ក្នុងឱកាសមហាសន្និបាតលើកទី១៤ របស់បក្ស ប្រជាជនគ្រប់ស្រទាប់វណ្ណៈ នៅតំបន់ដីសណ្តទន្លេ Cuu Long រំពឹងថា មហាសន្និបាតនេះនឹងបើកចេញទិសដៅថ្មីៗ និងបង្កើតសន្ទុះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍនៅក្នុងមូលដ្ឋាននីមួយៗ។
បដាអបអរសាទរមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម។ រូបថត៖ VOV
សម្រាប់ប្រជាជនជនជាតិខ្មែរនៅតំបន់ដីសណ្តទន្លេ Cuu Long មហាសន្និបាតលើកទី១៤ របស់បក្សមានសារៈសំខាន់ជាពិសេស។ នាប៉ុន្មានឆ្នាំកន្លងមកនេះ បក្ស និងរដ្ឋ ជានិច្ចកាលយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៃតំបន់ជនជាតិភាគតិច ដោយអភិរក្ស និងពង្រីកអត្តសញ្ញាណវប្បធម៌ប្រពៃណី លើកកម្ពស់ជីវភាពរស់នៅខាងសម្ភារៈ និងស្មារតីរបស់ប្រជាជន។
ព្រះតេជគុណ ចៅ សុខភីរិន ព្រះចៅអធិការវត្ត ត្រពាំងជ្រៅ ឃុំ អានគឺ ខេត្តអានយ៉ាង មានថេរដីកាថា៖ «ប្រជាជនយើង សង្ឃឹមថា បក្សនិងរដ្ឋនឹងបន្តដាក់ចេញនូវគោលនយោបាយត្រឹមត្រូវ និងយកចិត្តទុកដាក់បន្ថែមទៀតចំពោះសហគមន៍បណ្តាជនជាតិនិងសាសនា ជាពិសេសក្នុងវិស័យអប់រំ។ ដើម្បីឲ្យជីវភាពរស់នៅរបស់ប្រជាជនកាន់តែមានស្ថិរភាព សាមគ្គីភាព និងអភិវឌ្ឍប្រកបដោយចីរភាព»។
ព្រះតេជគុណ ចៅ សុខភីរិន ព្រះចៅអធិការវត្ត ត្រពាំងជ្រៅ ឃុំ អានគឺ ខេត្តអានយ៉ាង ជជែកគ្នាជាមួយពុទ្ធបរិស័ទ។ រូបថត៖ VOV
មិនត្រឹមតែអ្នកមុខអ្នកការសាសនាប៉ុណ្ណោះទេ ថែមទាំងយុវជនជំនាន់ក្រោយក៏សង្ឃឹមថា មហាសន្និបាតលើកទី១៤ របស់បក្ស ជាមួយនឹងគោលនយោបាយត្រឹមត្រូវ នឹងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់យុវជនក្នុងការចាប់ផ្តើមអាជីពផងដែរ។ លោក ឡឹម សុភាព មកពីឃុំ Nhu Gia ទីក្រុង Can Tho ជានិស្សិតម្នាក់ដែលកំពុងសិក្សានៅទីក្រុងហូជីមិញ បានឲ្យដឹងថា៖
«យុវជនយើងមានការយកចិត្តទុក់ដាក់យ៉ាងខ្លាំងចំពោះមហាសន្និបាតលើកទី១៤ របស់បក្ស។ យើងសង្ឃឹមថា មហាសន្និបាតនឹងបើកចេញទិសដៅថ្មីៗ បង្កើតឱកាសកាន់តែច្រើនសម្រាប់ការសិក្សារៀនសូត្រ ធ្វើការ និងចាប់ផ្តើមអាជីវកម្មសម្រាប់យុវជន ដើម្បីឱ្យយើងអាចចូលរួមចំណែកបន្ថែមទៀតដល់ការអភិវឌ្ឍន៍ប្រទេសជាតិ»។
លោក ឡឹម សុភាព ចូលរួមក្នុងការបរិច្ចាគឈាម។ រូបថត៖ VOV
លោក Huynh Van Nhon មន្ត្រីចូលនិវត្តន៍ម្នាក់នៅក្នុងសង្កាត់ Cai Khe ទីក្រុង Can Tho ជឿជាក់ថា មហាសន្និបាតលើកទី១៤ របស់បក្សនឹងមានការសម្រេចចិត្តដ៏ទម្លុះទម្លាយ ដោយពង្រីកធនធានផ្ទៃក្នុងប្រកបដោយប្រសិទ្ធភាពដើម្បីការអភិវឌ្ឍប្រទេសជាតិយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព។
«ខ្ញុំរំពឹងថា មហាសន្និបាតលើកទី ១៤ របស់បក្ស នឹងជំរុញប្រទេសជាតិឲ្យឈានឡើងយ៉ាងពិតប្រាកដ ដើម្បីធ្វើសមាហរណកម្មអន្តរជាតិ។ ខ្ញុំសង្ឃឹមថា បក្សនឹងយកចិត្តទុកដាក់ចំពោះគោលនយោបាយសង្គម ជាពិសេសនៅតំបន់ដាច់ស្រយាល។ ទាក់ទងនឹងការកែលម្អប្រសិទ្ធភាព និងសុពលភាពនៃគំរូអាជ្ញាធរមូលដ្ឋានពីរកម្រិត ត្រូវការដំណោះស្រាយនិងមន្ត្រីដែលមានសមត្ថភាព។ ខ្ញុំសង្ឃឹមថាបក្សនិងរដ្ឋ នឹងយកចិត្តទុកដាក់បន្ថែមទៀត និងមានការជម្រើសបន្ថែមទៀត ដើម្បីនាំប្រទេសយើងអភិវឌ្ឍយ៉ាងឆាប់រហ័ស ដោយបំពេញបំណងប្រាថ្នារបស់ប្រជាជនទាំងមូល»។
លោក Huynh Van Nhon មន្ត្រីចូលនិវត្តន៍ម្នាក់នៅក្នុងសង្កាត់ Cai Khe ទីក្រុង Can Tho ជជែកជាមួយអ្នកយកព័ត៌មាននៃវិទ្យុសំឡេងវៀតណាម។ រូបថត៖ VOV
ដោយជំនឿជាក់យ៉ាងមុតមាំលើការដឹកនាំរបស់បក្ស ការឯកភាព និងការគាំទ្រពីប្រជាជនទាំងមូល សេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៤ របស់បក្សត្រូវបានរំពឹងថា នឹងបង្កើតការផ្លាស់ប្តូរវិជ្ជមានលើគ្រប់វិស័យ ដើម្បីឱ្យវៀតណាមឈានចូលដំណាក់កាលថ្មីនៃការអភិវឌ្ឍ ដើម្បីគោលដៅនៃប្រជាជនមានបាន ប្រទេសជាតិរុងរឿង ប្រជាធិបតេយ្យ យុត្តិធម៌ និងអរិយធម៌៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម