រដូវកាលពពកនៅលើកំពូលភ្នំ Ma Pi Leng

រដូវកាលពពកនៅលើកំពូលភ្នំ Ma Pi Leng


ជនជាតិម៉ុង (Mong) និងជនជាតិណុង (Nung) រស់នៅជុំវិញកំពូលភ្នំ Ma Pi Leng (Tuyen Quang) តែងតែទន្ទឹងរង់ចាំរដូវពពកមកដល់។ រដូវពពកនៅទីនេះ ចាប់ផ្តើម​មាននៅ​​ក្រោយបុណ្យចូលឆ្នាំថ្មីប្រពៃណី រហូតដល់ខែមិថុនាជារៀងរាល់ឆ្នាំ។ ពីព្រោះ​​នៅរដូវកាល​នេះ ពពកតែង​​ហោះកាត់បាន​នាំមកនូវជាតិសំណើមបន្តិចបន្តួច ដែលជា​សញ្ញាឱ្យជនជាតិម៉ុង ចាប់ផ្តើមដុត​ចម្ការ និង​ចូលដល់រដូវកាល​ដាំដុះថ្មី សម្រាប់​ដើម​ពោត និង​ដើមដំឡូងមី នៅលើផ្ទាំងថ្ម "ត្រចៀកឆ្មា" មានសំណើមគ្រប់គ្រាន់ ក្នុងការលូត​លាស់ និង​ចេញផ្កា។​ ហើយ​រដូវពពក ក៏ជារដូវកាល​ដែលទាក់ទាញភ្ញៀវទេសចរ​យ៉ាងច្រើនកុះករ ឱ្យមកគយគន់​សម្រស់ដ៏រ៉ូមែនទិក និង​ភាពអស្ចារ្យ ​នៃខ្នង​ភ្នំដ៏ល្បីបំផុត​នៅ​ប្រទេស​វៀតណាម​៕

 
ពពកពេលព្រឹកព្រលឹម នៅភូមិតូចមួយ ក្បែរខ្នង​​ភ្នំ Ma Pi Leng ។ រូបថត៖ ទ្រិញ​ ថុង​ថៀន/កាសែតរូបភាពវៀតណាម​
 
ពពករសាត់​គ្របដណ្តប់ លើតំបន់ឃុំ Pa Vi ស្ថិត​​នៅពាក់កណ្តាលខ្នង​​ភ្នំ Ma Pi Leng។ រូបថត៖ ទ្រិញ​ ថុង​ថៀន/កាសែតរូបភាពវៀតណាម​
 
  • អត្ថបទ​៖ ទ្រិញ​ ថុងថៀន​/កាសែតរូបភាព​វៀតណាម​
  • ប្រែសម្រួល៖ រីកើង​

Top