• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ជីវភាពរស់នៅរបស់ប្រជាជន​វៀតណាម

សន្លឹកឆ្នោតនៃ​ទំនុកចិត្តពីតំបន់ខ្ពង់រាបបាតសមុទ្រភាគខាងត្បូង

នាប៉ុន្មានថ្ងៃនេះ នៅលើដីគោកមានភាពមមាញឹកជាមួយនឹងការរៀបចំសម្រាប់ការបោះឆ្នោតរដ្ឋសភានីតិកាលទី១៦ និងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់...

ហើយនៅតំបន់សមុទ្រឆ្ងាយ ក៏មានទីតាំងបោះឆ្នោតពិសេស នៅលើនាវាសមុទ្រ អនុញ្ញាតឱ្យកងកម្លាំងដែលកំពុងបំពេញភារកិច្ចនៅលើសមុទ្រ ឬធ្វើដំណើរតាមសមុទ្រ រួមជាមួយអ្នកនេសាទ បំពេញកាតព្វកិច្ចស៊ីវិលរបស់ខ្លួន។

នាំយកប្រអប់សន្លឹកឆ្នោតទៅឱ្យអ្នកបោះឆ្នោតដែលកំពុងធ្វើការនៅលើផ្ទះរន្ទារ DK១.២០។ រូបថត៖ តំបន់លេខ ២ កងទ័ពជើងទឹក

ធ្វើដំណើរតាមសមុទ្រ ក្រុមបោះឆ្នោតបានជ្រើសរើសនាវា Truong Sa ០៤ ជាមជ្ឈមណ្ឌលរៀបចំការបោះឆ្នោត សម្រាប់អ្នកបោះឆ្នោតនៅលើនាវាល្បាត និងអ្នកនេសាទដែលកំពុងប្រតិបត្តិការនៅលើសមុទ្រ។ ការងារត្រៀមរៀបចំត្រូវបានអនុវត្តយ៉ាងហ្មត់ចត់ ស្របតាមបទប្បញ្ញត្តិ។ អនុសេនីយ៍ឯក Phan Sy Thien ស្នងការយោបាយនៃនាវា Truong Sa ០៤ កងអនុសេនាធំទី ១ កងពលតូចលេខ ១២៥ តំបន់លេខ ២ កងទ័ពជើងទឹក បានឲ្យដឹងថា៖ "កម្មាភិបាលនិងយុទ្ធជននៅលើនាវា បានជ្រួតជ្រាបនូវភារកិច្ច រៀបចំកន្លែងបោះឆ្នោត ខ្លឹមសារឃោសនា បដា និងពាក្យស្លោកតាមការណែនាំ; ប្តេជ្ញាបំពេញល្អនូវភារកិច្ចដែលត្រូវបានប្រគល់ជូន"។

អ្នកបោះឆ្នោតនៅផ្ទះរន្ទារ DK១.២០ និងនាវាល្បាត ៧៤០ ស្វែងយល់អំពីបេក្ខជននៃការបោះឆ្នោត។ រូបថត៖ តំបន់លេខ ២ កងទ័ពជើងទឹក

ទោះបីត្រូវបំពេញភារកិច្ចនៅលើសមុទ្រ ហើយមិនអាចទៅបោះឆ្នោតជាមួយប្រជាជនទូទាំងប្រទេសនៅថ្ងៃទី ១៥ខែមីនាបានទេ ប៉ុន្តែកម្មាភិបាលនិងយុទ្ធជនកងទ័ពជើងទឹកនៅតែត្រូវបានធានាសិទ្ធិនិងកាតព្វកិច្ចរបស់ពលរដ្ឋយ៉ាងពេញលេញ។ សម្រាប់មនុស្សជាច្រើន នេះជាលើកដំបូងដែលបានបោះឆ្នោតនៅលើសមុទ្រ; ចំពោះអ្នកខ្លះ វាជាលើកទីពីរ ឬទីបីហើយ ប៉ុន្តែចំណាប់អារម្មណ៍ទូទៅគឺមានកិត្តិយស និងមោទនភាព។ វរសេនីយ៍ត្រី Dinh Van Thu  នាវាលេខ ៧០៦ កងអនុសេនាធំកងទ័ពជើងទឹកលេខ ១២៨ បានចែករំលែកថា៖ “ក្រោយរយៈពេល ៣២ឆ្នាំបម្រើក្នុងជួរកងទ័ព នេះជាលើកទីមួយហើយដែលខ្ញុំបានបោះឆ្នោតនៅលើសមុទ្រ។ ពិតជាមានកិត្តិយស និងមោទនភាពខ្លាំងណាស់”៕

 

តាម VOV5​​ - វិទ្យុសំឡេងវៀតណាម​

ផ្សព្វផ្សាយគោលនយោបាយច្បាប់អំពីការបោះឆ្នោតជូនបងប្អូនជនជាតិសាសនាប្រូតេស្តង់នៅ ហាណូយ

ផ្សព្វផ្សាយគោលនយោបាយច្បាប់អំពីការបោះឆ្នោតជូនបងប្អូនជនជាតិសាសនាប្រូតេស្តង់នៅ ហាណូយ

សំដៅការបោះឆ្នោតជ្រើសតាំងតំណាងសមាជិករដ្ឋសភានីតិកាលទី ១៦ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់អាណត្តិ ២០២៦ - ២០៣១ ថ្ងៃទី ២ ខែ មីនា មន្ទីរជនជាតិនិងសាសនាសហការជាមួយមន្ទីរយុត្តិធម៌ទីក្រុង ហាណូយ រៀបចំកិច្ចប្រជុំឃោសានា ផ្សព្វផ្សាយច្បាប់អំពីវិស័យជំនឿ សាសនានិងច្បាប់អំពីការបោះឆ្នោតជូនសមណស័ក្ដិ អ្នកមុខអ្នកការ បងប្អូនជនជាតិសាសនាប្រូតេស្តង់នៅលើភូមិសាស្ត្រ។

Top