• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ម្ហូបអាហារ

នំបញ្ចុកថាងឈ្លើងសមុទ្រ

នំបញ្ចុក​ថាង​ធ្លាប់ជា​​អាហារ​ប្រណីត​ បង្ហាញពី​ភាព​​សាមញ្ញ​ ធម្មតា ​នៃ​ម្ហូប​​អាហារ​រដ្ឋធានី​​​ហាណូយ​។ នំបញ្ចុកថាង​ឈ្លើ​សមុទ្រ​ ជា​កំណត់ត្រា​ម្ហូបអាហារ​ថ្មី​ បង្ហាញពី​ការ​គួប​ផ្សំ ​រវាងអ្នក​​ចម្អិន​និង​គ្រឿងផ្សំ​​ បង្កើត​បាន​ជា​ស្នាដៃ​នំបញ្ចុក​ថាង​ឈ្លើង​សមុទ្រ​ ឆ្ងាញ់ពិសា​ទាក់ទាញ​ចិត្ត​។​

បង​ ង្វៀន​ ធី​ង៉ុក​ក្វៀន​ (Nguyen Thị Ngoc Quyen) ជាមេ​ចុង​ភៅ​នៅ​សណ្ឋាគារ​ Movenpick ហាណូយ ជា​អ្នកបង្កើត​​​​នំបញ្ចុក​ថាង​ឈ្លើង​សមុទ្រ​ មុខម្ហូប​នេះ​ធ្លាប់បាន​តាំង​និង​មាន​ចំណាប់​អារម្មណ៍​​ នៅ​ពិធី​ជប់លៀង​អន្តរជាតិ​ ដែល​ប្រទេស​វៀតណាម​ជាអ្នក​រៀបចំ​ នា​ឱកាស​អបអរសាទរ​អនុស្សាវរីយ៍​១០០០ឆ្នាំ រាជធានី​ថាំង​ឡុង​ - ហាណូយ​។ នំបញ្ចុក​ថាង​ឈ្លើង​សមុទ្រ​ មាន​គ្រឿង​ផ្សំ​ចំនួន​២០ និងគ្រឿង​ទេស​ដូចជា​៖ ឈ្លើង​សមុទ្រ​ សាច់​មាន់ បង្គា​ក្រៀម​ ឆាយ​ប៉ូវ​ ប៉ាត់តេ​ ពងមាន់ ពង​គ្រូច ម្សៅមាន់ ម៉ាំ​បង្គា ជីពងទាកូន​ ម្ទេស ក្រូច​ឆ្មា ទឹក​ខ្មេះ ផ្សិត ខ្ទឹម​ស្លឹក​ និង​ស្គរស។​

មុខម្ហូប​នំបញ្ចុកថាង​​ឈ្លើងសមុទ្រ ​ស្រោប​ទឹកសម្ល​​​ ពិសា​ទាន់នៅក្តៅ​។​
នំបញ្ចុក​ថាង​ឈ្លើងសមុទ្រ​។​

ឈ្លើង​សមុទ្រ​ជា​គ្រឿង​សមុទ្រ​ដ៏ប្រណីតមួយ និង​ជា​ឱសថបុរាណ​ ដែល​មាន​ជាតិ​បំប៉ន​ខ្ពស់​។ ពេល​ផ្សំនឹង​នំបញ្ចុក​ថាង​ រួម​ជាមួយ​​កា​រ​ចម្អិន​ទាមទារភាព​​ហ្មត់ចត់​​ ទើប​បង្កើតបាន​មុខ​ម្ហូប​ឆ្ងាញ់ និង​មាន​ជាតិ​បំប៉ន​​ច្រើន​។ ការ​ចម្អិន​នំបញ្ចុក​ថាង ​រួមមាន​៣ជំហាន​៖ ជំហានទី១ សំខាន់បំផុត​គឺទឹកសម្ល​​​​ រម្ងាស់​ចេញ​ពី​​ឆ្អឹង​ជ្រូក​និង​សាច់មាន់​ រួមនឹង​បង្គា​​ក្រៀម​ ឈ្លើង​សមុទ្រ​។ ​ច្នៃ​ដំបូងគឺស្ងោរ​បង្គា​​បកសម្បក​ បុក​ឱ្យ​ម៉ដ្ឋ  ឆាខ្ទឹម​ និងបង់​​គ្រឿង​ទេស​។​

អាសយដ្ឋាន​ហាង​៖

សណ្ឋាគារ​ Movenpick ហាណូយ​

លេខ​៨៣​A ផ្លូវ​ លី​ ថឿងគៀត​ (Ly Thuong Kiet) ហាណូយ​

ទូរសព្ទ៖ ០២៤ ៣៨ ២២២ ៨០០

ប៉ាត់តេ​ហាន់ល្អិត ពងមាន់​ចៀន​ស្តើង​ហាន់ល្អិត​ ពងគ្រូច​ស្ងោរ​កាត់​ជាពីរ​។ គ្រឿង​ផ្សំ​ផ្សេងៗ​ដូចជា៖ ជីពងទាកូន​ ខ្ទឹមស្លឹក​ ម្ទេស​ ក្រូចឆ្មា ឆាយ​ប៉ូវ​។ល។ បានកាត់ច្នៃ​ធ្វើ​ស្អាតប្រណីត​​។ ជំហានទី​២ ពេល​ទឹក​ពុះមាន​​ក្លិន​រសជាតិ​ផ្អែម​ចេញ​ឆ្អឹង​ជ្រូក​​និង​បង្គា​​ក្រៀម ខណៈ​នោះ​ដាក់បន្ថែម​ទឹក​ត្រី​ និង​គ្រឿង​ទេស​ល្មម​ពិសា​។ ដើម្បី​មាន​រសជាតិ​ឆ្ងាញ់បំផុត ចុង​ភៅបាន​​ដាក់បន្ថែម​ជន្លេនសណ្តែកដី (peanut worm)  ធ្វើ​ឱ្យ​ទឹកសម្ល​​ មានរសជាតិ​​កាន់ផ្អែម​ឆ្ងាញ់​ទៀត​។ ទឹកសម្ល​​ធ្វើ​រួច​ នឹង​មកដល់​ការ​តុបតែង​ដាក់គ្រឿង​ផ្សំ​ចូល​ចាន់តូ​​។ ដាក់នំបញ្ចុកដែល​ស្រុះ​ទឹក​មួយ​លើក​​ ចូលចាន់​​តូ រួច​ដាក់បន្ថែម​សាច់មាន់ហែក​ ប៉ាត់តេហាន់ល្អិត​ ពងមាន់ហាន់ល្អិត ពងគ្រូច​ស្ងោរ ផ្សិត បង្គា​​ក្រៀម ឈ្លើងសមុទ្រ​ ឆាយ​ប៉ូវ​ច្របល់​នឹង​ទឹក​ខ្មេះស្ករ ជីពងទាកូន​ ម្ទេស​ និង​ខ្ទឹម​ស្លឹក​។ បន្ទាប់មក​ស្រោប​​សម្ល​ នំបញ្ចុក​ថាង​ឈ្លើងសមុទ្រ​ធ្វើ​បានសម្រេច​។ ម្ហូប​នេះ អាចពិសា​ជាមួយនឹង​ម៉ាំ ក្រូច​ឆ្មា ​បើបន្ថែម​កន្ទៀលទូក​កាន់តែប្រសើរ​។​

របៀប​តុបតែង​នំ​បញ្ចុក​ថាង​ឈ្លើងសមុទ្រ​ មើលទៅ​ដូច​ជា​ស្នាដៃ​សិល្បៈ​ ធ្វើ​ឱ្យ​នរណា​ឃើញ​ក៏ចង់ពិសា​ ដោយសារ​មាន​​រសជាតិ​ឈ្ងុយ​ឆ្ងាញ់ពិសា​។ មុខម្ហូប​នេះ បាន​ចាត់ទុក​ជា​ “ម្ហូបពិសេស​ប្រចាំ​តំបន់​” ភ្ញៀវទេសចរនរ​ណាក៏ដោយ ​ឱ្យតែ​អញ្ជើញ​មកដល់​ទីក្រុង​ហាណូយ ​តែងតែចង់ពិសា​ជានិច្ច៕

អនុវត្ត៖ ត្រឹន ថាញយ៉ាង/កាសែតរូបភាពវៀតណាម ប្រែសម្រួល៖ រីកើង

ទទួលទានម្ហូបអាហារដែលកែច្នៃពីស៊ុត

ទទួលទានម្ហូបអាហារដែលកែច្នៃពីស៊ុត

ជាលើកដំបូងនៅ​រដ្ឋធានី ហាណូយ (Ha Noi) មហោស្រពវប្បធម៍នៃម្ហូបវៀតណាម និងអន្តរជាតិបានប្រព្រឹត្តទៅដែលមានឈ្មោះថា "ការច្នៃប្រឌិតពីស៊ុត" ។ នេះគឺជាកន្លែងដែលមេចុងភៅដ៏ប៉ិនប្រសប់មកពីប្រទេសជាច្រើនជុំវិញពិភពលោក រួមជាមួយមេចុងភៅវៀតណាមបង្កើតមុខម្ហូបប្លែកៗ ពីស៊ុត។

Top