• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ម្ហូបអាហារ

បាយដំណើបទុរេន និងបាយដំណើបខ្នុរ

បាយដំណើបទុរេននិងបាយដំណើបខ្នុរ ជាមុខម្ហូបថ្មីនិងចំឡែក
ដែលមានរសជាតិពិសេសរបស់ផ្លែឈើនៅតំបន់ចំការណាមបូ។ ភ្ញៀវទេសចរណ៍មកកាន់រដ្ឋធានីហាណូយ មានឱកាសក្រេប
រសជាតិ មុខម្ហូបទាំងពីរនេះនៅភោជនីយដ្ឋានយៀមអាញ់
អាស័យដ្ឋានលេខ១វិថីផាមងូឡាវ។


 
បាយដំណើបទុរេន

ទុរេនគឺជាផ្លែឈើពិសេសមួយដ៏ល្បីឈ្មោះនៃតំបន់ចំការណាមបូ។ ផ្លែទុរេនដែលគេចាត់ទុកដូចជា
“ស្តេចរបស់បណ្តាផ្លែឈើ” ពីព្រោះវាសម្បូរវីតាមីនB វិតាមីនC វិតាមីនE និងបរិមាណដែកខ្ពស់។ តាមវេជ្ជសាស្ត្របុរាណ ទុរេនមានគុណប្រយោជន៍សំអាតឈាម កាត់បន្ថយcholestreol ជំនួយ
ប្រពន្ធ័រំលាយអាហារ និងពង្រឹងឆ្អឹងឲ្យរឹងមាំ។


បាយដំណើបទុរេនមានពីរប្រភេទគឺ៖ បាយដំណើបទុរេនម៉ដ្ឋ និងបាយដំណើបទុរេនសណ្តែតខៀវ។
បាយដំណើបទាំងពីរមុខនេះទាក់ទាញអ្នកពិសា ដោយសារក្លិនឈ្ងុយឆ្ងាញ់មកពីទុរេន។ បាយ
ដំណើបនេះ បានដាំពីអង្ករដំណើបឆ្ងាញ់ ចំហុយឆ្អិនលុះដល់ពេលបាយនេះជ្រាយ ស្វិត។ ផ្លែទុរេន
ត្រូវជ្រើសផ្លែស្រស់ទើបតែទុំ ពីព្រោះនៅពេលនោះទុរេនមានរសជាតិឈ្ងុយឆ្ងាញ់បំផុត។


  ទុរេនឆ្ងាញ់ ត្រូវមានក្លែបស្មើគ្នា

ទុរេនត្រូវបានបំបែកចេញពីសំបក រួមជាមួយគ្រឿងផ្សំដូចជា៖
អង្ករដំណើប សណ្តែតខៀវ
ដូងកោស

សមាសធាតុបាយដំណើបទុរេន

បាយដំណើបទុរេនម៉ដ្ឋ៖ គ្រឿងផ្សំដែលធ្វើបាយនេះរួមមាន៖ អង្ករដំណើបត្រូវបានត្រាំក្នុងរយៈ
ពេលមួយយប់ ទឹកខ្ទិះដូង ស្ករ អំបិល ទឹកក្រឡុកទុរេន។ អង្ករដំណើបត្រូវបានចំហុយឆ្អិន ហើយ
ចាក់ទឹកក្រឡុកទុរេន (ទឹកក្រឡុកនេះរួមមាន៖ទុរេន ទឹកស្ករ និងទឹកខ្ទិះដូង) ។ បន្ថែមទៀតបាយ
ដំណើបទុរេន ត្រូវរោយសណ្តែតដីនិងដូងកោសពីខាងលើ។ ម្ហូបនេះជាការរួមផ្សំរវាងទឹកក្រឡុក
ទុរេន​ ជាមួយបាយដំណើបដ៏ជ្រាយ ដែលបង្កបង្កើតរសជាតិពិសេសនៅតំបន់ខាងត្បូង។


បាយដំណើបទុរេនសណ្តែកខៀវ គ្រឿងផ្សំបាយនេះរួមមាន៖ សាច់ទុរេនត្រូវកិនម៉ដ្ឋ និងទឹកខ្ទិះ
ដូង។ សណ្តែតខៀវចំហុយឆ្អិន ហើយកិនម៉ដ្ឋផង។ អង្ករដំណើបប្រភេទឆ្ងាញ់គ្រាប់វែង លាងសំអាត
រួច ត្រាំក្នុងរយៈពី៦ម៉ោងដល់៨ម៉ោងឲ្យទន់។ បន្ទាប់មកអង្ករនេះត្រូវបានលាងឲ្យស្អាត ទុកឲ្យស្ងួត
ហើយលាយនឹងសាច់ទុរេនដែលបានកិនម៉ដ្ឋ។ បន្ទាប់ពីយកអង្ករដំណើបនេះ ទៅចំហុយ។ នៅ
ពេលឆ្អិនៗ បាយដំណើបនេះត្រូវលាយនឹងសណ្តែតខៀវឆ្អិនរួចហើយ បន្ទាប់ពីគេដាក់ទុរេនមួយ
ស្រទាប់ ហើយចាក់ទឹកខ្ទិះដូងនិងដូងកោសសរសៃរពីលើនេះ។ បាយដំណើបសម្រេចដួសដាក់ចាន
 វាមានពណ៌លឿងរលោងរបស់អង្ករដំណើប និងសណ្តែតខៀវរួមនឹងក្លិនឈ្ងុយឆ្ងាញ់របស់ទុរេន។


បាយដំណើបខ្នុរ

ខ្នុរគឺជាផ្លែពិសេសមួយនៅតំបន់ណាមបូ ពិសេសបំផុតគឺខ្នុរចំប៉ាដក់។ ខ្នុរចំប៉ាដក់មានផ្លែតូចនិង
មានរសជាតិប្រហាក់ប្រហែលដូចជាផ្លែខ្នុរមានសាច់ជ្រាយលាយនឹងក្លិនទុរេន។ ផ្លែខ្នុរមាន
គុណប្រយោជន៍ជាច្រើនដូចជា៖ ជំរុញប្រពន្ធ័រំលាយអាហារ ជួយបង្កើនប្រព័ន្ធសាំនឹងជំងឺ ប្រឆាំង
នឹងជំងឺមហារីក និងជរាភាពស្បែក។

 

 

ជ្រើលរើសប្រភេទខ្នុរមានទឹកដមនិងខ្ជោល

គ្រឿងផ្សំរួមមាន៖ សណ្តែតខៀវ អង្ករដំណើប ដូងកោសនិងក្លែបខ្នុរ

សមាសធាតុបាយដំណើបខ្នុរ

របៀបធ្វើបាយដំណើបខ្នុរ៖ គ្រឿងផ្សំរួមមាន៖ អង្ករដំណើបឆ្ងាញ់។ ផ្លែខ្នុរទុំល្មម និងផ្អែមខ្ជោល
សាច់ខ្នុរកិនម៉ដ្ឋ ហើយលាយនឹងអង្ករដំណើប បន្ទាប់មកគេយកទៅចំហុយឆ្អិន ដាក់ថែមគ្រឿងផ្សំ
មួយចំនួនួទៀត ដែលសម្បូរនៅរដ្ឋធានីហាណួយដូចជា៖ សណ្តែតខៀវ គ្រាប់ឈូក និងខ្លាញ់មាន់
បន្តិច។ ដើម្បីបង្កើតរសជាតិឈ្ងុយឆ្ងាញ់ដ៏ចំឡែក។ បាយដំណើរជ្រាយរួមផ្សំនឹងភាពផ្អែមរបស់ខ្នុរ
និងពណ៌លឿងរលោងដែលទាក់ទាញអ្នកពិសា៕

អត្ថបទ៖វិញហ៊ឹង - រូបភាព៖ត្រឹនថាញហ្សាង


nguyenhuonggiang

Festival ហ្វើ (Pho) ឆ្នាំ២០២៥៖ គុណតម្លៃហ្វើ (Pho) វៀតណាម – បេតិកភណ្ឌក្នុងយុគសម័យឌីជីថល

Festival ហ្វើ (Pho) ឆ្នាំ២០២៥៖ “គុណតម្លៃហ្វើ (Pho) វៀតណាម – បេតិកភណ្ឌក្នុងយុគសម័យឌីជីថល”

នាពេល​ថ្មី​នេះ នៅ​មណ្ឌលកេរដំណែល​ប្រវត្តិសាស្ត្រ​ អតីតរាជវាំង ថាំងឡុង  (Thang Long)  (រដ្ឋធានីហាណូយ) Festival ហ្វើ (Pho) ឆ្នាំ២០២៥  បាន​ប្រព្រឹត្តិ​ទៅ​ដោយ​ប្រធានបទ​ “គុណតម្លៃ​ហ្វើ (Pho) វៀតណាម​ – បេតិកភណ្ឌ​ក្នុង​យុគសម័យ​ឌីជីថល​”&a

Top