• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ទេសចរណ៍

បរិភោកម្ហូបឆ្ងាញ់ៗចំនួន ៣ មុខ នៅរដ្ឋធានី ហាណូយ (Ha Noi)

ថ្មីៗនេះ ទូរទស្សន៍ CNN (សហរដ្ឋអាមេរិក) ទើបតែបានបោះឆ្នោតជ្រើសរើសអាហារឆ្ងាញ់ៗបំផុតទាំង ៥០ មុខ ដែលលក់នៅ

ថ្មីៗនេះ ទូរទស្សន៍ CNN (សហរដ្ឋអាមេរិក) ទើបតែបានបោះឆ្នោតជ្រើសរើសអាហារឆ្ងាញ់ៗបំផុតទាំង ៥០ មុខ ដែលលក់នៅតាមដងផ្លូវ នៅតំបន់អាស៊ី ក្នុងបញ្ជីនេះមានមុខម្ហូបអាហារវៀតណាមចំនួន ៣ រួមមាន នំបុ័ង ហ្វើ និងកាហ្វេ។

ធ្វើដំណើរជុំវិញទីក្រុងហាណូយ (Ha Noi) ពីផ្លូវតូចទៅផ្លូវធំ យើងបានជួបមនុស្ស និងអ្នកទេសចរជាច្រើននាក់កំពុងអង្គុយនិងហូបអាហារពេលព្រឹក នៅតាមចិញ្ចើមផ្លូវ។ នៅទីក្រុងហាណូយ (Ha Noi) ហ្វើអាចចាត់ទុកថាជា ម្ហូបពេញនិយមបំផុត។ ហាងលក់ហ្វើដែលមានរសជាតិប្រពៃណី ដូចជា ទឹលូន (Tu Lun) ឬ ហ្វើលីគ្វឹកសឺ ( Ly Quoc Su) ហ្វើ បាតដាន (Bat Dan) ហ្វើ ធីន (Thin)... ជាជម្រើសល្អសម្រាប់យើង ព្រោះហាងនីមួយៗ មានរសជាតិរៀងៗ ខ្លួន ប៉ុន្តែនៅតែរក្សារសជាតិប្រពៃណីរបស់ប្រជាជនហាណូយ (Ha Noi)

ប្រហែលជាគ្មាននរណាម្នាក់ដឹងថា ហ្វើហាណូយ (Ha Noi) ចាប់ផ្តើមវត្តមាននៅពេលណានោះទេ ប៉ុន្តែយើងដឹងច្បាស់ណាស់ថា ហ្វើមួយចានដ៏ឈ្ងុយឆ្ងាញ់គឺអាស្រ័យច្រើនលើបទពិសោធន៍ និងប្រការអាថ៌កំបាំងនៃចុងភៅ ដែលក្នុង​នោះសំខាន់បំផុតគឺឆ្នាំងទឹកស៊ុប។ ទឹកស៊ុបហ្វើបានស្ងោរពីឆ្អឹងសាច់គោ អមដោយគ្រឿងទេសជាច្រើនរួមមាន សំបកទេព្វិរូផ្កាយចន្ទ , ក្រវាញ, គ្រាប់វ៉ាន់ស៊ុយ... ដែលស្ងោរជាមួយនឹងភ្លើងតូច។ ហ្វើមួយចានមាននំហ្វើ (នំនេះបានហាន់ជាសរសៃ តូច) រួមផ្សំនឹងសាច់គោគ្រប់ប្រភេទដូចជា ឆៅ ឆ្អិន សាច់ទ្រូងគោ ភ្លៅឬសាច់មាន់បានហាន់ជាតូចៗ រួចបានចាក់ទឹកស៊ុបក្តៅៗ ដែលបង្កើត​​ចានហ្វើមានក្លិនឈ្ងុយមួយចាន។ ភ្ញៀវអាចហូបហ្វើជាមួយនំចាខ្វៃដែលបង្តើតរសជាតិពិសេសនៃហ្វើ ហាណូយ (Ha Noi) គ្មានកន្លែងណាផ្សេងទៀតអាចកែច្នៃបាន។

ហ្វើគឺជាមុខម្ហូបដែលធ្លាប់ស្គាល់សម្រាប់ជនជាតិហាណូយ (Ha Noi) តាំងពីបុរាណកាលមក។
ហាង​ហ្វើ ធីន (Thin) ដែលមានទីតាំងនៅផ្លូវ ឡូឌូក (Lo Duc) (ហាណូយ) បានបើកដំណើរការនៅឆ្នាំ ១៩៧៩ រហូតមកដល់បច្ចុប្បន្នគឺតែងតែមានភ្ញៀវ​ជាច្រើន​នាក់មកនិង​ពិសារ។
ហ្វើត្រូវបានប្រជាជនវៀតណាមចាត់ទុកជាម្ហូប "ជាតិ" សម្រាប់រាល់ព្រឹក។
សាច់​ដែល​ទទួល​ទាន​ជាមួយ​ហ្វើ​គឺ​មាន​ភាព​ចម្រុះ​​ណាស់ ភ្ញៀវ​​ហូប​ហ្វើអាច​ជ្រើសរើស​តាម​ចំណូល​ចិត្ត​របស់​ខ្លួន។

 

បន្ទាប់ពីហូបហ្វើក្តៅមួយចាន ស័ក្តិសមសម្រាប់អាកាសធាតុត្រជាក់នៃរដូវស្លឹកឈើជ្រុះត្រជាក់ យើងជ្រើសរើសទៅហូបកាហ្វេមួយពែង។ វប្បធម៌​និង​ទម្លាប់​ហូប​កាហ្វេ​ នៅរដ្ឋធានី​ហាណូយ (Ha Noi) ​តែង​តែតភ្ជាប់នឹង​មិត្តភ័ក្តិ​។ ដូច្នេះ ពេលដើរកាត់ហាងកាហ្វេល្បីៗមួយចំនួន នៅទីក្រុងហាណូយ (Ha Noi)  ដូចជា កាហ្វេ យ៉ាង (Giang) កាហ្វេ ឡឹម (Lam) កាហ្វេ ថ (Tho) កាហ្វេ អៀន (Yen) កាហ្វេ ឌីញ (Dinh)... អ្នកអាចមើលឃើញមនុស្សជាច្រើនអង្គុយជាក្រុម ដើម្បីជជែកគ្នាផង និងហូបកាហ្វេផង។

យើងជ្រើសរើសហាងកាហ្វេ ឌីញ (Dinh) ដែលមានទីតាំងនៅជាន់ទី ២ នៃផ្ទះបារាំងចាស់។ ប្រហែលជាក្រៅពីពែងកាហ្វេដែលមានរសជាតិប្លែក ស្ថាបត្យកម្មបារាំងបុរាណក៏ជាហេតុផលដែលកាហ្វេ ឌីញ (Dinh)  ទោះបីជាហាងតូចណាស់ ក៏នៅតែមានមនុស្សជាច្រើនមកពិសាកាហ្វេ។

កាហ្វេហាណូយ (Ha Noi) បានឆុង​មិន​ខាប់ពេក និងសម្បូរបែបជាមួយនឹងជម្រើសជាច្រើន ដូចជា កាហ្វេចម្រោះ កាហ្វេខ្មៅទឹកកក កាហ្វេទឹកដោះគោទឹកកក កាហ្វេខ្មៅក្តៅ ទឹកដោះគោក្តៅ... ជាពិសេស កាហ្វេស៊ុតត្រូវបានចាត់ទុកថាជាមុខម្ហូបពិសេសនៃរដ្ឋធានីហាណូយ (Ha Noi) ។ វាជាភេសជ្ជៈដ៏ឈ្ងុយឆ្ងាញ់ និងប្លែកដែលភ្ញៀវគ្រប់គ្នាគួរតែ​ភ្លក់ម្តង។ ព្រោះវាមិនត្រឹមតែមានរសជាតិឆ្ងាញ់​នៃផ្នែក​ក្រហមនៃស៊ុតប៉ុណ្ណោះទេ ថែមទាំងមានរសជាតិកាហ្វេនិងការតុបតែងក៏ស្រស់ស្អាតខ្លាំងផងដែរ។

មានទីតាំងនៅកណ្តាលទីក្រុងហាណូយ (Ha Noi) ហាងកាហ្វេ ឌីញ (Dinh) ត្រូវ​បាន​ភ្ញៀវជាច្រើននាក់ជ្រើសរើស ដោយសារតែភាពស្ងប់ស្ងាត់ និងលក្ខណៈបុរាណនៃទីក្រុងហាណូយ (Ha Noi) ចាស់។

មានទីតាំងនៅកណ្តាលទីក្រុងហាណូយ (Ha Noi) ហាងកាហ្វេ ឌីញ (Dinh) ត្រូវ​បាន​ភ្ញៀវជាច្រើននាក់ជ្រើសរើស ដោយសារតែភាពស្ងប់ស្ងាត់ និងលក្ខណៈបុរាណនៃទីក្រុងហាណូយ (Ha Noi) ចាស់។
ពែងកាហ្វេស៊ុតដ៏ល្បីល្បាញរបស់ទីក្រុងហាណូយ (Ha Noi) ។
ហាង​កាហ្វេ អៀន (Yen) ជាហាងកាហ្វេដែលមានស្លាកសញ្ញាពិសេសៗជាច្រើន ដើម្បីដាស់តឿនភ្ញៀវកុំបង្កសំលេងរំខាន រក្សាភាពស្ងាត់ ដែលទទួលបានការចង់ដឹងចង់ឃើញពីភ្ញៀវជច្រើន។
ពែងកាហ្វេល្បីរបស់ហាណូយ (Ha Noi) ។

លោកស្រី Malan -  ជាភ្ញៀវទេសចរឥណ្ឌាម្នាក់បានចែករំលែកថា៖ ពេលធ្វើដំណើរនៅទីក្រុងហាណូយ (Ha Noi)  ខ្ញុំបានស្វែងយល់នូវវប្បធម៌ហូបកាហ្វេរបស់ប្រជាជននៅទីនេះពិតជាពិសេសណាស់។ មនុស្ស​ម្នា​អាច​អង្គុយ​ហូបកាហ្វេ​​នៅ​ចិញ្ចើម​ផ្លូវ ក្នុង​ច្រកតូច ឬ​ក្នុង​ហាង។ ហើយ​ពេល​ដែល​ខ្ញុំ​ទៅ​ហាង​កាហ្វេ ឌីញ (Dinh) ដើម្បី​ហូបកាហ្វេ​មួយ​ពែង​ដែល​ពោរពេញទៅ​ដោយរសជាតិពិសេសនៃ​ទីក្រុង​ចាស់ ខ្ញុំ​ពិត​ជា​ចាប់​អារម្មណ៍​ខ្លាំង​ណាស់»

បន្ទាប់ពីនិយាយជាមួយក្រុមភ្ញៀវទេសចរមកពីប្រទេសឥណ្ឌារួចមក នាពេល​នោះជិតថ្ងៃត្រង់ហើយ ពួកយើងក៏សម្រេចចិត្តជ្រើសរើសនំបុ័ងសម្រាប់អាហារថ្ងៃត្រង់។ ពេលខ្ញុំអានតាមអ៊ីនធឺណិត ខ្ញុំឃើញការវាយតម្លៃល្អពីភ្ញៀវជាច្រើន​នាក់​ដែលបានហូបនៅ Banh mi ២៥។ 

លោក ដុង​ លីញ​ភឿង (Dong Linh Phuong) ម្ចាស់ហាង Banh mi ២៥ បាននិយាយថា នៅទីក្រុងហាណូយ (Ha Noi)  ប្រជាជនតែងតែហូប​នំប៉័ងប្រពៃណី ដូចជា នំប៉័ងប៉ាតេ នំប៉័ងសាច់ក្រក និងនំប៉័ងសាច់។ ប៉ុន្តែ Banh mi ២៥ មានភាពខុសប្លែកគ្នា ពោលគឺ នៅហាងនេះ​យើងអាចបានដាក់ស្នូលផ្សេងៗគ្នាជាច្រើនប្រភេទ បញ្ចូលក្នុង​នំប៉័ង ដែលបំពេញតម្រូវការបរិភោគខុសៗគ្នារបស់មនុស្សជាច្រើន។

ហាងនំបុ័ងនៅផ្លូវហាងកា (Hang Ca)។
អាហារជាច្រើនដែល​ធ្វើ​ជាស្នូល​និង​បានបញ្ចូល​ក្នុង​នំប៉័ង។
នំប៉័ងក៏មានភាពសម្បូរបែប ដោយវិធីសាស្រ្តកែច្នៃ នំបុ័ងអាចហូបភ្លាមៗ ឬយកមកផ្ទះ។ សម្រាប់ភ្ញៀវចង់ហូប​នំប៉័ង​​នៅ​នឹង​កន្លែង​អាច​ជ្រើសរើស​​នំប៉័ងដែល​បំរើ​លើ​ខ្ទះ​ក្តៅ ឬ​នំប៉័ង​ដែល​ជ្រលក់​ក្នុង​ទឹកស៊ុប​គោ។

នៅទីក្រុងហាណូយ (Ha Noi) ចំណាយត្រឹមតែពី ២៥.០០០ ដុង ទៅ ៣៥.០០០ ដុង ដើម្បីទិញនំប៉័ងមួយដើមដែលមានស្នូលជាច្រើនប្រភេទ ដូចជា ប៉ាតេថ្លើមជ្រូក ស៊ុត, សាច់មាន់ សាច់សាស៊ីវ  សូម្បីតែមាននំប៉័ងស្នូលបួសសម្រាប់អ្នកបួសក៏ដោយ។ លើសពីនេះ ភ្ញៀវទេសចរអាចអង្គុយ ហូបនំប៉័ងផង និងមើលជីវិត និងផ្លូវនានាក្នុងសង្កាត់ចាស់របស់ទីក្រុងហាណូយ (Ha Noi) ផង

នៅចុងបញ្ចប់ដំណើរទេសចរណ៍អាហារហាណូយ (Ha Noi) ទោះបីយើងគ្រាន់តែទទួលទានតែហ្វើ កាហ្វេ និងនំប៉័ងក៏ដោយ ក៏យើងបានយល់មួយផ្នែកផងដែរអំពីតម្លៃវប្បធម៌ធ្វើម្ហូបរបស់ជនជាតិហាណូយ (Ha Noi) និយាយដោយឡែក និងវៀតណាមជាទូទៅដែល​បង្កើតចំណាប់អារម្មណ៍​សម្រាប់​ភ្ញៀវអន្តរជាតិអំពីការកែច្នៃ​យ៉ាងស្មុគស្មាញ ការ​តុបតែង​ស្រស់ស្អាតនិង​រសជាតិ​ឈ្ងុយឆ្ងាញ់នៃម្ហូបទាំងនោះ៕

 

អត្ថបទ៖ ង៉ឹនហា រូបថត៖ ខាញ់ឡុង /កាសែតរូបភាពវៀតណាម


Top