ក្នុងអំឡុងប៉ុន្មានថ្ងៃនេះ ភ្ញៀវទេសចរស្វែងរកភូមិ ឡាងសាង ឃុំ ពុងលួង ដើម្បីថតរូបក្នុងចម្ការផ្លាំ។លោក ថាវ អាពេញ អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ ពុងលួង មានប្រសាសន៍ថា ឃុំមើលឃើញសក្តានុពលពីដំណាំផ្លាំមិនត្រឹមតែនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចនៅពេលប្រមូលផលផ្លែប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដល់ការបង្កើតទេសភាពថ្មី និងគោលដៅទេសចរណ៍ថ្មីសម្រាប់ ពុងលួង ទៀតផង។
នៅភូមិ ឡាងសាង ផ្កាផ្លាំចាប់ផ្តើមរីកចាប់ពីពាក់កណ្តាលខែ មករា ដល់ដើមខែ កុម្ភៈ នេះជាខណៈពេលល្អសម្រាប់ភ្ញៀវទេសចរមករុករកស្វែងយល់ដែនដី ពុងលួង។
ផ្កាផ្លាំនៅភូមិ ឡាងសាង រីកចាប់ពីពាក់កណ្តាលខែ មករា ដល់ដើមខែ កុម្ភៈ។នាពេលខាងមុខ មូលដ្ឋាននឹងពិនិត្យឡើងវិញនូវផ្ទៃដីផលិតកម្មកសិកម្មទាំងមូលរបស់ប្រជាជននៅក្នុងភូមិ ឡាងសាង ផ្តើមពីនោះជួយផ្សព្វផ្សាយ ចលនាប្រជាជនឱ្យប្តូរពីវាល ចម្ការគ្មានប្រសិទ្ធភាពងាកមកដាំដំណាំផ្លាំប្រមូលផ្តុំវិញ។ ទង្វើនេះក្នុងគោលបំណងបង្កើតជ្រលងភ្នំផ្កាផ្លាំមួយរីកស្រស់បំព្រងនៅដើមនិទាឃរដូវ ដើម្បីទាក់ទាញភ្ញៀវទេសចរ រួមចំណែកដល់ការកសាង ពុងលួង រីកចម្រើន ពោរពេញអត្តសញ្ញាណ គួរឱ្យចាប់អារម្មណ៍ និងបោះជំហានរឹងមាំទៅមុខក្នុងយុគសម័យថ្មី។
ភ្ញៀវទេសចរ ហាណូយ ស្រស់ឆើតឆាយក្នុងឈុតសម្លៀកបំពាក់ប្រពៃណីជនជាតិ ម៉ុង។អាស្រ័យដោយមានទេសភាពធម្មជាតិដ៏មហស្ចារ្យ និងដិតដោយអត្តសញ្ញាណវប្បធម៌ពិសេសដាច់ដោយឡែកនោះ ឃុំ ពុងលួង មានអានុភាពលេចធ្លោជាច្រើនសម្រាប់ការអភិវឌ្ឍទេសចរណ៍អេកូឡូស៊ី ទេសចរណ៍សហគមន៍ ទេសចរណ៍សម្រាកលម្ហែកាយផ្សារភ្ជាប់ជាមួយនឹងការឆ្លងកាត់ពិសោធន៍វប្បធម៌។
ផ្កាផ្លាំរីកស្គុសស្គាយនៅតាមបណ្តាកូនភ្នំ ពុងលួង ផ្តល់ដំណឹងនិទាឃរដូវជិតមកដល់។ស្ថិតនៅក្នុងតំបន់ស្នូលនៃកេរដំណែលជាតិពិសេសវាលស្រែកាំជណ្តើរ មូកាងចាយ ដែលជាកន្លែងល្បីល្បាញដោយមានវាលស្រែកាំជណ្តើរ ជួរភ្នំដ៏មហស្ចារ្យ ព្រៃថ្មោង ល្បាក់ទឹកធ្លាក់ ទឹកជ្រោះថ្លាឈ្វង់ និងអាកាសធាតុត្រជាក់ត្រជុំពេញមួយឆ្នាំ។ ទាំងអស់នេះគឺជាលក្ខណៈអំណោយផលសម្រាប់ ពុងលួង ក្នុងការអភិវឌ្ឍទេសចរណ៍បៃតង និងប្រកបដោយស្ថិរភាពក្នុងអាណត្តិកាលឆ្នាំ ២០២៥ - ២០៣០៕