រដូវកាលពពកនៅលើកំពូលភ្នំ Ma Pi Leng
ជនជាតិម៉ុង (Mong) និងជនជាតិណុង (Nung) រស់នៅជុំវិញកំពូលភ្នំ Ma Pi Leng (Tuyen Quang) តែងតែទន្ទឹងរង់ចាំរដូវពពកមកដល់។ រដូវពពកនៅទីនេះ ចាប់ផ្តើមមាននៅក្រោយបុណ្យចូលឆ្នាំថ្មីប្រពៃណី រហូតដល់ខែមិថុនាជារៀងរាល់ឆ្នាំ។ ពីព្រោះនៅរដូវកាលនេះ ពពកតែងហោះកាត់បាននាំមកនូវជាតិសំណើមបន្តិចបន្តួច ដែលជាសញ្ញាឱ្យជនជាតិម៉ុង ចាប់ផ្តើមដុតចម្ការ និងចូលដល់រដូវកាលដាំដុះថ្មី សម្រាប់ដើមពោត និងដើមដំឡូងមី នៅលើផ្ទាំងថ្ម "ត្រចៀកឆ្មា" មានសំណើមគ្រប់គ្រាន់ ក្នុងការលូតលាស់ និងចេញផ្កា។ ហើយរដូវពពក ក៏ជារដូវកាលដែលទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនកុះករ ឱ្យមកគយគន់សម្រស់ដ៏រ៉ូមែនទិក និងភាពអស្ចារ្យ នៃខ្នងភ្នំដ៏ល្បីបំផុតនៅប្រទេសវៀតណាម៕
- អត្ថបទ៖ ទ្រិញ ថុងថៀន/កាសែតរូបភាពវៀតណាម
- ប្រែសម្រួល៖ រីកើង











