• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ទេសចរណ៍

ផ្កាផ្លាំរីកស្គុសស្គាយទាក់ទាញភ្ញៀវទេសចរអញ្ជើញមកតំបន់ភ្នំ ពុងលួង

បន្ទាប់ពីអស់រដូវផ្កាម៉ាក់ខៃ នៅលើជម្រាលភ្នំនៃឃុំ ពុងលួង មូកាងចាយ ខេត្ត ឡាវកាយ ផ្កាផ្លាំរីកស្រុះគ្នា គ្រប​ដណ្តប់លើជម្រាលភ្នំ បង្កើតទៅជាផ្ទាំងគំនូរស្រស់បំព្រងមួយ ហើយបរិសុទ្ធ។ ទីនេះបានក្លាយជា​គោលដៅ​ទេសចរណ៍ដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរអញ្ជើញមកទស្សនា ថតរូបដើម្បីរក្សា​អនុស្សាវរីយ៍នៅ​តំបន់ភ្នំ។ នៅចម្ងាយពីទីកណ្តាលខេត្ត ឡាវកាយ ប្រហែល ១៦០ គីឡូម៉ែត្រ នៅកម្ពស់ប្រហែលជាង ១.៣០០ ម៉ែត្រពីនីវ៉ូទឹក​សមុទ្រ ឃុំតំបន់ភ្នំ ពុងលួង មានអាកាសធាតុសមស្របសម្រាប់ដាំដំណាំផ្លាំ (Plum) បង្កាត់ពូជខុសរដូវ។ បច្ចុប្បន្នឃុំ ពុងលួង ទាំងមូលមានចម្ការដំណាំផ្លាំ​ប្រហែល ៣ ហិកតា ដាំប្រមូលផ្តុំនៅក្នុងភូមិ ឡាងសាង នៅលើ​ផ្ទៃដីប្រហែល ៥.០០០ ម៉ែត្រការ៉េ។
hoa-man-4.jpg
ក្នុងអំឡុងប៉ុន្មានថ្ងៃនេះ ភ្ញៀវទេសចរស្វែងរកភូមិ ឡាងសាង ឃុំ ពុងលួង ដើម្បីថតរូបក្នុងចម្ការផ្លាំ។

លោក ថាវ អាពេញ អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ ពុងលួង មានប្រសាសន៍ថា ឃុំមើលឃើញ​សក្តានុពលពីដំណាំផ្លាំមិនត្រឹមតែនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចនៅពេលប្រមូលផលផ្លែប៉ុណ្ណោះទេ ថែមទាំងរួម​ចំណែកដល់ការបង្កើតទេសភាពថ្មី និងគោលដៅទេសចរណ៍ថ្មីសម្រាប់ ពុងលួង ទៀតផង។

hoa-man-2.jpg
នៅភូមិ ឡាងសាង ផ្កាផ្លាំចាប់ផ្តើមរីកចាប់ពីពាក់កណ្តាលខែ មករា ដល់ដើមខែ កុម្ភៈ នេះជាខណៈ​ពេលល្អសម្រាប់ភ្ញៀវទេសចរមករុករកស្វែងយល់ដែនដី ពុងលួង។
hoa-man-5.jpg
ផ្កាផ្លាំនៅភូមិ ឡាងសាង រីកចាប់ពីពាក់កណ្តាលខែ មករា ដល់ដើមខែ កុម្ភៈ។

នាពេលខាងមុខ មូលដ្ឋាននឹងពិនិត្យឡើងវិញនូវផ្ទៃដីផលិតកម្មកសិកម្មទាំងមូលរបស់ប្រជាជននៅក្នុងភូមិ ឡាង​សាង ផ្តើមពីនោះជួយផ្សព្វផ្សាយ ចលនាប្រជាជនឱ្យប្តូរពីវាល ចម្ការគ្មានប្រសិទ្ធភាពងាកមកដាំដំណាំផ្លាំប្រមូល​ផ្តុំ​វិញ។ ទង្វើនេះក្នុងគោលបំណងបង្កើតជ្រលងភ្នំផ្កាផ្លាំមួយរីកស្រស់បំព្រងនៅដើមនិទាឃរដូវ ដើម្បីទាក់ទាញ​ភ្ញៀវទេសចរ រួមចំណែកដល់ការកសាង ពុងលួង រីកចម្រើន ពោរពេញអត្តសញ្ញាណ គួរឱ្យចាប់អារម្មណ៍ និងបោះ​ជំហានរឹងមាំទៅមុខក្នុងយុគសម័យថ្មី។

hoa-man-3.jpg
ភ្ញៀវទេសចរ ហាណូយ ស្រស់ឆើតឆាយក្នុងឈុតសម្លៀកបំពាក់ប្រពៃណីជនជាតិ ម៉ុង។

អាស្រ័យដោយមានទេសភាពធម្មជាតិដ៏មហស្ចារ្យ និងដិតដោយអត្តសញ្ញាណវប្បធម៌ពិសេសដាច់ដោយឡែក​នោះ​ ឃុំ ពុងលួង មានអានុភាពលេចធ្លោជាច្រើនសម្រាប់ការអភិវឌ្ឍទេសចរណ៍អេកូឡូស៊ី ទេសចរណ៍​សហគមន៍ ទេសចរណ៍សម្រាកលម្ហែកាយផ្សារភ្ជាប់ជាមួយនឹងការឆ្លងកាត់ពិសោធន៍វប្បធម៌។

hoa-man-6.jpg
ផ្កាផ្លាំរីកស្គុសស្គាយនៅតាមបណ្តាកូនភ្នំ ពុងលួង ផ្តល់ដំណឹងនិទាឃរដូវជិតមកដល់។

ស្ថិតនៅក្នុងតំបន់ស្នូលនៃ​កេរដំណែលជាតិពិសេសវាលស្រែកាំជណ្តើរ មូកាងចាយ ដែលជាកន្លែងល្បីល្បាញដោយមានវាលស្រែកាំ​ជណ្តើរ ជួរភ្នំដ៏មហស្ចារ្យ ព្រៃថ្មោង ល្បាក់ទឹកធ្លាក់ ទឹកជ្រោះថ្លាឈ្វង់ និងអាកាសធាតុត្រជាក់ត្រជុំពេញមួយឆ្នាំ។ ទាំងអស់នេះគឺជាលក្ខណៈអំណោយផលសម្រាប់ ពុងលួង ក្នុងការអភិវឌ្ឍទេសចរណ៍បៃតង និងប្រកបដោយស្ថិរភាព​ក្នុងអាណត្តិកាលឆ្នាំ ២០២៥ - ២០៣០៕

តាម -​ dantocmiennui.baotintuc.vn

រុករកព្រៃស្មាច់ ត្រា សឺ (Tra Su) នៅខេត្តអានយ៉ាង (An Giang)

រុករកព្រៃស្មាច់ ត្រា សឺ (Tra Su) នៅខេត្តអានយ៉ាង (An Giang)

ដោយស្ថិតនៅក្នុងប្រព័ន្ធព្រៃឈើដែលប្រើប្រាស់សម្រាប់គោលដៅពិសេសរបស់ប្រទេសវៀតណាម ព្រៃស្មាច់ ត្រា សឺ ស្ថិតនៅក្នុងឃុំ អាន គឺ ខេត្តអានយ៉ាង មានចម្ងាយប្រហែល ១០ គីឡូម៉ែត្រពីភាគខាងលិចនៃព្រំដែនវៀតណាម-កម្ពុជា។

Top