តាមរឿងដំណាលប្រជាប្រិយនៃតំបន់សាប៉ានិទានថា មុននេះគូស្វាមីភរិយាជនជាតិម៉ុង (Mong) នរណារៀបការច្រើនឆ្នាំហើយមិនទាន់មានបុត្រ ស្វាមីនឹងឡើងទៅកាន់ខ្ពង់រាបណាមួយ សូមអារក្សភ្នំ អារក្សខ្ពង់រាបប្រោសប្រទានគ្រួសារមានបុត្រម្នាក់ជាដើម។ ក្នុងបីឆ្នាំ ឬ៥ឆ្នាំបន្តបន្ទាប់ ក្រោយពេលសម្រាលបុត្ររួច គ្រួសារសុទ្ធតែរៀបចំពិធីហ្គូវតាវ (Gau Tao) អញ្ជើញបងប្អូន មាមីង ភូមិផងរបងជាមួយ នៃជនជាតិម៉ុង (Mong) ចូលមករួមក្តីសប្បាយ និង សងគុណបំណាចអារក្ស អាទិទេព បានប្រោលប្រទាន។
ប្រភពដើមនៃពិធីបុណ្យហ្គូវតាវ (Gau Tao) ជនជាតិម៉ុង (Mong) នៅឃុំសានសាហូ (San Sa Ho) ចាប់ផ្តើមមានតាំងពីនោះមក។ ក្រោយមក ពិធីបានរៀបចំជាប្រចាំ ហើយក្លាយជាពិធីបុណ្យនៃសហគមន៍ភូមិស្រុក។ ហេតុនេះ ពិធីបុណ្យហ្គូវតាវ (Gau Tao) ក្រៅពីសូមប្រទានបុត្រ នៅទាំងសូមសុខភាព សូមសំណាង សូមរដូវអំណោយផល អ្នកភូមិមានជីវភាពរស់នៅសុខដុមរមនា រុងរឿង។

មាមីងជនជាតិម៉ុង (Mong) នៅតំបន់ភ្នំ ហ្វាងឡៀនសើន (Hoang Lien Son) អធិកអធម៌លេងបុណ្យហ្គូវតាវ (Gau Tao)។ រូបថត៖ ត្រុងចិញ

បុណ្យហ្គូវតាវ (Gau Tao) បានរៀបចំនៅលើវាលស្រែកាំជណ្តើរ បន្ទាប់ពីរដូវប្រមូលផល នៅឃុំសានសាហូ (San Sa Ho)។ រូបថត៖ ត្រឹនហ៊ីវ
ក្នុងពិធីកិច្ច ជនជាតិម៉ុង (Mong) ព្យួរត្រែ ទុកសម្រាប់ផ្លុំអញ្ជើញអារក្សភ្នំ អារក្សព្រៃ និង ព្យួរកញ្ចុមពោត បាច់ស្រូវ នៅលើបង្គោលទង់ដោយបំណងមានជីវភាពរស់នៅសុខដុមរមនា។ រូបថត៖ តឹតសើន

ប្អូនៗជនជាតិម៉ុង (Mong) ចូលចិត្តមើលពិធីបុណ្យហ្គូវតាវ (Gau Tao)។ រូបថត៖ វៀតគឿង
ប្អូនៗជនជាតិម៉ុង (Mong) សម្តែងរបាំឆត្រនាពិធីបុណ្យហ្គូវតាវ (Gau Tao)។ រូបថត៖ ត្រុងចិញ
ប្អូនជនជាតិម៉ុង (Mong) សម្តែងឈុតសិល្បៈប្រពៃណី។ រូបថត៖ ត្រាងឡិញ

ប្អូនៗជនជាតិម៉ុង (Mong) ប្រឡងដើរលើដើមឫស្សី។ រូបថត៖ ត្រឹនហ្វីវ
ប្អូនៗជនជាតិម៉ុង (Mong) ប្រឡងឡើងសសរ។ រូបថត៖ ថុងធៀន
|
ពិធីបុណ្យហ្គូវតាវ (Gau Tao) ជាមួយនឹងសកម្មភាពវប្បធម៌ពិសេសដូចជា៖ របាំកែន ប្រឡងឡើងដើមឈើ រាំរបាំឈើច្រត់ ប្រឡងបាញ់ធ្នូរ ប្រឡងប្រដាល់ ប្រឡងចម្រៀងឆ្លើយឆ្លងជាដើម។ ភ្ញៀវទេសចរបរទេស ឈរខាងក្រៅទះដៃ ហោកញ្ជ្រៀវ គាំទ្រ ធ្វើឱ្យបរិយាកាសនៃពិធីបុណ្យកាន់តែឱឡារិក។ ដល់ពេលស្បៃរាត្រីទម្លាក់បាំងពន្លឺរស្មី ក៏ជាពេលសម្រាប់បុរសប្រឡងប្រណាំង សាសងមនោសញ្ចេតនាមកលើមិត្តស្រី តាមរយៈសំឡេងអង្គូចឫស្សី សំឡេងខ្លុយរសាត់តាមជ្រលងភ្នំ ឬពាក្យផ្តោះផ្តងស្នេហា តាមរយៈចម្រៀងអុង (Ong)៕
អត្ថបទ៖ ក្លឹបថតរូបកាលៈទេសៈមាស