• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋលោក To Lam អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅវៀតណាម

នារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ នៅវិមានប្រធានរដ្ឋ នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក To Lam បានអញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពអូស្ត្រាលីប្រចាំនៅវៀតណាម លោក Andrew Goledzinowski។
ប្រធានរដ្ឋ លោក To Lam អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅវៀតណាម Andrew Goledzinowski (រូបថត៖ Nhan Sang/TTXVN)

ក្នុងជំនួបនេះ ប្រធានរដ្ឋ លោក To Lam មានប្រសាសន៍ថា ឈរលើក្របខ័ណ្ឌថ្មីនៃភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ ភាគីទាំងពីរត្រូវបង្កើតកម្មវិធីសកម្មភាពយ៉ាងឆាប់ៗ ជាមួយនឹងផែនការសហប្រតិបត្តិការជាក់ស្តែង ហើយនៅចំពោះមុខ គឺជំរុញកិច្ចសហប្រតិបត្តិការលើវិស័យដូចជា ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ថាមពលស្អាត ការផ្លាស់ប្តូរឌីជីថល និងបញ្ញាសិប្បនិម្មិត។ ទន្ទឹមនឹងនោះ គឺរក្សាការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ ពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគ។ លោកប្រធានរដ្ឋក៏បានវាយតម្លៃខ្ពស់ចំពោះការបន្តផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការរបស់អូស្ត្រាលី (ODA) អាហា រូបករណ៍ និងការពង្រីកទំនាក់ទំនងរវាងសាកលវិទ្យាល័យជាមួយវៀតណាម; សង្ឃឹមថា អូស្ត្រាលីនឹងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគមន៍ វៀតណាមក្នុងការសិក្សា ការរស់នៅ និងធ្វើការនៅប្រទេសអូស្ត្រាលី។

រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតអូស្ត្រាលី Andrew Goledzinowski បានវាយតម្លៃខ្ពស់ចំពោះគោលនយោបាយការបរទេសដើមឬស្សីរបស់វៀតណាម ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការពង្រឹងសន្តិភាព និងស្ថិរភាពក្នុងតំបន់ ហើយលោកបានឲ្យដឹងថា អូស្ត្រាលីសន្យា ចំណាយប្រភពធនធានសម្រាប់តំបន់អាស៊ីអាគ្នេយ៍ ក្នុងនោះមានវៀតណាមផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រីលោក Pham Minh Chinh៖ ជោគជ័យរបស់អាណិកជនវៀតណាមនៅឯបរទេសក៏ជាជោគជ័យរបស់ប្រទេសជាតិផងដែរ

នាយករដ្ឋមន្ត្រីលោក Pham Minh Chinh៖ ជោគជ័យរបស់អាណិកជនវៀតណាមនៅឯបរទេសក៏ជាជោគជ័យរបស់ប្រទេសជាតិផងដែរ

នារសៀលថ្ងៃទី ៣០ មិថុនា នៅទីក្រុងសេអ៊ូល ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅកូរ៉េ ខាងត្បូង(ចាប់ពីថ្ងៃ ៣០ មិថុនា ដល់ថ្ងៃទី ៣ កក្កដា) នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh និងលោកជំទាវបានអញ្ជើញជួបសំណេះសំណាលជាមួយកម្មាភិបាល បុគ្គលិកនៃស្ថានទូត និងសហគមន៍ជនវៀតណាមនៅកូរ៉េខាងត្បូង។

Top