ប្រធានរដ្ឋសភាលោក Tran Thanh Man អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ (រូបថត៖ VNA)
អញ្ជើញថ្លែងមតិក្នុងជំនួបនេះ ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man បានឲ្យដឹងថា ក្នុងសម័យប្រជុំលើកទី៨ រដ្ឋសភានឹងពិចារណា ហើយសម្រេចលើបញ្ហាសំខាន់ៗជាច្រើនដូចជា៖ គោលនយោបាយកែសម្រួលផែន ការប្រើប្រាស់ដីធ្លី ដំណាក់កាល ២០២១-២០៣០ និងចក្ខុវិស័យដល់ឆ្នាំ ២០៥០; គោលនយោបាយវិនិយោគសម្រាប់គម្រោងផ្លូវរថភ្លើងល្បឿនលឿន ខាងជើង-ខាងត្បូង។ ដូច្នេះ ជំនាញវិជ្ជាជីវៈ និងការទទួលខុសត្រូវក្នុងការងារតាក់តែងច្បាប់គឺមានសារៈសំខាន់ណាស់។
“យើងត្រូវបង្កើនជំនាញវិជ្ជាជីវៈ និងគុណភាពជាបណ្ដើរៗក្នុងការងារបង្កើតច្បាប់ ដែលត្រូវធ្វើយ៉ាងយកចិត្តទុកដាក់ពីភ្នាក់ងារ ចងក្រងសេចក្តីព្រាងផងដែរ” នេះបើយោងតាមប្រសាសន៍របស់លោកប្រធានរដ្ឋសភា៕