ព្រឹកថ្ងៃអាទិត្យ បងស្រីឌិញធីហាំង (Dinh Thi Hang) អាយុ៣៨ឆ្នាំ ផ្ទះនៅខណ្ឌធូឌឹក (Thu Duc) រួមនឹងគ្រួសារទិញសំបុត្រពីចំណត់នាវាឡិញដុង (Linh Dong) ខណ្ឌធូឌឹក (Thu Duc) ពិសោធន៍ ធ្វើដំណើរតាមនាវាដឹកអ្នកដំណើរដំបូងបង្អស់របស់ទីក្រុង។ មិនមានស្ថានភាពផ្សែងធូលី ស្ទះចរាចរណ៍ ក្តៅខ្លោចស្បែក ...។ល។ ដូចធ្វើដំណើរតាមផ្លូវគោត តែផ្ទុយទៅវិញទទួលបានភាពត្រជាក់ ស្រស់ស្រាយ ពេលនាវាបើកបរតាមដងព្រែក។ អារម្មណ៍ថ្មីប្លែក រំភើប ចូលចិត្ត ជាប្រការដែលបងស្រីទទួលបានដូចមនុស្សគ្រប់គ្នា ពេលមានវត្តមាននៅលើនាវាដឹកអ្នកដំណើរនេះ។
ចតនាវានៅក្បែរចំណតនាវាបាច់ដាំង (Bach Dang) នាវាដឹកអ្នកដំណើរលេចធ្លោដោយពណ៌លឿង។ នាវារចនាមានប្រវែង១៨ម៉ែត្រ បែបមានស្លាបទំនើបនៅខាងក្រោមបាតនាវា។ គ្រឿងសង្ហារឹមខាងក្នុងនាវាទូលាយ ស្អាតបាត មានកៅអីអង្គុយពណ៌ខៀវ៦ជួរ ដោយមាន៨០កន្លែងអង្គុយ។ លើនាវាបានបំពាក់ប្រព័ន្ធអំពូលភ្លើង ម៉ាស៊ីនត្រជាក់ ឧបករណ៍ប្រកាសមានអគ្គិភ័យ បន្ទប់អនាម័យ...។ល។ បង្អូចរចនាទូលាយសម្រាប់ភ្ញៀវអាចគយគន់ សំឡឹងមើលទេសភាពមាត់ព្រែកសាយហ្គនទាំងពីរសងខាង។
![]() នាវាដឹកអ្នកដំណើរផ្លូវទឹកដំបូងបង្អស់ បានមន្ទីរគមនាគមន៍ទីក្រុងហូជីមិញ និងក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតធឿងញឹត (Thuong Nhat) សហការអនុវត្ត។ ![]() នាវាដឹកអ្នកដំណើរផ្លូវទឹកចេញដំណើរពីចំណតនាវាបាច់ដាំង (Bach Dang)។ ![]() នាវាដឹកអ្នកដំណើរផ្លូវទឹកបើកបរសាកល្បងអំឡុង១០ថ្ងៃ និងផ្តល់សំបុត្រឥតគិតថ្លៃជូនភ្ញៀវ។ ![]() ភ្ញៀវទេសចរណ៍រៀបជួរយកសំបុត្រនៅចំណតនាវាចុងក្រោយឡិញដុង (Linh Dong) ខណ្ឌធូឌឹក (Thu Duc)។ ![]() ភ្ញៀវទេសចរណ៍ថតរូបអនុស្សាវរីយ៍នឹងនាវាដឹកអ្នកដំណើរផ្លូវទឹក។ ![]() ជើងដំណើរនាវាដឹកអ្នកដំណើរផ្លូវទឹកនៅទីក្រុងហូជីមិញ មានផ្លូវចម្ងាយ១០,៨គីឡូម៉ែត្រពីចំណតនាវាបាច់ដាំង (Bach Dang) រហូតដល់ចំណតនាវាឡិញដុង (Linh Dong)។ ![]() ភាពថ្មីប្លែក ពិសេសនៃនាវាដឹកអ្នកដំណើរផ្លូវទឹក ទាក់ទាញប្រជាជននិងភ្ញៀវទេសចរណ៍ដ៏ច្រើនកុះករ។ ![]() នាវាដឹកអ្នកដំណើរផ្លូវទឹកបើកចេញភាពខុសប្លែកក្នុងការដឹកអ្នកដំណើរ។ ![]() អ្នកដំណើររីករាយ ពេលពិសោធន៍ធ្វើដំណើរតាមនាវាដឹកអ្នកដំណើរផ្លូវទឹក។ ![]() ភាពត្រជាក់ ស្រស់ស្រាយ ពេលនាវាដឹកអ្នកដំណើរផ្លូវទឹកបើកបរលើព្រែក ផ្តល់ចំណាប់អារម្មណ៍ដំបូង ពេលពិសោធន៍ធ្វើដំណើរតាមនាវាដឹកអ្នកដំណើរផ្លូវទឹក។ |
នេះជានាវាដឹកអ្នកដំណើរដំបូងបង្អស់ បានមន្ទីរគមនាគមន៍ទីក្រុងហូជីមិញ និងក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតធឿងញឹត (Thuong Nhat) សហការអនុវត្ត។ ចម្ងាយផ្លូវ ១០,៨គីឡូម៉ែត្រ ឆ្លងកាត់ចំណតនាវាទាំងប្រាំគឺ បាច់ដាំង (Bach Dang) ប៊ិញអាន (Binh An) ថាញដា (Thanh Da) ហេបប៊ិញចាញ់ (Hiep Binh Chanh) ឡិញដុង (Linh Dong)។ ទីកន្លែងដំបូងគឺចំណតនាវាបាច់ដាំង (Bach Dang) (ខណ្ឌ១) ចេញធ្វើដំណើរតាមផ្លូវទឹកព្រែកសាយហ្គន ឆ្លងដងព្រែកថាញដា (Thanh Da) (ខណ្ឌប៊ិញថាញ - Binh Thanh) ចេញទៅដងព្រែកសាយហ្គន រួចមកដល់តំបន់សង្កាត់ឡិញដុង (Linh Dong) (ខណ្ឌធូឌឹក - Thu Duc) និងផ្ទុយមកវិញ។ នាវាធ្វើសកម្មភាពពីម៉ោង៦ ៣០នាទី រហូតដល់ម៉ោង១៩ ៣០នាទីជារៀងរាល់ថ្ងៃ។ ជើងដំណើរគឺពីចំណតនាវាបាច់ដាំង (Bach Dang) រហូតដល់ឡិញដុង (Linh Dong) ត្រូវចំណាយពេលវេលា៣០នាទី។ ពេលមកដល់ចំណតនាវាដឹកអ្នកដំណើរនឹងសម្រាក៣នាទី ដើម្បីទទួលភ្ញៀវ។ ឲ្យតែនាវាមកដល់ចំណត អំពូលភ្លើងបើកពន្លឺ ឃោសនសព្ទបញ្ចេញសម្លេង ប្រកាសជូនភ្ញៀវឲ្យដឹងជើងធ្វើដំណើរខាងមុខ។
ភាពប្លែកថ្មី ពិសេសនៃនាវាដឹកអ្នកដំណើរផ្លូវទឹក បានទាក់ទាញប្រជាជននិងភ្ញៀវទេសចរណ៍ដ៏ច្រើនកុះករ។ រៀងរាល់ថ្ងៃមានប្រជាជននិងភ្ញៀវទេសចរណ៍តំរងជួរទិញសំបុត្រ ដើម្បីបានធ្វើដំណើរពិសោធន៍តាមមធ្យោបាយសាធារណៈនេះ។ លោកត្រឹនគីមត្វ័ន (Tran Kim Toan) - នាយកក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតធឿងញឹត (Thuong Nhat) ឲ្យដឹងថា៖ តម្រូវការរបស់ប្រជាជនធ្វើដំណើរតាមផ្លូវទឹកមានច្រើន។ ប៉ុន្តែសព្វថ្ងៃនេះ ដោយសារនេះជាសកម្មភាពដំណើការលើកដំបូង ទើបមាននាវាតែ៤គ្រឿង និងនាវាត្រៀមបម្រុងមួយគ្រឿងទៀតដាក់ឲ្យដំណើការ។ ទៅអនាគត យើងខ្ញុំនឹងកែសម្រួល ដើម្បីឆ្លើយតបតម្រូវការសេវាកម្មបម្រើភ្ញៀវជាងនេះ”។
ស្វែងយល់ក្រុងសាយហ្គនតាមដងព្រែក គយគន់អគារខ្ពស់កប់ពពកដូចជា Bitexco បណ្តែតឆ្លងកាត់ស្ពានធូធៀម (Thu Thiem) ស្ពានសាយហ្គន...។ល។ ឬឆ្លងកាត់តំបន់ភក់ល្បាប់ជាយព្រែក នៅរហោស្ថាននៅឡើយរបស់ទីក្រុងហូជីមិញ។ ភ្ញៀវជក់ចិត្តបោះខ្សែភ្នែកតាមបង្អូចមើលទេសភាពតាមដងព្រែកទន្លេ នាវាធ្វើដំណើរទៅមកជាប្រចាំ...។ល។ ឬប្រើទូរសព្ទថតរូបភាពស្អាតទុកជាអនុស្សាវរីយ៍។ រឿងរ៉ាវសាមញ្ញពីតំបន់ដីពេលនាវាឆ្លងកាត់។ ភ្ញៀវរៀបរាប់ជូនគ្នាស្តាប់នូវស្ថាននាមមួយចំនួនដូចជា៖ ថាញដា (Thanh Da) ប៊ិញក្វើយ (Binh Quoi) ...។ល។ ឬនិយាយាជូនអ្នកដែលមិនទាន់ដឹកឮអំពីវា។ នោះជាការពិសោធន៍ដ៏ចំណាប់អារម្មណ៍នៅលើនាវាដឹកអ្នកដំណើរផ្លូវទឹក។
នាវាដឹកអ្នកដំណើរផ្លូវទឹក បើកចេញភាពខុសប្លែកក្នុងការដឹកអ្នកដំណើរ។ បងហ្វាងហូវងៀ (Hoang Huu Nghia) ភ្ញៀវម្នាក់ធ្វើដំណើរតាមនាវាវាយតម្លៃថា៖ “ជាមួយតម្លៃសំបុត្រ១៥ពាន់ដុង សម្រាប់មួយលើកធ្វើដំណើរ ពីខណ្ឌ១ រហូតដល់ខណ្ឌធូឌឹក (Thu Duc) ពិតជាថោកណាស់។ បានគយគន់ក្រុងសាយហ្គនពីផ្លូវទឹកពិតជាប្លែកមែនទែន មិត្តអាចឃើញជ្រុងផ្សេងៗរបស់ក្រុងតាមរយៈនាវាដឹកអ្នកដំណើរនេះ”។
![]() នាវិកមានបទពិសោធន៍និងចាស់ឆ្នាំក្នុងការបើកបរ។ ![]() នាវាដឹកអ្នកដំណើរលេចធ្លោដោយមានពណ៌លឿង។ ![]() នេះជាជើងដំណើរនាវាផ្លូវទឹកដំបូងនៅក្រុងសាយហ្គន។ ![]() ជើងដំណើរនាវាផ្លូវទឹកធានាសមស្រប់នឹងទេសភាពក្រុងនិងការពារបរិស្ថាន។ ![]() ភ្ញៀវអាចគយគន់សំណង់ស្ថាបត្យកម្មលេចធ្លោរបស់ទីក្រុងហូជីមិញដូចជា៖ Bitexco ស្ពានសាយហ្គន ស្ពានប៊ិញទ្រីវ (Binh Trieu) ...។ល។ ![]() ភ្ញៀវបរទេសថតរូបអនុស្សាវរីយ៍នៅចំណតនាវាបាច់ដាំង (Bach Dang)។ |
ភ្ញៀវបរទេសជាច្រើនបានជ្រើសរើសនាវាដឹកអ្នកដំណើរផ្លូវទឹក ពេលចង់ស្វែងយល់ក្រុងសាយហ្គន។ ដើម្បីងាយស្រួលដល់ការធ្វើដំណើរជូនភ្ញៀវនៅលើនាវា ទីក្រុងហូជីមិញក៏ពង្រាយជើងដំណើរមេត្រូទាំងបី តភ្ជាប់ផ្លូវគោត និងផ្លូវទឹករហូតដល់ទីកន្លែងផ្សេងៗដូចជា៖ ផ្សារបេនថាញ (Ben Thanh) សាលចម្រៀងទីក្រុង វិថីថ្មើរជើងង្វៀនហ្វេ (Nguyen Hue) និងសណ្ឋាគារមួយចំនួននៅខណ្ឌ១...។ល។ ទៅអនាគត ជើងនាវាដឹកអ្នកដំណើរផ្លូវទឹកលេខ២ (បាច់ដាំង (Bach Dang) - ឡហ្គម (Lo Gom)) ចម្ងាយផ្លូវ១០,៣គីឡូម៉ែត្រ ពីចំណត់បាច់ដាំង (Bach Dang) ធ្វើដំណើរតាមដងព្រែកសាយហ្គន ឆ្លងព្រែកបេនង៉ែ (Ben Nghe) ព្រែកតាវហូ (Tau Hu) ឆ្លងដល់តំបន់ចំណតនាវាឡហ្គម (Lo Gom) (ខណ្ឌ៦) នឹងបានពង្រាយដំណើរការ។
លោកត្រឹនវិញត្វៀន (Tran Vinh Tuyen) - អនុប្រធានគណកម្មាធិការទីក្រុងហូជីមិញ ឲ្យដឹងបន្ថែមថា៖ ទៅអនាគត ទីក្រុងនឹងកសាងបន្ថែមទម្រង់រូបភាពនាវាដឹកអ្នកដំណើរផ្លូវទឹក តាក់ស៊ីផ្លូវទឹក បង្កើតបណ្តាញគមនាគមន៍ផ្លូវទឹកពិពិធជាង។ ជើងដំណើរនាវាដឹកអ្នកដំណើរនឹងរួមចំណែកជម្រុញអភិវឌ្ឍន៍សកម្មភាពគមនាគមន៍ សេដ្ឋកិច្ច ទេសចរណ៍របស់ទីក្រុង៕
អត្ថបទ៖ ង្វៀនអ្វាញ រូបថត៖ ថុងហាយ