នារសៀលថ្ងៃទី ១៦ មេសា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាមលោក លឿង គឿង បានទទួលជួបនាយករដ្ឋមន្ត្រីអេត្យូពី លោក Abiy Ahmed Ali ដែលកំពុងអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម និងចូលរួមកិច្ចប្រជុំកំពូលលើកទី ៤ នៃវេទិកាភាពជាដៃគូដើម្បីកំណើនបៃតង និងគោលដៅសកលឆ្នាំ ២០៣០ (P4G) ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២៥។
ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ទទួលជួបនាយករដ្ឋមន្ត្រីអេត្យូពី
លោក Abiy Ahmed Ali។ (រូបថត៖ VNA)
លោកប្រធានរដ្ឋ លឿង គឿង បានអបអរសាទរនាយករដ្ឋមន្ត្រីអេត្យូពីដែលមានជំនួបសវនាការនិងជំនួបពិភាក្សាការងារប្រកបដោយជោគជ័យជាមួយអគ្គលេខាបក្ស តូ ឡឹមនិងនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ហើយជឿជាក់ថា ដំណើរទស្សនកិច្ចផ្លូវការលើកនេះនឹងនាំទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការវៀតណាម - អេត្យូពីឈានចូលជំពូកថ្មី ជាក់ស្តែង និងមានប្រសិទ្ធភាពជាងមុន។
នាយករដ្ឋមន្ត្រីអេត្យូពីបានសង្កត់ធ្ងន់ថា វៀតណាមជាមិត្តគួរឲ្យទុកចិត្តរបស់ប្រជាជនអេត្យូពី ដោយសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចលើកនេះ គឺសំដៅបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់អេត្យូពីក្នុងការពង្រឹង និងអភិវឌ្ឍកិច្ចសហប្រតិបត្តិការជាមួយវៀតណាម។
មេដឹកនាំទាំងពីរបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការ និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី ជាពិសេសនៅអង្គការសហប្រជាជាតិ និងវេទិកានៃបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍; ជំរុញទំនាក់ទំនងជាមួយអង្គការសំខាន់ៗដែលភាគីទាំងពីរជាសមាជិក ដូចជាសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងសហភាពអាហ្វ្រិក (AU)។
ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ទទួលជួបនាយករដ្ឋមន្ត្រី អេត្យូពី លោក Abiy Ahmed Ali។ (រូបថត៖ VNA) |
នាយប់ថ្ងៃទី១៦ ខែមេសា នៅទីក្រុងហាណូយ ប្រធានរដ្ឋសភា វៀតណាមលោក ត្រិន ថាញ់មិន ក៏បានជួបសនវការជាមួយនាយករដ្ឋមន្រ្តីអេត្យូពីលោក Abiy Ahmed Ali ផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាមo