• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ម្ហូបអាហារ

នំប៉័ងស៊ុបគោ​

ប្រសិនបើបានពិសាអាហារនៅជុំវិញរដ្ឋធានីហាណូយ គឺមិនអាចរំលងមិនពិសានំប៉័ងស៊ុបគោ​ឡើយ។

តាំងពីយូរ អ្នកក្រុងហាណូយចូលចិត្តពិសានំប៉័ងស៊ុបគោ។ អាចងាយជួបប្រទះនំប៉័ងនេះ នៅតាមទីប្រជុំជនដូចជា៖ ទីប្រជុំជនដិញង៉ាង (Dinh Ngang) ថៃថិញ (Thai Thinh) តាហៀន (Ta Hien) ចឹងកឹម (Chan Kiem) ជាដើម ភ្ញៀវអង្គុយលើកៅអី តាមបណ្តោយចិញ្ចើមថ្នល់ ដើម្បីពិសាក្រេបយករសជាតិប្រពៃណីនេះ។ ក្រៅពីនោះ ប្រសិនបើមិនចេញទៅពិសាអាហារណានៅខាងក្រៅ អ្នកអាចនៅផ្ទះចម្អិនដោយខ្លូនឯងក៏បានដែរ។


នំប៉័ងស៊ុបគោនៃហាងនំប៉័ងត្រឹម (Tram) លេខ២៥២ ផ្លូវហាងបុង (Hang Bong) ខណ្ឌហ្វាងគីម (Hoan Kiem) ក្រុងហាណូយ។ រូបថត៖ ខាញ់ឡុង
 

ចំណុចសំខាន់នៃនំប៉័ងនេះ គឺទឹកស៊ុបគោ​។ ដើម្បីធ្វើបានស៊ុបឆ្ងាញ់ ពួកគេត្រូវជ្រើសរើសសាច់គោមានសរសៃស្រួយ ហើយពេលចម្អិនមិនត្រូវទុកឱ្យពុករលួយពេក។ ទឹកស៊ុបចំហាយក្លិនគ្រឿង ផ្លែ Black Cardamom មានទឹកក្រហមឆ្អៅជក់ចិត្ត។ លាយចម្រុះនៅនឹងចាន គឺមានបន្ទះការ៉ុត ដំឡូងបាំងរាំងចំណិតតូចៗ និងបន្លែក្រអូបគ្រប់គ្រឿង ធ្វើឱ្យនំប៉័ងកាន់តែឆ្ងាញ់ពិសាជាងទៀត។

នៅរដូវរងា ពេលធ្វើដំណើរកម្សាន្តជុំវិញរដ្ឋធានីហាណូយ ពិសានំប៉័ងស៊ុបគោ​ ជាមួយនឹងរសជាតិឈ្ងុយឆ្ងាញ់ ក្តៅៗ កំពុងតែចំហាយផ្សែង ធ្វើឱ្យមនុស្សគ្រប់គ្នាបំបាត់ភាពត្រជាក់នៃរដូវរងា៕

 

អាសយដ្ឋានមួយចំនួនអាចពិសាបាននំប៉័ងនៅរដ្ឋធានីហាណូយ៖

- នំប៉័ងត្រឹម (Tram) ៖ លេខ៣០ ផ្លូវឌិញង៉ាង (Dinh Ngang) ខណ្ឌហ្វាងគីម (Hoan Kiem)។
- នំប៉័ងស៊ុបហាវហាវ (Hao Hao) ៖ លេខ១B ផ្លូវចើងគឹម (Chan Cam) ខណ្ឌហ្វាងគីម (Hoan Kiem)។
- នំប៉័ងមីងង៉ា (Nga) ៖ លេខ៣ ផ្លូវតាហៀន (Ta Hien) ខណ្ឌហ្វាងគិម (Hoan Kiem)។
- នំប៉័ងហេវឡឹក (Hieu Luc) ៖ លេខ៣២៦ ផ្លូវបាត្រេវ (Ba Trieu) ខណ្ឌហាយបាត្រឹង (Hai Ba Trung)។


អត្ថបទ៖ ង៉ឹនហា រូបថត៖ ខាញ់ឡុង


Festival ហ្វើ (Pho) ឆ្នាំ២០២៥៖ គុណតម្លៃហ្វើ (Pho) វៀតណាម – បេតិកភណ្ឌក្នុងយុគសម័យឌីជីថល

Festival ហ្វើ (Pho) ឆ្នាំ២០២៥៖ “គុណតម្លៃហ្វើ (Pho) វៀតណាម – បេតិកភណ្ឌក្នុងយុគសម័យឌីជីថល”

នាពេល​ថ្មី​នេះ នៅ​មណ្ឌលកេរដំណែល​ប្រវត្តិសាស្ត្រ​ អតីតរាជវាំង ថាំងឡុង  (Thang Long)  (រដ្ឋធានីហាណូយ) Festival ហ្វើ (Pho) ឆ្នាំ២០២៥  បាន​ប្រព្រឹត្តិ​ទៅ​ដោយ​ប្រធានបទ​ “គុណតម្លៃ​ហ្វើ (Pho) វៀតណាម​ – បេតិកភណ្ឌ​ក្នុង​យុគសម័យ​ឌីជីថល​”&a

Top