• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ផ្ទាំងគំនូរសេដ្ឋកិច្ចវៀត​ណាមក្នុងត្រីមាសទី១ ឆ្នាំ២០២៦ មានចំណុចភ្លឺជាច្រើន

យោងតាមទិន្នន័យដែលនាយកដ្ឋានស្ថិតិទូទៅបាន​ប្រកាស​នាព្រឹកថ្ងៃទី៤ ខែមេសា​ ផលិតផលក្នុងស្រុកសរុប (GDP) របស់​វៀតណាម​ក្នុងត្រីមាសទី១ ឆ្នាំ២០២៦ បានកើនឡើង ៧,៨៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះគឺ​ជាល​ទ្ធ​ផលវិជ្ជមានមួយ ក្នុង​បរិបទដែល​ស្ថានភាពសេដ្ឋកិច្ចពិភពលោក និងតំបន់មានភាពប្រែប្រួលជាច្រើន​។
ផ្ទាំងគំនូរសេដ្ឋកិច្ចវៀតណាមក្នុងត្រីមាសទី១ ឆ្នាំ២០២៦ មានចំណុចភ្លឺជាច្រើន។ រូបថត៖ VNA

ក្នុងរយៈពេល ៣ខែដើម​ឆ្នាំនេះ វិស័យកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានរក្សាកំណើន ស្ថិរភាព ដោយកើនឡើង ៣,៣៦% ៣,២២% និង ៤,៥១% ជា​រៀង​ៗខ្លួន បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលបញ្ជាក់ពីតួនាទីជាសសរស្តម្ភនៃសេដ្ឋកិច្ច ​រួមចំណែកដល់ការធានាសន្តិសុខស្បៀង អាហារ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។ ផលិតកម្មឧស្សាហកម្មក្នុងត្រីមាសទី១ ឆ្នាំ២០២៦ ជាពិសេសឧស្សាហកម្មផលិតកម្មនិង​កែច្នែ គឺជាកម្លាំងចលករនៃសេដ្ឋកិច្ចទាំងមូល ជាមួយអត្រា​កំណើន ៩,៧៣% ដោយ​រួមចំណែក ៣២,៥២%។

ចំណុចភ្លឺមួយ​ទៀត​នៅក្នុង​ផ្ទាំងគំនូរសេដ្ឋកិច្ច​ក្នុង​ត្រីមាសទីមួយ គឺការទាក់ទាញនៃការវិនិយោគផ្ទាល់ពីបរទេស (FDI) ដោយមានទុនវិនិយោគ​បរទេស​ដែលបានចុះបញ្ជីសរុប គិតត្រឹមថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៦ សម្រេចបាន ១៥,២ ពាន់លានដុល្លារអាមេរិក ។ តម្លៃទំនិញប្រើប្រាស់ និងការនាំចូល/នាំចេញ សុទ្ធតែកត់ត្រានិន្នាការកើនឡើងវិជ្ជមាន៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បង្ហាញមុខក្រមសញ្ញាសម្គាល់  ពិធីបុណ្យដើម្បី​សន្តិភាពឆ្នាំ២០២៦

បង្ហាញមុខក្រមសញ្ញាសម្គាល់ ពិធីបុណ្យដើម្បី​សន្តិភាពឆ្នាំ២០២៦

នា​ព្រឹកថ្ងៃទី៤ ខែមេសា មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្តក្វាងទ្រី បានដាក់បង្ហាញមុខជាផ្លូវការនូវក្រមសញ្ញាសម្គាល់នៃពិធីបុណ្យសន្តិភាពឆ្នាំ២០២៦ ដោយបញ្ជូនសារនៃសេចក្តីប្រាថ្នាដើម្បីសន្តិភាព សាមគ្គីភាព និងការអភិវឌ្ឍប្រកបដោយចីរភាពទៅកាន់សហគមន៍ក្នុងស្រុក និងអន្តរជាតិ។

Top