• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

បដិវត្តន៍ខែសីហា (ថ្ងៃទី១៩ ខែសីហា ឆ្នាំ១៩៤៥)៖ ជ័យជំនះនៃលទ្ធិស្នេហាជាតិ និងសេចក្តីប្រាថ្នានូវឯករាជ្យជាតិ

បដិវត្តន៍ខែសីហា ឆ្នាំ១៩៤៥ គឺជាជ័យជំនះដ៏អស្ចារ្យរបស់ប្រជាជាតិវៀតណាម ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្ត និងអ្នកដឹកនាំ ង្វៀន អាយក្វឹក (Nguyen Ai Quoc) - ហូជីមិញ (Ho Chi Minh)។ ក្នុងស្មារតីសមាគ្គី យកឈ្នះលើការលំបាក និងការលះបង់ទាំងអស់ ប្រជាជនវៀតណាមបានផ្តួលរំលំការគ្រប់គ្រងរបស់ជប៉ុន និងបារាំង បំបែកច្រវាក់នៃទាសភាព បញ្ចប់របបសក្តិភូមិ និងធ្វើឱ្យប្រជាជនជាម្ចាស់ប្រទេសរបស់ពួកគេ។ បដិវត្តន៍ខែសីហា បានបដិសន្ធិសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម ដោយបើកជំពូកថ្មីមួយក្នុងប្រវត្តិសាស្ត្រជាតិ បញ្ជាក់ពីជ័យជំនះនៃលទ្ធិស្នេហាជាតិ និងសេចក្តីប្រាថ្នានូវឯករាជ្យជាតិ ព្រមទាំងលើកទឹកចិត្តយ៉ាងខ្លាំងដល់ចលនារំដោះជាតិនៅលើពិភពលោក៕

អនុវត្ត៖ VNP / VNA

កងកម្លាំងរក្សាសន្តិភាពវៀតណាមបានវិលត្រឡប់មកទីក្រុង​ ហូជីមិញវិញ បន្ទាប់ពីបំពេញបេសកកម្ម អស់រយៈពេលមួយឆ្នាំនៅស៊ូដង់ខាងត្បូង

កងកម្លាំងរក្សាសន្តិភាពវៀតណាមបានវិលត្រឡប់មកទីក្រុង​ ហូជីមិញវិញ បន្ទាប់ពីបំពេញបេសកកម្ម អស់រយៈពេលមួយឆ្នាំនៅស៊ូដង់ខាងត្បូង

បន្ទាប់ពីបំពេញបេសកកម្ម អស់រយៈពេលមួយឆ្នាំនៅស៊ូដង់ខាងត្បូង នាយទាហាន និងបុគ្គលិកចំនួន ៥១ នាក់នៃមន្ទីរពេទ្យកម្រិត ២ លេខ ៧ របស់វៀតណាម បានវិលត្រឡប់មកទីក្រុងហូជីមិញ​វិញ នៅថ្ងៃទី ២៧ ខែកញ្ញា ដោយនាំមកនូវអនុស្សាវរីយ៍នៃជីវិត ដែលបានជួយសង្គ្រោះ បញ្ហាប្រឈមដែលបានយកឈ្នះ និងបេសកកម្មដែលសម្រេចបានយ៉ាងពេញលេញ នៅក្នុងប្រទេសមិត្ត​៕

Top