• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាមចូលរួមពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការរវាង Vietjet និង Lao Airlines

ផ្លូវហោះហើរថ្មីនេះគ្រោងនឹងបម្រើអ្នកដំណើរចាប់ពីខែកុម្ភៈ ឆ្នាំ ២០២៤ ជាមួ នឹងជើងហោះហើរទៅមកចំនួន ៤ ជើងក្នុងមួយសប្តាហ៍ ដែលរួមចំណែកដល់ការ លើកកម្ពស់ពាណិជ្ជកម្ម ទេសចរណ៍ និងការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសទាំងពីរ។
ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងអនុប្រធានរដ្ឋសភាឡាវលោកស្រី Sounthone Xayachak ទៅទស្សនាកន្លែងថែទាំយន្តហោះ Vietjet នៅទីក្រុងវៀងច័ន្ទ។
(រូបថត៖ VNA)

នាព្រឹកថ្ងៃទី៤ ខែធ្នូ នៅរដ្ឋធានីវៀងច័ន្ទរបស់ឡាវ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញចូលរួម និងធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើ កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងក្រុមហ៊ុនអាកាសចរណ៍ Vietjet និងក្រុមហ៊ុន អាកាសចរណ៍ជាតិឡាវ (Lao Airlines) និងប្រកាសបើកផ្លូវហោះហើរថ្មីតភ្ជាប់រដ្ឋធានី វៀងចន្ទន៍ (ឡាវ) ជាមួយទីក្រុងហូជីមិញ (វៀតណាម)។
ផ្លូវហោះហើរថ្មីនេះគ្រោងនឹងបម្រើអ្នកដំណើរចាប់ពីខែកុម្ភៈ ឆ្នាំ ២០២៤ ជាមួយ នឹងជើងហោះហើរទៅមកចំនួន ៤ ជើងក្នុងមួយសប្តាហ៍ ដែលរួមចំណែកដល់ការ លើកកម្ពស់ពាណិជ្ជកម្ម ទេសចរណ៍ និងការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសទាំងពីរ។
ក្រុមហ៊ុនអាកាសចរណ៍ Vietjet និង Lao Airlines បានក្លាយជាដៃគូគ្រប់ជ្រុង ជ្រោយក្នុងការដឹកជញ្ជូនអ្នកដំណើរ និងទំនិញ ព្រមទាំងពង្រីកកិច្ចសហប្រតិបត្តិការ ក្នុងសកម្មភាពបច្ចេកទេស ការជួសជុល និងថែទាំយន្តហោះ ក៏ដូចជាការបណ្តុះ បណ្តាលធនធានមនុស្សផ្នែកអាកាសចរណ៍ផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

តបតាមការអញ្ជើញរបស់ប្រធានាធិបតីអាស៊ែបៃហ្សង់លោក Ilham Aliyev អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម និង លោកជំទាវ បានទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅអាស៊ែបៃហ្សង់ ចាប់ពីថ្ងៃទី ៧ ដល់ ថ្ងៃទី ៨ ឧសភា។

Top