• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាលោក Vuong Dinh Hue អញ្ជើញចូលរួមកម្មវិធីសិល្បៈ “សិរីរុងរឿងមាតុភូមិវៀតណាម”

សេចក្ដីអំពាវនាវប្រឡងប្រណាំងស្នេហាជាតិរបស់លោកប្រធានហូជីមិញ បានលើកទឹកចិត្ត កៀរគរបក្សទាំងមូល ប្រជាជនទាំងមូល ពង្រីកប្រពៃណីស្នេហាជាតិ ស្មារតីសាមគ្គីភាព ឆន្ទៈខ្លួនទីពឹងខ្លួន ជំនះពុះពារគ្រប់ការលំបាកលំបាកទាំងអស់ដើម្បីបង្កើតឡើងជ័យជំនះដ៏ត្រចះត្រចង់។
ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងបណ្ដាតំណាងចូលរួមកម្មវិធីសិល្បៈ។ (រូបថត៖ VOV)

នាយប់ថ្ងៃទី ៣ មិថុនា នៅរោងមហោស្រពទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញចូលរួមកម្មវិធីសិល្បៈ “សិរីរុងរឿងមាតុភូមិវៀតណាម” ដែលរៀបចំឡើងដោយកាសែតតំណាងប្រជាជន ក្នុងឱកាសរំលឹកខួបលើកទី ៧៥ នៃសេចក្ដីអំពាវនាវប្រឡងប្រណាំងស្នេហាជាតិរបស់លោកប្រធានហូជីមិញ (១១ មិថុនា ឆ្នាំ១៩៤៨ - ១១ មិថុនា ឆ្នាំ២០២៣)។

ក្រោយពីបដិវត្តន៍ខែសីហា ឆ្នាំ ១៩៤៥ ជោគវាសនារបស់ប្រទេសជាតិស្ថិតនៅក្នុងស្ថានការណ៍លំបាកយ៉ាងខ្លាំង។ លោកប្រធានហូជីមិញបានយល់ឃើញពីភាពចាំបាច់នៃការកៀរគរកម្លាំងពលំរបស់ប្រជាជាតិវៀតណាមទាំងមូលដើម្បី បំពេញភារកិច្ចបន្ទាន់នៃបដិវត្តន៍។ តាមគំនិតផ្តួចផ្តើមរបស់លោកប្រធានហូជីមិញ នៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ ១៩៤៨ គណៈកម្មាធិការមជ្ឈិមបក្សបានចេញសារាចរណ៍ជំរុញចលនាប្រឡងប្រណាំងស្នេហាជាតិ ដើម្បីលើកទឹកចិត្តកងកម្លាំងទាំងអស់ចូលរួមការតស៊ូនិងកសាងប្រទេសជាតិ។ បន្ទាប់មក ក្នុងឱកាសរំលឹកខួប ១០០០ ថ្ងៃនៃការតស៊ូ នៅថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ១៩៤៨ លោកប្រធានហូជីមិញ បានចេញ “សេចក្ដីអំពាវនាវប្រឡងប្រណាំងស្នេហាជាតិ”។

សេចក្ដីអំពាវនាវប្រឡងប្រណាំងស្នេហាជាតិរបស់លោកប្រធានហូជីមិញ បានលើកទឹកចិត្ត កៀរគរបក្សទាំងមូល ប្រជាជនទាំងមូល ពង្រីកប្រពៃណីស្នេហាជាតិ ស្មារតីសាមគ្គីភាព ឆន្ទៈខ្លួនទីពឹងខ្លួន ជំនះពុះពារគ្រប់ការលំបាកលំបាកទាំងអស់ដើម្បីបង្កើតឡើងជ័យជំនះដ៏ត្រចះត្រចង់។

ក្នុងអំឡុងពេល៧៥ឆ្នាំកន្លងមកនេះ សតិអារម្មណ៍អំពីការប្រឡងប្រណាំងស្នេហាជាតិរបស់ប្រធានហូជីមិញ ត្រូវបានបក្ស និងប្រជាជនអនុវត្តន៍ប្រកបដោយភាពច្នៃប្រឌិតក្នុងសម័យបដិវត្តន៍នីមួយៗ; ចលនាប្រឡងប្រណាំងស្នេហាជាតិជាច្រើនត្រូវបានបំផុសឡើង ដែលនាំមកនូវប្រសិទ្ធភាពជាក់ស្តែង; គំរូឆ្នើមៗជាច្រើនត្រូវបានរកឃើញនៅក្នុងគ្រប់វិស័យនៃជីវភាពសង្គម៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

តបតាមការអញ្ជើញរបស់ប្រធានាធិបតីអាស៊ែបៃហ្សង់លោក Ilham Aliyev អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម និង លោកជំទាវ បានទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅអាស៊ែបៃហ្សង់ ចាប់ពីថ្ងៃទី ៧ ដល់ ថ្ងៃទី ៨ ឧសភា។

Top