• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងការពារប្រទេសវៀតណាមនិងក្រសួងការពារជាតិចិន

ក្នុងក្របខ័ណ្ឌនៃសកម្មភាពផ្លាស់ប្ដូរមិត្តភាពការពារព្រំដែន​វៀតណាម-ចិនលើកទី៩ នាព្រឹកថ្ងៃទី១៧ ខែមេសា នៅទីក្រុង Lang Son ខេត្ត Lang Son រដ្ឋមន្ត្រីក្រសួងការពារប្រទេស​វៀតណាម​ លោកនាយឧត្តមសេនីយ៍ Phan Van Giang និងរដ្ឋមន្ត្រីក្រសួងការពារជាតិចិន លោកនាយឧត្តមនាវី Dong Jun បានធ្វើជា​សហប្រធានកិច្ចពិភាក្សាការងារទ្វេភាគី។
រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម លោកនាយឧត្តមសេនីយ៍ Phan Van Giang និងរដ្ឋមន្ត្រីក្រសួងការពារជាតិចិន លោកនាយឧត្តមនាវី Dong Jun បានធ្វើជាសហប្រធានកិច្ចពិភាក្សាការងារទ្វេភាគី។ (រូបថត៖ VOV)

ថ្លែងមតិនៅទីនេះ លោករដ្ឋមន្ត្រី Phan Van Giang បានអះអាងថា សកម្មភាពដែលប្រព្រឹត្តទៅក្នុងក្របខ័ណ្ឌនៃការផ្លាស់ប្តូរមិត្តភាពការពារព្រំដែន បានរួមចំណែកក្នុងការអនុវត្តជាក់ស្តែងនៃឆ្នាំផ្លាស់ប្តូរមនុស្សសាស្ត្រវៀតណាម - ចិន ព្រមទាំងជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ប្រទេសទាំងពីររួមគ្នារក្សាស្ថិរភាពនៃខ្សែព្រំដែន បង្គោលពំដែន ហើយជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរផងដែរ។ រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមបានអះអាង​ថា វៀតណាមយកចិត្តទុកដាក់ជាពិសេសចំពោះទំនាក់ទំនងមិត្តភាពជាមួយប្រទេសជិតខាង ដោយប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយការពារជាតិ “៤ ទេ”។ អំពីបញ្ហាសមុទ្រខាងកើត វៀតណាមប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវការដោះស្រាយបញ្ហាដោយសន្តិវិធី គោរពតាមការយល់ដឹងរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាម និងចិន ព្រមទាំងគោរពតាមច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS ឆ្នាំ១៩៨២) សេចក្តីប្រកាសស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC); សង្ឃឹមថា ចិននិងអាស៊ាននឹងចុះហត្ថលេខាលើក្រមប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (COC) ក្នុងពេលឆាប់ៗនេះ។

រីឯខ្លួនវិញ លោកនាយឧត្តមនាវី Dong Jun បានវាយតម្លៃថា កម្មវិធីផ្លាស់ប្ដូរមិត្តភាពការពារព្រំដែនវៀតណាម-ចិនលើកទី៩ ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។ ព្រឹត្តិការណ៍នេះបានប្រារព្ធឡើង បន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមរបស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន ស៊ី ជីនពីង ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់បក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរក្នុងការរួមដៃគ្នាថែរក្សាទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងវៀតណាមនិងចិន តាមនោះរួមចំណែកធ្វើឱ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងចិនផងដែរ។

បញ្ចប់កិច្ចពិភាក្សា រដ្ឋមន្ត្រីទាំងពីរបានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារក្របខ័ណ្ឌស្តីពីការចងមេត្រីភាព រវាងប៉ុស្តិ៍ការពារព្រំដែនច្រកទ្វារអន្តរជាតិ Huu Nghi កងទ័ពការពារព្រំដែនខេត្ត Lang Son នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម និងស្ថានីយ៍ Pingxiang កងទ័ពការពារព្រំដែនតំបន់ស្វយ័តជនជាតិជាំង ក្វាងស៊ី នៃសាធារណៈរដ្ឋប្រជាមានិតចិន៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

សកម្មភាពលេចធ្លោជាច្រើនក្នុងឱកាសខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិ

សកម្មភាពលេចធ្លោជាច្រើនក្នុងឱកាសខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិ

នាព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ នៅទីក្រុងហាណូយ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍បានសម្របសម្រួលជាមួយគណៈកម្មាធិ ការឃោសនានិងអប់រំមជ្ឈិម ក្រសួងការបរទេស និងគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ រៀបចំសន្និសីទសារព័ត៌មានស្តីពីសកម្មភាពផ្សព្វ ផ្សាយដើម្បីអបអរសាទរខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិ (៣០ មេសា ១៩៧៥- ៣០ មេសា ២០២៥)។

Top