ប្រធានាធិបតីអៀរឡង់ លោក Michael D. Higgins និងភរិយាថតរូបជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម។ (រូបថត៖ VOV)
ថ្លែងមតិនៅទីនេះ ប្រធានាធិបតីអៀរឡង់ លោក Michael D. Higgins បានសម្តែងនូវក្តីសង្ឃឹមថា ដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម នឹងរួមចំណែកក្នុងការរក្សា និងពង្រឹងទំនាក់ទំនងមិត្តភាព និងការអភិវឌ្ឍនៃ ប្រទេសទាំងពីរ អៀរឡង់ និងវៀតណាម។ លោកប្រធានាធិបតី Michael D. Higgins មានបំណងចង់ឆ្លៀតឱកាសនេះ ដើម្បីបង្ហាញពីសាមគ្គីភាពជាមួយលោកអគ្គលេខា បក្ស ប្រធានរដ្ឋ តូ ឡឹម និងតាមរយៈលោកអគ្គលេខាបក្ស ប្រធានរដ្ឋ ចែករំលែកការ បត់បង់ និងការខូចខាតរបស់ប្រជាជនវៀតណាមដែលបណ្តាលមកពីព្យុះទីហ្វុង Yagi ព្រមទាំងអះអាងថា ក្នុងនាមជាដៃគូអភិវឌ្ឍន៍យូរអង្វែងជាមួយវៀតណាម អៀរឡង់ សន្យាជួយគាំទ្រកិច្ចខិតខំប្រឹងប្រែងស្តារមនុស្សធម៌។ លោកប្រធានាធិបតី Michael D. Higgins បានវាយតំលៃខ្ពស់ចំពោះតួនាទីរបស់ វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសតែ ៤ លើពិភពលោកដែលចូលរួមក្នុង ភាពជាដៃគូផ្លាស់ប្តូរថាមពលដោយយុត្តិធម៌ ដែលគាំទ្រដោយសហភាពអឺរ៉ុប (EU) តាមនោះបង្ហាញឲ្យឃើញពីការប្តេជ្ញាចិត្តក្នុងការប្រឈមមុខ និងដឹកនាំការឆ្លើយតប ជាសកល ទៅនឹងការប្រែប្រួលអាកាសធាតុ។
ប្រធានាធិបតីអៀរឡង់ លោក Michael D. Higgins ក៏បានលើកសរសើរចំពោះ តួនាទីសំខាន់ និងសកម្មរបស់វៀតណាមក្នុងសន្តិសុខតំបន់ រួមទាំងវិធីសាស្រ្តការទូត មិនចូលបក្សសម្ព័ន្ធ និងគោលនយោបាយ “ ៤ ទេ” - មិនចូលរួមសម្ព័ន្ធភាពយោធាទេ មិនចងសម្ព័ន្ធជាមួយប្រទេសមួយដើម្បីប្រឆាំងនឹងប្រទេសមួយទៀតទេ មិន មានមូល ដ្ឋានយោធានៅបរទេស ឬប្រើប្រាស់វៀតណាមជាគម្នាស់ដើម្បីវាយបកប្រទេសដទៃទេ ហើយមិនគំរាមកំហែង ឬប្រើប្រាស់កម្លាំងទេ។ លោកប្រធានាធិបតីអៀរឡង់បាន សង្កត់ធ្ងន់ថា យុទ្ធសាស្ត្រមិនចូលបក្សសម្ព័ន្ធនេះ និងទំនាក់ទំនងប្រកបដោយតុល្យ ភាព និងស្អាតស្អំជាមួយមហាអំណាចធំៗបាននាំមកនូវផលប្រយោជន៍ដ៏ធំធេង