• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ទទួលជួបអគ្គរដ្ឋអាជ្ញានៃអយ្យការកំពូល Azerbaijan

នារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ នៅវិមានប្រធានរដ្ឋ (ហាណូយ) ប្រធានរដ្ឋវៀតណាម លោក លឿង គឿង បានអញ្ជើញទទួលជួបលោក Kamran Bayram Aliyev អគ្គរដ្ឋ អាជ្ញានៃអយ្យការកំពូល Azerbaijan ដែលកំពុងបំពេញទស្សនកិច្ចការងារនៅ វៀតណាម។
ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ទទួលជួបអគ្គរដ្ឋអាជ្ញានៃអយ្យការកំពូល Azerbaijan។ (រូបថត៖ VOV)

ក្នុងជំនួបនេះ លោកប្រធានរដ្ឋបានអះអាងថា ដំណើរទស្សនកិច្ចរបស់គណៈ ប្រតិភូលើកនេះ មានអត្ថន័យដ៏សំខាន់ដែល រួមចំណែកពង្រឹងថែមទៀតនូវទំនាក់ទំនង មិត្តភាពជាប្រពៃណីរវាងវៀតណាម និង Azerbaijan និយាយរួម និងកិច្ចសហប្រតិបត្តិ ការទ្វេភាគីរវាងស្ថាប័នយុត្តិធម៌នៃប្រទេសទាំងពីរនិយាយដោយឡែក។ ដើម្បីធ្វើឱ្យកិច្ច សហប្រតិបត្តិការរវាងអយ្យការនៃប្រទេសទាំងពីរកាន់តែជាក់ស្តែង និងមានប្រសិទ្ធ ភាព លោកប្រធានរដ្ឋបានស្នើឱ្យភាគីទាំងពីរផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ជា ប្រចាំ ដើម្បីពង្រឹងទំនាក់ទំនងមិត្តភាព និងការយល់ដឹងគ្នាទៅវិញទៅមក; សហប្រតិ បត្តិការយ៉ាងជិតស្និទ្ធក្នុងការបណ្តុះបណ្តាល បំប៉នកម្មាភិបាល និងបុគ្គលិករដ្ឋអាជ្ញានៃ ភាគីទាំងពីរ; គាំទ្រយ៉ាងសកម្មចំពោះគំនិតផ្តួចផ្តើមរបស់គ្នាទៅវិញទៅមកនៅវេទិកា សហប្រតិបត្តិការអន្តរជាតិពហុភាគី ដែលប្រទេសទាំងពីរជាសមាជិក។

ដោយយល់ស្របនឹងមតិយោបល់របស់ប្រធានរដ្ឋវៀតណាម អគ្គរដ្ឋអាជ្ញានៃ អយ្យការកំពូល Azerbaijan លោក Kamran Bayram Aliyev បានជម្រាបជូនលោក ប្រធានរដ្ឋអំពីលទ្ធផលនៃជំនួបធ្វើការជាមួយអយ្យការប្រជាជនកំពូលវៀតណាម ដោយឲ្យដឹងថា ភាគីទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ តាមនោះនឹងរួមចំណែកនាំទំនាក់ទំនងរវាងប្រទេសទាំង ពីរឱ្យកាន់តែស៊ីជម្រៅនិងជាក់ស្ដែងថែមទៀត៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

តបតាមការអញ្ជើញរបស់ប្រធានាធិបតីអាស៊ែបៃហ្សង់លោក Ilham Aliyev អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម និង លោកជំទាវ បានទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅអាស៊ែបៃហ្សង់ ចាប់ពីថ្ងៃទី ៧ ដល់ ថ្ងៃទី ៨ ឧសភា។

Top