ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha បានស្នើឱ្យតំបន់នានាបន្តរក្សាកម្លាំងយោធា និងប៉ូលីស ដើម្បីជំនះការខូចខាត ផ្តល់អាទិភាពលើបរិក្ខារអប់រំ និងសុខាភិបាល; ផ្តល់អាទិភាពដល់អ្នកទទួលផលគោលនយោបាយ និងអ្នកក្រីក្រ រៀបចំឡើងវិញនូវសកម្មភាពបង្រៀន និងរៀន ថែរក្សាសុខភាពប្រជាជននិងស្ថិរភាពជីវភាពរស់នៅ។
ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha ថ្លែងមតិក្នុងកិច្ចប្រជុំ។ រូបថត៖ Minh Long/VOV1
អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំតាមប្រព័ន្ធអ៊ីនធឺណែត ដើម្បីវាយតម្លៃលើការទប់ទល់នឹងព្យុះ និងដាក់ពង្រាយដំណោះស្រាយទប់ទល់នឹងខ្យល់ព្យុះ Kajiki នាព្រឹកថ្ងៃទី ២៦ សីហា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha បានស្នើឱ្យតំបន់នានាបន្តរក្សាកម្លាំងយោធា និងប៉ូលីស ដើម្បីជំនះការខូចខាត ផ្តល់អាទិភាពលើបរិក្ខារអប់រំ និងសុខាភិបាល; ផ្តល់អាទិភាពដល់អ្នកទទួលផលគោលនយោបាយ និងអ្នកក្រីក្រ រៀបចំឡើងវិញនូវសកម្មភាពបង្រៀន និងរៀន ថែរក្សាសុខភាពប្រជាជននិងស្ថិរភាពជីវភាពរស់នៅ។ លោកឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា៖ “បន្តរក្សាកម្រិតខ្ពស់នៃការចល័តកងកម្លាំងការពារជាតិ ប៉ូលីស និងប្រព័ន្ធនយោបាយ។ ផ្តល់អាទិភាពលើការជំនះពុះពារ ដើម្បីស្តារឡើងវិញភ្លាមៗ ស្ថានភាពនៅតាមសាលារៀន និងបរិក្ខារពេទ្យ។ រដ្ឋនឹងជួយឧបត្ថម្ភប្រសិនបើដំបូលត្រូវប៉ើងរបើក ជួសជុល ប្រសិនបើផ្ទះត្រូវបានជួសជុលជាកម្មវត្ថុមុខសញ្ញារជាគោលនយោបាយសង្គម មុខសញ្ញាត្រូវបានកំណត់ថាជាមុខសញ្ញានៃការលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះដែលទ្រុឌទ្រោម និងមុខសញ្ញាផ្សេងទៀតជួយអំពីធនធានមនុស្ស ប៉ុន្តែត្រូវមានភារកិច្ចជាក់ស្តែងក់ និងការកំណត់អាទិភាពសម្រាប់ការអនុវត្ត”៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម