ថ្លែងមតិក្នុងកិច្ចប្រជុំ ប្រធានរដ្ឋសភា លោក Tran Thanh Man បានឲ្យដឹងថា ខ្លឹមសារដែលបានពិចារណាក្នុងកិច្ចប្រជុំនេះ មានគោលបំណងបម្រើការងារបង្រួមក្បាលម៉ាស៊ីនដឹកនាំក្នុងដំណាក់កាលបន្ទាប់។
ប្រធានរដ្ឋសភាលោក Tran Thanh Man អញ្ជើញថ្លែងមតិ (រូបថត៖ VOV)
នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥
នៅវិមានរដ្ឋសភា (នៃទីក្រុងហាណូយ) ប្រធានរដ្ឋសភាវៀតណាម លោក Tran
Thanh Man បានដឹកនាំកិច្ចប្រជុំគណៈ
កម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សរដ្ឋសភា
ស្តីពីខ្លឹមសារមួយចំនួនទាក់ទិននឹងគម្រោងការតម្រង់ទិស
សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី ១៦
និងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់សម្រាប់អាណត្តិឆ្នាំ ២០២៦-២០៣១
និងពង្រាងច្បាប់បំពេញបន្ថែមមាត្រាមួយចំនួននៃសេចក្តីព្រាងច្បាប់បោះឆ្នោតសមាជិកសភានិងសមាជិកក្រុមប្រឹក្សា;
វឌ្ឍនភាពការងារធ្វើវិសោធនកម្ម
និងបំពេញបន្ថែមមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣។
ថ្លែងមតិក្នុងកិច្ចប្រជុំ
ប្រធានរដ្ឋសភា លោក Tran Thanh Man បានឲ្យដឹងថា
ខ្លឹមសារដែលបានពិចារណាក្នុងកិច្ចប្រជុំនេះ
មានគោលបំណងបម្រើការងារបង្រួមក្បាលម៉ាស៊ីនដឹកនាំក្នុងដំណាក់កាលបន្ទាប់។
លោកប្រធានរដ្ឋសភាបានស្នើឱ្យស្ថាប័នរដ្ឋសភា
បន្តលើកកម្ពស់ស្មារតីទទួលខុសត្រូវ
សម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយស្ថាប័នរដ្ឋាភិបាល និងត្រៀមរៀបចំខ្លឹមសារយ៉ាងប្រុងប្រយ័ត្នដាក់ជូនការិយាល័យនយោបាយ
និងគណៈកម្មាធិការមជ្ឈឹម ដើម្បីធានាបាននូវវឌ្ឍនភាព គុណភាព និងតម្រូវការ។
ប្រធានរដ្ឋសភាលោក Tran Thanh Man ក៏បានស្នើឱ្យពង្រឹងការងារឃោសនា
និងកិច្ចការសតិអារម្មណ៍នយោបាយក្នុងចំណោមកម្មាភិបាល បក្ខជននិងប្រជាជន
ដើម្បីជួយបង្រួបបង្រួមទាំងការយល់ដឹង និងសកម្មភាពក្នុងការអនុវត្តគោលនយោបាយរបស់បក្ស៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម