នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជីញ អញ្ជើញជូនអំណោយដល់កងកម្លាំងការពារព្រំដែន និងកងកម្លាំងបំពេញមុខងារនៅច្រកទ្វារព្រំដែន Tan Thanh (Lang Son) (រូបថត៖ VOV)
ដោយសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការបន្តការខិតខំប្រឹងប្រែងកសាងច្រកទ្វារព្រំដែនដ៏ឆ្លាតវៃ ព្រំដែនសន្តិភាព មិត្តភាព ស្ថិរភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍ជាមួយចិន លោកនាយករដ្ឋមន្ត្រីបានបញ្ជាឱ្យកងកម្លាំងបង្កើនការផ្លាស់ប្តូរជាមួយអាជ្ញាធរចិន រួមចំណែកជំរុញការជួបប្រាស្រ័យរវាងប្រជាជនជាមួយប្រជាជន មានការតភ្ជាប់សេដ្ឋកិច្ចកាន់តែច្រើននៅឆ្នាំនេះ គឺជាឆ្នាំរំលឹកខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូត វៀតណាម-ចិន (១៩៥០-២០២៥)។ ឆ្លៀតក្នុងឱកាសនេះ លោកនាយករដ្ឋមន្ត្រីក៏បានស្នើដល់កងកម្លាំងមានមុខងារត្រូវចូលរួមយ៉ាងសកម្មក្នុងចលនាលុបបំបាត់ផ្ទះសម្បែងបណ្ដោះអាសន្ន និងផ្ទះទ្រុឌទ្រោមនៅទូទាំងប្រទេស។
មុននោះ នាល្ងាចថ្ងៃទី២ ខែកុម្ភៈ បន្ទាប់ពីបានពិនិត្យគម្រោងផ្លូវល្បឿនលឿនចំនួនពីរ Chi Lang-Huu Nghi (Lang Son) និង Dong Dang (Lang Son)-Tra Linh (Cao Bang) លោកនាយករដ្ឋមន្ត្រីបានដឹកនាំកិច្ចប្រជុំជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីដោះស្រាយការលំបាក បញ្ហាជំពាក់ជំពិន តាមនោះ ជំរុញល្បឿនសម្រាប់គម្រោងសំខាន់ទាំងពីរនេះ៕