃ ដែលមានបែបសាមញ្ញធម្មតា របស់ជនជាតិណុង (Nung) នៅស្រុកសិនម៉ឹន (Xin Man) (ខេត្តហាយ៉ាង - Ha Giang)។ ជាងនេះទៅទៀត ជីវភាពរស់នៅពោរពេញទៅដោយវប្បធម៌ប្រពៃណី រស់នៅទីនេះ តែងផ្តល់ជូនភ្ញៀវទេសចរនូវអារម្មណ៍រំភើបមួយ ពេញអញ្ជើញមកដល់ទីនេះ។
ស្ថិតនៅចម្ងាយពីមជ្ឈមណ្ឌលឃុំណានម៉ា (Nan Ma) ប្រហែល៣គីឡូម៉ែត្រ ផ្ទះបុរាណស្កឹមស្កៃនេះ បានកសាងឡើងតាមបែបសណ្ឋានផ្ទះ “ប៉ុស្តិ៍”។ ខាងក្រោយផ្ទះផ្អែកជាប់ភ្នំ ខាងមុខបែរទៅទិសខាងត្បូង សំឡឹងមើលចំជ្រលងភ្នំ ដែលមានស្រែកាំជណ្តើរពត់ពេន។ ផ្ទះមានពណ៌លឿងទុំ ជាពណ៌វេលាបានដិតជាប់ញ្ជាំងឥដ្ឋប្រពៃណី ដែលអាយុកាលយូរឆ្នាំ។ សម្រស់រហោស្ថាន សាមញ្ញ ដែលបានកសាងឡើងដោយវត្ថុធាតុសាងសង់ប្រពៃណី របស់បងប្អូនជនជាតិតំបន់ភ្នំ ធ្វើឱ្យផ្ទះរំលេចចេញចំណុចចំណាប់អារម្មណ៍មួយដ៏ប្រណីត។
 ទិដ្ឋភាពផ្ទះបុរាណដែលសំឡឹងមើលពីទីខ្ពស់។  ទីលាន ចន្លោះផ្ទះ តែងជាទីកន្លែងលេងកម្សាន្ត សម្រាប់កុមារនៃវង្សត្រកូលលី។  កួរស្រូវទុកសម្រាប់ធ្វើពិធីបួងសួងសូមរដូវអំណោយផល បានព្យួរនៅលើស៊ុមទ្វារបន្ទប់ភ្ញៀវ។ |
សព្វថ្ងៃ ផ្ទះនេះជាទីកន្លែងរស់នៅនៃពីរគ្រួសារត្រកូលលី តាមសម្តីរបស់ពួកគាត់ ផ្ទះនេះមានអាយុកាលជាង៣០០ឆ្នាំ។ ផ្ទះមានទ្រង់ទ្រាយធំ ស្កឹមស្កៃ សណ្ឋានបែប ”ប៉ុស្តិ៍” ជាតឹកតាងបង្ហាញពីសម័យកាលដើម ឪពុកពួកគាត់ជាអ្នកមានអំណាច អ្នកមានស្តុកស្តម្ភក្នុងស្រុក។ សំឡឹងពីទីខ្ពស់ ផ្ទះមានបីល្វែងធំ។ ជញ្ជាំងដីឥដ្ឋកម្រាស់កន្លះម៉ែត្រ បានកសាងនៅខាងមុខ បង្កើតជា “ប៉ុល្តិ៍” បួនជ្រុងមួយរឹងមាំ ដោយមានផ្ទៃដីរាប់រយម៉ែត្រក្រឡា។ នៅលើជញ្ជាំងដីឥដ្ឋព័ទ្ធជុំវិញផ្ទះ មានបន្សល់ទុកស្លាកស្នាម រន្ធដាក់ចុងកាំភ្លើង សម្រាប់ការពារ។ អតីតកាល ជនជាតិណុង (Nung) រស់នៅតំបន់ព្រៃភ្នំ ពួកគាត់តែងសាងសង់ផ្ទះបែបនេះ ដើម្បីបង្ការ ប្រឆាំង ចោរលូចប្លន់។
 ស្លាកស្នាមពេលវេលានៅលើបង្គោលដាំ នៅរបៀងផ្ទះ។ ផ្ទះប្រក់ដោយក្បឿងញីឈ្មោល។ បន្ទប់ភ្ញៀវជាទីកន្លែងសម្រាប់ជនជាតិណុង (Nung) ជប់លៀង និងច្រៀងនូវទំនុកស្លី (Sli)។ |
គ្រឹះស្ថានក្រាលទៅដោយថ្មខៀវ រៀបស្មើ ធ្វើជាទម្ររឺងមាំសម្រាប់សសរ ផ្ទោងឈើច្រេស។ ជញ្ចាំងជាជញ្ជាំងដីឥដ្ឋមានកម្រាស់ជាង៥០សង់ទិម៉ែត្រ។ ពេលសាងសង់ ពួកគាត់យកអង្រែដំ ទង្គិក ដង្ហិប ឱ្យក្លាយជាជញ្ជាំងរឹងមាំ។ ទោះបីកសាងមុននេះជាង៣០០ឆ្នាំ ប៉ុន្តែផ្ទះនៅតែរឹងមាំ ជាទីកន្លែងរស់នៅស្នងបន្តវេនពីជំនាន់មួយទៅជំនាន់មួយ នៃវង្សត្រកូលលី ម្លោះហើយពួកគាត់តែងបានរក្សាដោយប្រុងប្រយត្នជាខ្លាំង។ ជញ្ជាំង សសរ ផ្ទោង របាំងឈើក្នុងផ្ទះ នៅមានសភាពរឹងមាំនៅឡើយ។ ក្បាច់តុបតែងចម្លាក់លើឈើ ថ្ម នៅតែរំលេចឃើញច្បាស់ៗ។ល។ សព្វថ្ងៃ បន្ទប់សម្រាប់ប្រើប្រាស់តាមមុខងារ ឥឡូវបានប្រែប្រួលអស់ទៅហើយ បើប្រៀបទៅនឹងផ្ទះកាលសម័យដើម ប៉ុន្តែផ្ទះ ”ប៉ុស្តិ៍”ពិសេសនេះ នៅតែរក្សាបានរាងសណ្ឋានដូចសភាពដើម។
 សមាជិកក្នុងគ្រួសារត្រកូលលី ស្លៀកសម្លៀកបំពាក់ប្រពៃណី ដែលធ្វើដោយនារីក្នុងគ្រួសារ។  នារីក្នុងគ្រួសារនៅតែប្រកបរបរតម្បាញសំពត់ឡាញ ជ្រលក់ពណ៌ជាធម្មតា។
 ស្នាមចម្លាក់នៅតែរំលេចច្បាស់ៗ លើបង្អួចបន្ទប់ទទួលភ្ញៀវ។ |
ជាងនេះទៅទៀត ពេលធ្វើដំណើរចូលផ្ទះបុរាណ អ្នកនឹងបានក្រេបយកបរិយាកាសពិសេស នៃគ្រួសារប្រពៃណីជនជាតិណុង (Nung)។ កូនចៅម្ចាស់ផ្ទះ នៅតែរក្សាបានផ្ទះនៅលើដី ដែលដូនតាបានសាងសង់តាំងពីមុនមក មិនដែលរុះរើទៅកន្លែងផ្សេងណាមួយ។ នៅត្រង់ស៊ុមទ្វារបន្ទប់ទទួលភ្ញៀវ មានពណ៌ខ្មៅចាស់រឹងដូចថ្ម បន្ទុំទៅដោយកួរស្រូវដេកសម្ងំពួនចាំពេញមួយឆ្នាំ។ នេះជាកួរស្រួវពិសិដ្ឋ សម្រាប់ពិធីបួងសួងសូមរដូវអំណោយផល ជាពិធីសំខាន់បំផុតរបស់ជនជាតិណុង (Nung)។ នៅផ្ទះបាយ អ្នកនឹងបានឃើញឧបករណ៍តម្បាញសំពត់ឡាញ ជ្រលក់ពណ៌។ នារីក្នុងគ្រួសារនេះ រៀងរាល់ថ្ងៃនៅតែប្រកបរបរដាំដើមឡាញ តម្បាញ ជ្រលក់ ដេរប៉ាក់ ធ្វើជាសម្លៀកបំពាក់ប្រពៃណី ជក់អារម្មណ៍ រណ្តំចិត្ត។ល។
ពិតជាមានសំណាង ដោយបានអញ្ជើញទៅផ្ទះបុរាណ នៅចំរដូវបុណ្យទាន អ្នកនឹងបានម្ចាស់ផ្ទះ សិទ្ធស្នាលអញ្ជើញចូលជប់លៀងរួមជាមួយនឹងគ្រួសារ។ យ៉ាងនេះ យើងនឹងបានបណ្តែតអារម្មណ៍តាមទំនុកបទចម្រៀងស្លី (Sli) អមតៈ។ ចម្រៀងឆ្លងឆ្លើយ ជាទំនុកប្រជាប្រិយនៃជនជាតិណុង (Nung) សាមញ្ញពិត តែធ្វើឱ្យមនុស្សលង់អារម្មណ៍រណ្តំចិត្ត ទាក់ជើងមិនឱ្យទៅណាឆ្ងាយ ឃុំអ្នកនៅក្នុងបរិយាកាសរស់នៅ ដែលពោរពេញទៅប្រវត្តិសាស្រ្តនេះ៕
អនុវត្ត៖ វៀតគឿង/កាសែតរូបភាពវៀតណាម ប្រែសម្រួល៖ រីកើង