គម្រោងនេះបានបញ្ជាក់យ៉ាងច្បាស់ថា ក្នុងដំណាក់កាលឆ្នាំ ២០២៥ - ២០៣០ កសាងនិងដំណើរការកម្មវិធីបង្ហាត់បង្រៀនភាសារបស់ប្រទេសអាស៊ានមួយចំនួន ដោយផ្តល់អាទិភាពដល់កម្មវិធីបង្រៀនភាសា ឡាវ និងភាសា ខ្មែរ នៅតាមគ្រឹះស្ថានអប់រំ បណ្តុះបណ្តាលដែលមានតម្រូវការ និងបំពេញលក្ខខណ្ឌដំណើរការ ជាពិសេសនៅបណ្តាឃុំតំបន់ព្រំដែន។
កសាង ដំណើរការកម្មវិធីបង្រៀនភាសាបរទេសនៅក្នុងបណ្តាគ្រឹះស្ថានអប់រំវិជ្ជាជីវៈ គ្រឹះស្ថានអប់រំមហាវិទ្យាល័យ គ្រឹះស្ថានអប់រំបន្ត តបតាមតម្រូវការរបស់អ្នករៀន សមស្របនឹងភាពជាក់ស្តែង។ កសាង ដាក់ដំណើរការសាកល្បងការជ្រើសរើសភាសាសម្រាប់កុមារមត្តេយ្យសិក្សារៀនភាសា ចិន ជប៉ុន កូរ៉េ។ បន្តសាកល្បងកម្មវិធីជ្រើសរើសរៀនភាសា ចិន រុស្ស៊ី បារាំង អាល្លឺម៉ង់ ជប៉ុន និង កូរ៉េ ចំពោះសិស្សថ្នាក់ទី ១ ទី ២ កម្មវិធីបង្រៀនភាសា កូរ៉េ អាល្លឺម៉ង់ ក្នុងកម្មវិធីអប់រំចំណេះដឹងទូទៅនៅតាមគ្រឹះស្ថានអប់រំដែលមានតម្រូវការ និងលក្ខខណ្ឌគ្រប់គ្រាន់ដំណើរការ។
បង្កើនការបង្រៀនភាសាបរទេស រួមបញ្ចូលភាសាបរទេសនិងខ្លឹមសារសិក្សា បង្រៀនរាល់វិញ្ញាសានិងផ្នែក វិជ្ជាជីវៈជាភាសាបរទេសនៅក្នុងប្រព័ន្ធអប់រំជាតិ រួមមានដូចជាភាសា ចិន ជប៉ុន កូរ៉េ បំពេញតម្រូវការរបស់អ្នករៀន និងសមស្របជាមួយនឹងលក្ខខណ្ឌរបស់មូលដ្ឋាន និងបណ្តាគ្រឹះស្ថានអប់រំ។ បន្តរក្សានិងបង្កើនគុណភាពនៃការបង្ហាត់បង្រៀន និងរៀនភាសា រុស្ស៊ី បារាំង អាល្លឺម៉ង់ និងភាសាបរទេសផ្សេងទៀតក្នុងប្រព័ន្ធអប់រំជាតិ។
ស្តីអំពីការកសាង និងដាក់ដំណើរការកម្មវិធីសិក្សា សៀវភៅសិក្សាគោល ឯកសារ សម្ភារៈបង្រៀន និងរៀនភាសាបរទេស គម្រោងនេះតម្រូវឱ្យមានការស្រាវជ្រាវ ការកសាង ដាក់ដំណើរការសាកល្បង ការបូកសរុប ការវាយតម្លៃ ការបោះពុម្ពផ្សាយ និងដំណើរការកម្មវិធី សៀវភៅសិក្សាគោល កម្មវិធីសិក្សា ឯកសារបង្រៀន និងរៀនភាសាបរទេស ការបង្រៀនភាសាបរទេសរួមបញ្ចូលគ្នាក្នុងវិញ្ញាសាសិក្សាមួយចំនួន បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ កម្មវិធីបណ្តុះបណ្តាល បំប៉នគ្រូបង្រៀនបង្រៀនភាសាបរទេស។ បណ្តុះបណ្តាល បំប៉នគ្រូបង្រៀនបង្រៀនរាល់វិញ្ញាសាសិក្សា ជំនាញវិជ្ជាជីវៈជាភាសាបរទេសសម្រាប់គ្រប់កម្រិតភូមិសិក្សា កម្រិតបណ្តុះបណ្តាល។ល។ ផ្តល់អាទិភាពដំណើរការភាសារបស់ប្រទេសជិតខាងនៅក្នុងឃុំជាប់ព្រំដែនក្នុងទម្រង់រូបភាពផ្សេងៗ បំពេញតម្រូវការរបស់អ្នករៀន និងសមស្របជាមួយនឹងភាពជាក់ស្តែង៕



