ការផ្លាស់ប្តូរសតិសម្បជញ្ញៈ អភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយស្ថិរភាព
ដោយមានស្មារតីហ៊ានគិតហ៊ានធ្វើ អ្នកស្រី ឌៀវ ធីមើម (ជនជាតិ ម៉ា) នៅឃុំថសឺន (ខេត្ត ដុងណាយ) បានចេញមុខបង្កើតសហករណ៍កសិកម្ម K&M។ សហករណ៍ប្រមូលផ្តុំជាង ១៧០ សមាជិក ជំនាញផលិត និងធ្វើអាជីវកម្មគ្រាប់ស្វាយចន្ទីសរីរាង្គនៅលើផ្ទៃដីសរុបជាង ៣០០ ហិកតា។ មិនត្រឹមតែបង្កើតជីវភាពរស់នៅសម្បូរធូរធារសម្រាប់គ្រួសារប៉ុននោះទេ អ្នកស្រី មើម នៅបាននាំយកកសិផលពិសេសដាច់ដោយឡែករបស់មូលដ្ឋានឈានទៅកាន់ទីផ្សារទាំងក្នុង និងក្រៅប្រទេសទៀតផង។

អ្នកស្រី គឺ ធីយើ (ជនជាតិ ម៉ុង) នៅឃុំ មូកាងចាយ (ខេត្ត ឡាវកាយ) ប្រើបច្ចេកវិទ្យាឌីជីថល ដើម្បីធ្វើទីផ្សារផលិតផលសំពត់សង្កិមទាំងឡាយនៅលើបណ្តាញសង្គម។
ដោយឆាប់មើលឃើញសក្តានុពលធំនៃដំណាំតែ សានត្វៀត ធំៗ នៅឯព្រៃភ្នំតីកូនលិញ អ្នកស្រី បាន ធីហម (ជនជាតិ យ៉ាវ) នៅឃុំថាញ់ធុយ (ខេត្តទ្វៀនក្វាង) បានខ្ចីទុនពីធនាគារគោលនយោបាយសង្គម ដើម្បីសាងសង់រោងចក្រកែច្នៃ ទិញគ្រឿងម៉ាស៊ីន ចាប់ផ្តើមដំណើរការផ្តើមអាជីព។ ផលិតផលតែ សានត្វៀត របស់អ្នកស្រីត្រូវបានមនុស្សម្នាជាច្រើនទាំងក្នុង និងក្រៅប្រទេសបានដឹងបានស្គាល់ ផ្តល់ចំណូលស្ថិរភាពរាប់រយលានដុងក្នុងមួយឆ្នាំៗ។

អ្នកស្រី ថាច់ ធីចន្ធី នាយិកាក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត Tra Vinh Farm (ខេត្តវិញឡុង) នារីជនជាតិ ខ្មែរ ឈានមុខគេពាំនាំទឹកដមផ្កាដូងនាំចេញទៅបណ្តាទីផ្សារដែលតឹងតែងខ្លាំង។
នៅដែនដី តីង្វៀន បងប្អូននារីក៏កំពុងតែឈោង ឈានឡើងយ៉ាងប្តូរផ្តាច់។ នោះគឺអ្នកស្រី នីអេ អាយួង (ជនជាតិ វ៉ឹនកៀវ) នៅនិគមតារ៉ាវ ឃុំអៀភេ (ខេត្តដាក់ឡាក់) ដោយមានគំរូផ្តើមអាជីពពីដំណាំកាហ្វេ អ្នកស្រី ហយ៉ាម ប្ក្រុង (ជនជាតិ អេដេ) នៅសង្កាត់អៀកាវ (ខេត្ត ដាក់ឡាក់) ប្រធានសហករណ៍ត្បាញសំពត់សង្កិម ទើងបុង ជួយសមាជិកសមាគមជាច្រើនឱ្យរួចផុតពីភាពក្រីក្រប្រកបដោយស្ថិរភាពដោយមានរបរត្បាញសំពត់សង្កិមប្រពៃណី។ល។
សាយភាយចលនា ជួយឧបត្ថម្ភនារីអភិវឌ្ឍសេដ្ឋកិច្ច
ដើម្បីជំរុញនារីចូលរួមក្នុងរាល់វិស័យនៃជីវភាពសេដ្ឋកិច្ច - សង្គម បក្ស រដ្ឋ ហើយពិសេសគឺសមាគមសហពន្ធនារីគ្រប់លំដាប់ថ្នាក់បានដំណើរការកម្មវិធី សកម្មភាពជាច្រើនជួយឧបត្ថម្ភប្រកបដោយប្រសិទ្ធភាព ជួយបងប្អូននារីផ្លាស់ប្តូរគំនិតវិធីសាស្រ្តក្នុងផលិតកម្ម ច្នៃប្រតិដ្ឋរបៀបធ្វើល្អៗជាច្រើន។

ដើម្បីថែរក្សា និងអភិវឌ្ឍរបរហត្ថកម្មប្រពៃណី បងប្អូននារីជនជាតិ ថាយ មិនត្រឹមតែខ្មីឃ្មាតនៅក្បែរកីតម្បាញ កីដេរប៉ាក់រៀងរាល់ថ្ងៃប៉ុននោះទេ ថែមទាំងសង្វាត ចែករំលែកមុខរបរដល់ក្មេងជំនាន់ក្រោយទៀតផង។
ដំណើរការគម្រោង "ជួយឧបត្ថម្ភនារីផ្តើមអាជីពដំណាក់កាល ២០១៧ - ២០២៥" (គម្រោង ៩៣៩) សមាគមនារីខេត្តដាក់ឡាក់ បានរៀបចំរាប់រយថ្នាក់ហ្វឹកហ្វឺន វេទិកា សកម្មភាពភ្ជាប់ជាមួយនឹងការធ្វើអាជីវកម្ម ជួយឧបត្ថម្ភនារីចាប់ផ្តើមកិច្ចការធ្វើអាជីវកម្ម និងផ្តើមអាជីពជាង ៤.៧០០នាក់ បានខ្ចីទុនអនុគ្រោះចំនួន ៤៩.០០០ លើកនាក់ ដោយមានថវិកាសរុបជាង ៥៧ ពាន់លានដុង។ល។ ដល់ឆ្នាំ២០៣០ សមាគមគ្រប់លំដាប់ថ្នាក់ខិតខំ ជួយឧបត្ថម្ភក្រុមគ្រួសារនារីនៅលើភូមិសាស្រ្តរួចផុតពីភាពក្រីក្រឲ្យបាន ២០៤ ក្រុមគ្រួសារជារៀងរាល់ឆ្នាំ។

ជក់ចិត្តជាមួយនឹងដំណាំតែ សានត្វៀត បងប្អូននារីជនជាតិ យ៉ាវ នៅសហករណ៍ ត្រាប៉ែង ភូមិសាភីន ឃុំព្រំដែន ថាញ់ធុយ (ខេត្តទ្វៀនក្វាង) បានបើកដំណើរថែរក្សា និងពង្រីកតម្លៃបេតិកភណ្ឌធម្មជាតិ - វប្បធម៌ ពាំនាំផលិតផលមូលដ្ឋានឈោងឈានទៅឆ្ងាយ។
នៅខេត្តទ្វៀនក្វាងទូទាំងខេត្តបានលេចចេញជារូបរាងគំរូសេដ្ឋកិច្ច ដោយនារីធ្វើជាម្ចាស់ជាង ៥០០ គំរូ ជួយឧបត្ថម្ភនារីខ្ចីទុនអភិវឌ្ឍក្នុងផលិតកម្មជាង ១.៨៥០នាក់។ កម្មវិធី "រួមដំណើរជាមួយនារីជាយដែន" កៀរគរប្រភពធនធានជាង ៥ ពាន់លានដុងជួយឧបត្ថម្ភនារីតំបន់ជ្រៅ តំបន់ឆ្ងាយដាច់ស្រយាលកែលម្អការងាររកស៊ីចិញ្ចឹមជីវិត និងការរស់នៅ។ ដល់ឆ្នាំ ២០៣០ សមាគមគ្រប់លំដាប់ថ្នាក់ខិតខំជួយឧបត្ថម្ភក្រុមគ្រួសារនារីឲ្យរួចផុតពីភាពក្រីក្រជាង ១០០ ក្រុមគ្រួសារក្នុងមួយឆ្នាំៗ កសាងយ៉ាងហោចណាស់ ៦០ គំរូក្រុមសហការការងាររកស៊ីចិញ្ចឹមជីវិតប្រើវិទ្យាសាស្រ្ត - បច្ចេកវិទ្យា ។ល។

គំរូផ្តើមអាជីពជាច្រើនរបស់នារីជនបទមិនត្រឹមតែបង្កើនតម្លៃផលិតផលក្នុងស្រុកប៉ុននោះទេ ថែមទាំងដោះស្រាយការងារធ្វើជូនពលករជាច្រើននៅពេលទំនេរផងដែរ។
ដោយមានការប្តេជ្ញាចិត្តឈោងឈានឡើង បងប្អូននារីនៅខេត្តដុងថាប បានក្លៀវក្លាអភិវឌ្ឍសេដ្ឋកិច្ចបញ្ជាក់តួនាទី និងជំហរក្នុងគ្រួសារ និងសង្គម។ យោងតាមស្ថិតិរបស់សមាគមសហពន្ធនារីខេត្តរហូតមកដល់ពេលនេះ ទូទាំងខេត្តមានសមាជិកសមាគមជាង ១.២៥០ ត្រូវបានជួយឧបត្ថម្ភធ្វើអាជីវកម្ម ផ្តើមអាជីព ផលិតផលផ្តើមអាជីពប្រហែល ២.២១០ ត្រូវបានលេចចេញជារូបរាងជិត ១១០ នារីជាអង្គសំខាន់ OCOP ដោយមានផលិតផល OCOP ចំនួន ១៦៩ ពីផ្កាយ ៣ ឡើងទៅ។ល។

អកស្រី ឌៀវ ធីមើម នាយិកាសហករណ៍កសិកម្ម K&M ឃុំថសឺន (ខេត្តដុងណាយ) ឧទ្ទេសនាមគ្រាប់ស្វាយចន្ទីស្រស់ជាមួយនឹងតំណាងបណ្តាសហគ្រាសដើម្បីចុះកិច្ចសន្យាលក់ដូរ។
ការចូលរួមរបស់ប្រព័ន្ធនយោបាយទាំងមូល ពិសេសគឺការជួយឧបត្ថម្ភជាវិជ្ជមានរបស់សមាគមនារីគ្រប់លំដាប់ថ្នាក់បានជួយនារីជនជាតិភាគតិចផ្លាស់ប្តូរស្មារតីយល់ដឹង ជឿជាក់លើខ្លួនឯង ឈោង ឈានឡើងជាបណ្តើរៗ ហើយ។ បងប្អូននារីជាច្រើនបានក្លាហាន ខ្ចីទុន ងាកទៅរកវិទ្យាសាស្រ្ត - បច្ចេកទេស ធ្វើបរិវត្តកម្មឌីជីថលបណ្តាញសង្គម។ល។ ដើម្បី អភិវឌ្ឍគំរូផលិតកម្ម ធ្វើអាជីវកម្មថ្មីៗ។ មិនត្រឹមតែធ្វើម្ចាស់សេដ្ឋកិច្ចគ្រួសារប៉ុននោះ ទេ បងៗនារីៗក៏បង្ហាញបំណងប្រាថ្នា ការលះបង់របស់នារីក្នុងសម័យថ្មី រួមចំណែកកសាងប្រទេសជាតិវៀតណាមខ្លាំងក្លា និងអភិវឌ្ឍ៕