• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានាធិបតីស្រីលង្កា លោក Anura Kumara Dissanayaka ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម

នាព្រឹកថ្ងៃទី ៤ ឧសភា ប្រធានាធិបតីនៃសាធារណរដ្ឋសង្គមនិយមប្រជាធិបតេយ្យស្រីលង្កា លោក Anura Kumara Dissanayaka បានអញ្ជើញមកដល់ទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម និងចូលរួមពិធីបុណ្យវិសាខបូជាអង្គការសហប្រជាជាតិ ចាប់ពីថ្ងៃទី ៤-៦ ឧសភា តបតាមការអញ្ជើញរបស់ប្រធានរដ្ឋវៀតណាម លោក លឿង គឿង។
ពិធីស្វាគមន៍ប្រធានាធិបតីនៃសាធារណរដ្ឋសង្គមនិយមប្រជាធិបតេយ្យស្រីលង្កា Anura Kumara Dissanayaka នៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai (រូបថត៖ TTXVN)

ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី Anura Kumara Dissanayaka គឺជាដំណើរទស្សនកិច្ចមកកាន់វៀតណាមលើកដំបូងរបស់ប្រមុខរដ្ឋស្រីលង្កាក្នុងរយៈពេល ១៦ ឆ្នាំកន្លងមក ហើយក៏ជាដំណើរទស្សនកិច្ចលើកដំបូងមកកាន់វៀតណាមរបស់លោកប្រធានាធិបតី Anura Kumara Dissanayaka ចាប់តាំងពីលោកចូលកាន់តំណែងក្នុងខែកញ្ញា ឆ្នាំ ២០២៤។ ដំណើរទស្សនកិច្ចនេះបានប្រព្រឹត្តទៅក្នុងឱកាសរំលឹកខួបលើកទី ៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងស្រីលង្កា (១៩៧០ - ២០២៥) ដែលជាឱកាសសម្រាប់ភាគីទាំងពីរពិនិត្យមើលឡើងវិញ នូវទំនាក់ទំនងសហប្រតិ បត្តិការក្រោយរយៈពេលជាង ៥ ទសវត្សរ៍នៃការបង្កើតនិងអភិវឌ្ឍន៍ តាមនោះស្នើនូវទិសដៅនិងវិធានការដើម្បីពង្រឹង និងអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុងបរិបទថ្មី ស្របតាមកិច្ចសហប្រតិ បត្តិការ និងផលប្រយោជន៍រួមនៃប្រទេសទាំងពីរ ព្រមទាំងរួមចំណែកសម្រាប់ការអភិវឌ្ឍរួម ដើម្បីសន្តិភាពនិងកិច្ចសហប្រតិបត្តិការក្នុងតំបន់៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ឯកអគ្គរដ្ឋទូតកាហ្សាក់ស្ថានប្រចាំនៅវៀតណាម៖ ទំនាក់ទំនងវៀតណាម-កាហ្សាក់ស្ថានឈានចូល សម័យកាលមាស

ឯកអគ្គរដ្ឋទូតកាហ្សាក់ស្ថានប្រចាំនៅវៀតណាម៖ “ទំនាក់ទំនងវៀតណាម-កាហ្សាក់ស្ថានឈានចូល “សម័យកាលមាស”

“ទំនាក់ទំនងវៀតណាម-កាហ្សាក់ស្ថានបានឈានចូល “ដំណាក់កាលមាស” ដោយមានសក្ដានុពលកិច្ចសហប្រតិបត្តិការបើក ចំហ និងមានទំនុកចិត្តក្នុងការសម្រេចបានសមិទ្ធិផលជាច្រើនក្នុងទំនាក់ទំនងទ្វេភាគីនាពេលខាងមុខ។

Top