• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ជីវភាពរស់នៅរបស់ប្រជាជន​វៀតណាម

នារីជនជាតិភាគតិចជឿជាក់លើខ្លួនឯងឈោងឈានឡើង

ដោយមានការប្រឹងប្រែងរបស់សាមីខ្លួន និងការរួមដំណើរជាមួយគ្នារបស់សមាគមនារីគ្រប់លំដាប់ថ្នាក់ មានជាច្រើននារីជនជាតិភាគតិចបានឆ្លងកាត់លំបាកលំបិន មានប្រាក់ចំណូលស្ថិរភាព និងជួយគ្នាអភិវឌ្ឍសេដ្ឋកិច្ច។

ការផ្លាស់ប្តូរសតិសម្បជញ្ញៈ អភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយស្ថិរភាព

ដោយមានស្មារតីហ៊ានគិតហ៊ានធ្វើ អ្នកស្រី ឌៀវ ធីមើម (ជនជាតិ ម៉ា) នៅឃុំថសឺន (ខេត្ត ដុងណាយ) បានចេញមុខបង្កើតសហករណ៍កសិកម្ម K&M។ សហករណ៍ប្រមូលផ្តុំជាង ១៧០ សមាជិក ជំនាញផលិត និងធ្វើអាជីវកម្មគ្រាប់ស្វាយចន្ទីសរីរាង្គនៅលើផ្ទៃដីសរុបជាង ៣០០ ហិកតា។ មិនត្រឹមតែបង្កើតជីវភាពរស់នៅសម្បូរធូរធារសម្រាប់គ្រួសារប៉ុននោះទេ អ្នកស្រី មើម នៅបាននាំយកកសិផលពិសេសដាច់ដោយឡែករបស់មូលដ្ឋានឈានទៅកាន់ទីផ្សារទាំងក្នុង និងក្រៅប្រទេសទៀតផង។

pscd-4.jpg
អ្នកស្រី គឺ ធីយើ (ជនជាតិ ម៉ុង) នៅឃុំ មូកាងចាយ (ខេត្ត ឡាវកាយ) ប្រើបច្ចេកវិទ្យាឌីជីថល ដើម្បីធ្វើទីផ្សារផលិតផលសំពត់សង្កិមទាំងឡាយនៅលើបណ្តាញសង្គម។

ដោយឆាប់មើលឃើញសក្តានុពលធំនៃដំណាំតែ សានត្វៀត ធំៗ នៅឯព្រៃភ្នំតីកូនលិញ អ្នកស្រី បាន ធីហម (ជនជាតិ យ៉ាវ) នៅឃុំថាញ់ធុយ (ខេត្តទ្វៀនក្វាង) បានខ្ចីទុនពីធនាគារ​គោលនយោបាយសង្គម ដើម្បីសាងសង់រោងចក្រកែច្នៃ ទិញគ្រឿងម៉ាស៊ីន ចាប់ផ្តើមដំណើរការផ្តើមអាជីព។ ផលិតផលតែ សានត្វៀត របស់អ្នកស្រីត្រូវបានមនុស្សម្នាជាច្រើនទាំងក្នុង និងក្រៅប្រទេសបានដឹងបានស្គាល់ ផ្តល់ចំណូលស្ថិរភាពរាប់រយលានដុងក្នុងមួយឆ្នាំៗ។

pscd-5.jpg
អ្នកស្រី ថាច់ ធីចន្ធី នាយិកាក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត Tra Vinh Farm (ខេត្តវិញឡុង) នារីជនជាតិ ខ្មែរ ឈានមុខគេពាំនាំទឹកដមផ្កាដូងនាំចេញទៅបណ្តាទីផ្សារដែលតឹងតែងខ្លាំង។

នៅដែនដី តីង្វៀន បងប្អូននារីក៏កំពុងតែឈោង ឈានឡើងយ៉ាងប្តូរផ្តាច់។ នោះគឺអ្នកស្រី នីអេ អាយួង (ជនជាតិ វ៉ឹនកៀវ) នៅនិគមតារ៉ាវ ឃុំអៀភេ (ខេត្តដាក់ឡាក់) ដោយមានគំរូផ្តើមអាជីពពីដំណាំកាហ្វេ អ្នកស្រី ហយ៉ាម ប្ក្រុង (ជនជាតិ អេដេ) នៅសង្កាត់អៀកាវ (ខេត្ត ដាក់ឡាក់) ប្រធានសហករណ៍ត្បាញសំពត់សង្កិម ទើងបុង ជួយសមាជិកសមាគមជាច្រើន​ឱ្យរួចផុតពីភាពក្រីក្រប្រកបដោយស្ថិរភាពដោយមានរបរត្បាញសំពត់សង្កិមប្រពៃណី។ល។

សាយភាយចលនា ជួយឧបត្ថម្ភនារីអភិវឌ្ឍសេដ្ឋកិច្ច

ដើម្បីជំរុញនារីចូលរួមក្នុងរាល់វិស័យនៃជីវភាពសេដ្ឋកិច្ច - សង្គម បក្ស រដ្ឋ ហើយពិសេសគឺសមាគមសហពន្ធនារីគ្រប់លំដាប់ថ្នាក់បានដំណើរការកម្មវិធី សកម្មភាពជាច្រើនជួយឧបត្ថម្ភប្រកបដោយប្រសិទ្ធភាព ជួយបងប្អូននារីផ្លាស់ប្តូរគំនិតវិធីសាស្រ្តក្នុងផលិតកម្ម ច្នៃប្រតិដ្ឋរបៀបធ្វើល្អៗជាច្រើន។

pscd-2.jpg
ដើម្បីថែរក្សា និងអភិវឌ្ឍរបរហត្ថកម្មប្រពៃណី បងប្អូននារីជនជាតិ ថាយ មិនត្រឹមតែខ្មីឃ្មាតនៅក្បែរកីតម្បាញ កីដេរប៉ាក់រៀងរាល់ថ្ងៃប៉ុននោះទេ ថែមទាំងសង្វាត ចែករំលែកមុខរបរដល់ក្មេងជំនាន់ក្រោយទៀតផង។

ដំណើរការគម្រោង "ជួយឧបត្ថម្ភនារីផ្តើមអាជីពដំណាក់កាល ២០១៧ - ២០២៥" (គម្រោង ៩៣៩) សមាគមនារីខេត្តដាក់ឡាក់ បានរៀបចំរាប់រយថ្នាក់ហ្វឹកហ្វឺន វេទិកា សកម្មភាពភ្ជាប់ជាមួយនឹងការធ្វើអាជីវកម្ម ជួយឧបត្ថម្ភនារីចាប់ផ្តើមកិច្ចការធ្វើអាជីវកម្ម និងផ្តើមអាជីពជាង ៤.៧០០នាក់ បានខ្ចីទុនអនុគ្រោះចំនួន ៤៩.០០០ លើកនាក់ ដោយមានថវិកាសរុបជាង ៥៧ ពាន់លានដុង។ល។ ដល់ឆ្នាំ២០៣០ សមាគមគ្រប់លំដាប់ថ្នាក់ខិតខំ ជួយឧបត្ថម្ភក្រុមគ្រួសារនារីនៅលើភូមិសាស្រ្តរួចផុតពីភាពក្រីក្រឲ្យបាន ២០៤ ក្រុមគ្រួសារជារៀងរាល់ឆ្នាំ។

pscd-3.jpg
ជក់ចិត្តជាមួយនឹងដំណាំតែ សានត្វៀត បងប្អូននារីជនជាតិ យ៉ាវ នៅសហករណ៍ ត្រាប៉ែង ភូមិសាភីន ឃុំព្រំដែន ថាញ់ធុយ (ខេត្តទ្វៀនក្វាង) បានបើកដំណើរថែរក្សា និងពង្រីកតម្លៃបេតិកភណ្ឌធម្មជាតិ - វប្បធម៌ ពាំនាំផលិតផលមូលដ្ឋានឈោងឈានទៅឆ្ងាយ។

នៅខេត្តទ្វៀនក្វាងទូទាំងខេត្តបានលេចចេញជារូបរាងគំរូសេដ្ឋកិច្ច ដោយនារីធ្វើជាម្ចាស់ជាង ៥០០ គំរូ ជួយឧបត្ថម្ភនារីខ្ចីទុនអភិវឌ្ឍក្នុងផលិតកម្មជាង ១.៨៥០នាក់។ កម្មវិធី "រួមដំណើរជាមួយនារីជាយដែន" កៀរគរប្រភពធនធានជាង ៥ ពាន់លានដុងជួយឧបត្ថម្ភនារីតំបន់ជ្រៅ តំបន់ឆ្ងាយដាច់ស្រយាលកែលម្អការងាររកស៊ីចិញ្ចឹមជីវិត និងការរស់នៅ។ ដល់ឆ្នាំ ២០៣០ សមាគមគ្រប់លំដាប់ថ្នាក់ខិតខំជួយឧបត្ថម្ភក្រុមគ្រួសារនារីឲ្យរួចផុតពីភាពក្រីក្រជាង ១០០ ក្រុមគ្រួសារក្នុងមួយឆ្នាំៗ កសាងយ៉ាងហោចណាស់ ៦០ គំរូក្រុមសហការការងាររកស៊ីចិញ្ចឹមជីវិតប្រើវិទ្យាសាស្រ្ត - បច្ចេកវិទ្យា ។ល។

pscd-1.jpg
គំរូផ្តើមអាជីពជាច្រើនរបស់នារីជនបទមិនត្រឹមតែបង្កើនតម្លៃផលិតផលក្នុងស្រុកប៉ុននោះទេ ថែមទាំងដោះស្រាយការងារធ្វើជូនពលករជាច្រើននៅពេលទំនេរផងដែរ។

ដោយមានការប្តេជ្ញាចិត្តឈោងឈានឡើង បងប្អូននារីនៅខេត្តដុងថាប បានក្លៀវក្លាអភិវឌ្ឍសេដ្ឋកិច្ចបញ្ជាក់តួនាទី និងជំហរក្នុងគ្រួសារ និងសង្គម។ យោងតាមស្ថិតិរបស់សមាគមសហពន្ធនារីខេត្តរហូតមកដល់ពេលនេះ ទូទាំងខេត្តមានសមាជិកសមាគមជាង ១.២៥០ ត្រូវបានជួយឧបត្ថម្ភធ្វើអាជីវកម្ម ផ្តើមអាជីព ផលិតផលផ្តើមអាជីពប្រហែល ២.២១០ ត្រូវបានលេចចេញជារូបរាងជិត ១១០ នារីជាអង្គសំខាន់ OCOP ដោយមានផលិតផល OCOP ចំនួន ១៦៩ ពីផ្កាយ ៣ ឡើងទៅ។ល។

pscd-6.jpg
អកស្រី ឌៀវ ធីមើម នាយិកាសហករណ៍កសិកម្ម K&M ឃុំថសឺន (ខេត្តដុងណាយ) ឧទ្ទេសនាមគ្រាប់ស្វាយចន្ទីស្រស់ជាមួយនឹងតំណាងបណ្តាសហគ្រាសដើម្បីចុះកិច្ចសន្យាលក់ដូរ។

ការចូលរួមរបស់ប្រព័ន្ធនយោបាយទាំងមូល ពិសេសគឺការជួយឧបត្ថម្ភជាវិជ្ជមានរបស់សមាគមនារីគ្រប់លំដាប់ថ្នាក់បានជួយនារីជនជាតិភាគតិចផ្លាស់ប្តូរស្មារតីយល់ដឹង ជឿជាក់លើខ្លួនឯង ឈោង ឈានឡើងជាបណ្តើរៗ ហើយ។ បងប្អូននារីជាច្រើនបានក្លាហាន ខ្ចីទុន ងាកទៅរកវិទ្យាសាស្រ្ត - បច្ចេកទេស ធ្វើបរិវត្តកម្មឌីជីថលបណ្តាញសង្គម។ល។ ដើម្បី អភិវឌ្ឍគំរូផលិតកម្ម ធ្វើអាជីវកម្មថ្មីៗ។ មិនត្រឹមតែធ្វើម្ចាស់សេដ្ឋកិច្ចគ្រួសារប៉ុននោះ ទេ បងៗនារីៗក៏បង្ហាញបំណងប្រាថ្នា ការលះបង់របស់នារីក្នុងសម័យថ្មី រួមចំណែកកសាងប្រទេសជាតិវៀតណាមខ្លាំងក្លា និងអភិវឌ្ឍ៕

តាម -​ dantocmiennui.baotintuc.vn

គោលនយោបាយជនជាតិបង្កើតសម្ទុះអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅក្នុងតំបន់ជនរួមជាតិ ខ្មែរ

គោលនយោបាយជនជាតិបង្កើតសម្ទុះអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅក្នុងតំបន់ជនរួមជាតិ ខ្មែរ

រយៈពេលប៉ុន្មានឆ្នាំកន្លងថ្មីៗនេះ កិច្ចការដាក់ដំណើរការប្រកបដោយសង្គតិភាព គោលនយោបាយជនជាតិប្រកប​ដោយប្រសិទ្ធភាពបានរួមចំណែកផ្លាស់ប្តូរមុខមាត់តំបន់បងប្អូនជនជាតិនៅក្នុងខេត្ត វិញឡុង។ ការរស់នៅផ្នែកសម្ភារៈ និងស្មារតីរបស់ប្រជាជនល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ការជឿទុកចិត្តទៅលើគោល​នយោបាយបក្ស និងរដ្ឋត្រូវបានពង្រឹង បង្កើតសម្ទុះសំខាន់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងពង្រឹងធ្លុង​មហាសាមគ្គីជាតិ។

Top